ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រា.ប់​ផ្លោងថៃ​​ ​ឆេះ​ផ្ទះ​អស់​៣​ទៅ​៤​ល្វែង​ក្បែរ​​ផ្សារ​​បឹង​ត្រ​កួន​

55 វិនាទី មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ អាជ្ញាធរ​ឃុំ​គោក​រមៀត​បានឱ្យ​ដឹង​ថា លំនៅ​ឋាន​៣​ទៅ​៤​ល្វែង​នៅ​ក្បែរ​ផ្សារ ដោយ​គ្រាប់​ទាហាន​សៀម​ផ្លោង​ដាក់​បណ្តាល​ឱ្យ​ឆេះ​អស់ នៅ​រសៀល​ថ្ងៃ​ទី​១៤ ខែធ្នូ ឆ្នាំ​២០២៥ ខណៈ​ដែល​មានការ​ភ្ញាក់ផ្អើល​ថា ​ឆេះ​ផ្សា​របឹង​ត្រកួន…

ខេត្តបន្ទាយមានជ័យ ៖ អាជ្ញាធរ​ឃុំ​គោក​រមៀត​បានឱ្យ​ដឹង​ថា លំនៅ​ឋាន​៣​ទៅ​៤​ល្វែង​នៅ​ក្បែរ​ផ្សារ ដោយ​គ្រាប់​ទាហាន​សៀម​ផ្លោង​ដាក់​បណ្តាល​ឱ្យ​ឆេះ​អស់ នៅ​រសៀល​ថ្ងៃ​ទី​១៤ ខែធ្នូ ឆ្នាំ​២០២៥ ខណៈ​ដែល​មានការ​ភ្ញាក់ផ្អើល​ថា ​ឆេះ​ផ្សា​របឹង​ត្រកួន ។

លោក ណៃ ពៅ មេឃុំ​គោក​រមៀត​បានឱ្យ​ដឹង​បន្ថែម​ថា ទាហាន​ថៃ​បាន​បាញ់​ផ្លោង​១​គ្រាប់​ធ្លាក់​ចំ​ផ្ទះ​ប្រជាពលរដ្ឋ​បណ្តាល​ឱ្យ​ឆេះ​អស់​ចំនួន​៣​ទៅ​៤​ល្វែង នៅ​ខាងកើត​ឆៀង​ខាងជើង​ផ្សា​របឹង​ត្រកួន បណ្តាល​ខូចខាត​អស់ទាំង​ស្រុង​នៅ​ពេល​ប្រជាពលរដ្ឋ ត្រូវ​បាន​ជម្លៀស​ចេញ​អស់ មុន​ពេល​ទាហាន​ថៃ​បាន​បើក​ការ​បាញ់ប្រហារ​មក​លើលំនៅ​ឋាន​ប្រជាពលរដ្ឋ​ស្លូត​ត្រង់ ដែល​ភ័យ​ខ្លាច​នាំ​គ្នារ​ត់ទៅ​រក​តំបន់​សុវត្ថិភាព ។

លោក​បាន​បញ្ជាក់​ថា  ការ​ភ្ញាក់ផ្អើល​ក្រោយ​ពេល​មាន​ផ្សែងហុយ​ចេញ​ទៅ​ក្បែរ​ផ្សា​របឹង​ត្រកួន តែ​ត្រូវ​បាន​កម្លាំង​ជួរ​មុខ​ផ្តល់​ព័ត៌មាន​ថា ​អគ្គិភ័យ​ដែល​ឆេះ​នោះ​មិនមែន​ឆេះ​ផ្សារ​ទេ គឺ​ឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​អស់ពី​៣​ទៅ​៤​ល្វែង ដោយ​គ្រាប់​ផ្លោង​ទាហាន​សៀម នៅ​ខាងកើត​ឆៀង​ខាងជើង​ផ្សា​របឹង​ត្រកួន ។​

លោក ណៃ ពៅ បាន​បញ្ជាក់​ថា រយៈពេល​១​ស​ប្តា​ហ៍​នេះ ​ទាហាន​សៀម​បាន​បើក​ការ​បាញ់ប្រហារ​មក​លើ​ភូមិ​សា​ស្គ្រ​ឃុំ​គោក​រមៀត ស្រុក​ថ្មពួក បណ្តាល​ប្រជាពលរដ្ឋ​មានការ​ភ័យ​ខ្លាច​បាន​ភៀសខ្លួន​ចេញ​អស់ពី​លំនៅ​ឋាន​ទៅ​រក​តំបន់​សុវត្ថិភាព ។

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​បាន​សរសេរ​លើ​បណ្តាញ​សង្គម នៅ​យប់​ថ្ងៃ​ទី​១៤ ធ្នូ ឆ្នាំ​២០២៥​ថា ក្នុង​សកម្មភាព​ឈ្លានពាន​ប្រដាប់​អាវុធ​របស់​យោធា​ថៃ​រយៈពេល​៨​ថ្ងៃ​មកនេះ យោធា​សៀម​បាន​យក​ជន​ស៊ី​វិល​ជា​គោលដៅ​នៃ​ការ​វាយប្រហារ រួម​មានផ្ទះ​សម្បែង​ជន​ស៊ី​វិល ភូមិឋាន ស្ពាន ថ្នល់ សាលារៀន មន្ទីរពេទ្យ វត្ត​អារាម ។

ឯកឧត្តម​បាន​លើក​ឡើង​ថា ការ​វាយប្រហារ​ដោយ​សព្វាវុធ​ធុន​ធ្ងន់​រួម​នឹង​យន្តហោះ​ទម្លាក់​គ្រាប់​បែក និង​គ្រាប់បែក​ចង្កោម ផ្សែង​ពុល បង្ក​ឱ្យ​ប្រជាជន​ស៊ី​វិល​ស្លូតត្រង់​របស់​កម្ពុជា​បាត់បង់​ជីវិត​ចំនួន​១១​រូប (​ទារក​១​រូប​) និង​របួស​ចំនួន​៥៩​រូប គិត​ត្រឹម​ថ្ងៃ​ទី​១៤ ខែធ្នូ ឆ្នាំ​២០២៥ ។

ជាមួយ​គ្នា​នោះ​ដែរ ឯកឧត្តម​បាន​ឲ្យ​ដឹង​ថា ត្រឹម​ល្ងាច​ថ្ងៃ​ទី​១៤ ខែធ្នូ ឆ្នាំ​២០២៥​ប្រជាពលរដ្ឋ​ដែល​ភៀសខ្លួន​ពី​សកម្មភាព​ឈ្លានពាន​ប្រដាប់​អាវុធ​របស់​យោធា​សៀម​មាន​ចំនួន ១២០ ៨១៤​គ្រួសារ ស្មើនឹង ៤០៣ ៦០១​នាក់ ក្នុង​នោះ​ស្ត្រី​ចំនួន ២០៨ ២៦៦​នាក់ និង​កុមារ​ចំនួន ៩៧ ២០៩​នាក់ ។

ឯកឧត្តម​រដ្ឋមន្ត្រី​បាន​លើក​ឡើង​ថា ភាគី​សៀម​ត្រូវ​ទទួលខុសត្រូវ​ចំពោះ​សកម្មភាព​នៃ​ការ​រំលោភ​ឈ្លានពាន​របស់​ខ្លួន​លើ​ទឹកដី​កម្ពុជា និង​យក​ជន​ស៊ី​វិល​ជា​គោលដៅ​នៃ​ការ​វាយប្រហារ​របស់​ខ្លួន ។ នេះ​ជា​ការ​រំលោភ​បំពាន​យ៉ាងធ្ងន់ធ្ងរ​របស់​ភាគី​ថៃ​លើ​ច្បាប់​អន្តរជាតិ និង​សិទ្ធិ​មនុស្ស ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ