ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆេះ​ឃ្លាំង​សិប្បកម្ម​ផលិត​សា​ឡុ​ង ផ្អើលសង្កាត់ស្ទឹងមានជ័យទី៣ សង្ស័យ​ឆ្លង​ចរន្តអគ្គិសនី​

1 ថ្ងៃ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ឆេះ​សិប្បកម្ម​ផលិតកម្ម​កៅ​សា​ឡុ​ង​ផ្អើល​សមត្ថកិច្ច​ចេញ​រថយន្ត​ពន្លត់អគ្គីភ័យ​អន្តរាគមន៍​បាញ់​ពន្លត់ នៅ​វេលា​ម៉ោង​៤​និ​២០​នាទី​ទៀប​ភ្លឺ​ថ្ងៃ​ទី​៥​ខែមិថុនា​ឆ្នាំ​២០២៥ ចំនុច​ឃ្លាំង​សិប្បកម្ម​ផលិត​កៅអី​សា​ឡុ​ង​មួយ​កន្លែង តាម​បណ្ដោយ​ផ្លូវ​៣៧១​សឡា ភូមិ​ទ្រា​៤ សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​៣ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ…

រាជធានីភ្នំពេញ ៖ ឆេះ​សិប្បកម្ម​ផលិតកម្ម​កៅ​សា​ឡុ​ង​ផ្អើល​សមត្ថកិច្ច​ចេញ​រថយន្ត​ពន្លត់អគ្គីភ័យ​អន្តរាគមន៍​បាញ់​ពន្លត់ នៅ​វេលា​ម៉ោង​៤​និ​២០​នាទី​ទៀប​ភ្លឺ​ថ្ងៃ​ទី​៥​ខែមិថុនា​ឆ្នាំ​២០២៥ ចំនុច​ឃ្លាំង​សិប្បកម្ម​ផលិត​កៅអី​សា​ឡុ​ង​មួយ​កន្លែង តាម​បណ្ដោយ​ផ្លូវ​៣៧១​សឡា ភូមិ​ទ្រា​៤ សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​៣ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។

ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ជិត​កន្លែង​កើតហេតុ​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ ពួក​គាត់​ដែល​រស់នៅ​ម្ដុំ​ផ្ទះល្វែង​ជាប់​ឃ្លាំង​សិប្បកម្ម​ខាងលើ ស្រាប់តែ​ធំ​​ក្លិន​ផ្សែង​ឈ្ងៀម ក៍បាន​បើកទ្វារ​ចេញ​រក​មើលឃើញ​មាន​អណ្ដាតភ្លើង​ឆេះ​ពី​ឃ្លាំង​ផ្នែក​ខាងក្រោយ​តែ​មិន​ស្តុ​ប​អ្វី​នោះ​ទេ ក៍បាន​រត់​មក​ប្រាប់​សន្តិសុខ​ដែល​យាម​នៅ​ខាង​មុខ អោយ​ហៅ​ម្ចាស់​ឃ្លាំង​បើក​សោ​ចូល​ទៅ​មើលឃើញ​មាន​ភ្លើង​ឆេះ​សន្ធោសន្ធៅ​ចេញពី​ឃ្លាំង​ស្តុក​កំទិច​ឈើ​ សំរាប់​ធ្វើ​កៅអី​សា​ឡុ​ង ទើប​នាំ​គ្នា​ឆោឡោ​សុំ​ជំនួយ​រថយន្ត​ពន្លត់អគ្គីភ័យអោយ​ជួយ​ចេញ​អន្តរាគមន៍​បាញ់​ពន្លត់​តែ​ម្ដង ។

ករណី​នេះ​ផង​ដែរ​បន្តិច​ក្រោយមក ក៍​មាន​វត្តមាន​សមត្ថកិច្ច​និង​រថយន្ត​ពន្លត់អគ្គីភ័យ​របស់​ការិយាល័យ​បង្ការ​និង​ពន្លត់អគ្គីភ័យ​ជា​ច្រើន​គ្រឿង​បាន​ចុះ​ទៅ​កន្លែង​កើតហេតុ សហការ​គ្នា​បាញ់​ពន្លត់​រហូត​ដល់​ម៉ោង​៥​និង​២០​នាទី​ថ្ងៃ​ដដែល​ទើប​រលត់​ទៅ​វិញ​ជា​ស្ថាពរ ។

សមត្ថកិច្ច​បានអោយ​ដឹង​ថា មិន​មានការ​រាលដាល​ដល់​ផ្ទះសម្បែង​របស់​ប្រជាពលរដ្ឋ​ណា​នោះ​ទេ គ្រាន់តែ​ខូចខាត​កំទិច​ឈើ និង​ឈើ​ពិ​ដាន អស់​មួយ​ចំនួន​តែ​ប៉ុណ្ណោះ ចំពោះ​មូលហេតុ សង្ស័យ​បណ្ដាល​មក​ពី​ឆ្លង​ចរន្តអគ្គិសនី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ