ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បរាជ័យ ៧ យ៉ាង ដែលអ្នកត្រូវជួប មុនពេលជោគជ័យ

2 ម៉ោង មុន

ចំណេះដឹង៖ យោងតាមការផ្សាយរបស់សារព័ត៌មានបរទេស ភាពជោគជ័យមិនមែនកើតឡើងដោយចៃដន្យឡើយ តែវាត្រូវបានសាងឡើងពីកម្ទេចកម្ទីនៃភាពបរាជ័យ។ បុរសដែលរឹងមាំ និងជោគជ័យបំផុត សុទ្ធតែធ្លាប់ឆ្លងកាត់ការខកចិត្តក្នុងអាជីពការងារ ការខាតបង់ប្រាក់កាក់ពីការវិនិយោគដោយខ្វះបទពិសោធ និងការបាត់បង់ទំនាក់ទំនងល្អជាមួយមនុស្សក្បែរខ្លួន។ បទពិសោធឈឺចាប់ទាំងនេះហើយ…

ចំណេះដឹង៖ យោងតាមការផ្សាយរបស់សារព័ត៌មានបរទេស ភាពជោគជ័យមិនមែនកើតឡើងដោយចៃដន្យឡើយ តែវាត្រូវបានសាងឡើងពីកម្ទេចកម្ទីនៃភាពបរាជ័យ។

បុរសដែលរឹងមាំ និងជោគជ័យបំផុត សុទ្ធតែធ្លាប់ឆ្លងកាត់ការខកចិត្តក្នុងអាជីពការងារ ការខាតបង់ប្រាក់កាក់ពីការវិនិយោគដោយខ្វះបទពិសោធ និងការបាត់បង់ទំនាក់ទំនងល្អជាមួយមនុស្សក្បែរខ្លួន។ បទពិសោធឈឺចាប់ទាំងនេះហើយ ដែលបានបង្រៀនពួកគេឱ្យស្គាល់ពីវិន័យហិរញ្ញវត្ថុ ភាពអត់ធ្មត់ក្នុងការស្ដាប់ និងការបន្ទាបខ្លួនដើម្បីរៀនសូត្របន្ថែម។

លើសពីនេះ ការធ្លាប់ត្រូវបានគេមើលងាយ ឬការដឹកនាំក្រុមឱ្យបរាជ័យ បានក្លាយជាកម្លាំងរុញច្រានឱ្យពួកគេអភិវឌ្ឍសមត្ថភាពរហូតដល់គ្មាននរណាអាចបដិសេធបាន។ សូម្បីតែការធ្លាក់ខ្លួនឈឺដោយសារការធ្វើការលើសកម្លាំង ឬការបាត់បង់កម្លាំងចិត្តក្នុងជីវិត ក៏ជាមេរៀនដ៏មានតម្លៃដែលបង្រៀនពួកគេឱ្យចេះរក្សាតុល្យភាព និងហ៊ានចាប់ផ្ដើមថ្មីដោយក្ដីសង្ឃឹម។

ចងចាំថា អ្នកជោគជ័យមិនមែនជាអ្នកដែលមិនដែលដួលនោះទេ ប៉ុន្តែគឺជាអ្នកដែលក្លាហានក្រោកឈរឡើងវិញរាល់ពេលដែលដួល​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ