ដកតំណែងប៉ូលិសខេត្តស្ទឹងត្រែង ៦រូប ក្នុងនោះមានម្នាក់ពាក់ផ្កាយ១
ខេត្តស្ទឹងត្រែង ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសម្រេចដកហូតមុខតំណែង នគរបាលបាលខេត្តស្ទឹងត្រែង ចំនួន៦រូប…
ខេត្តស្ទឹងត្រែង ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសម្រេចដកហូតមុខតំណែង នគរបាលបាលខេត្តស្ទឹងត្រែង ចំនួន៦រូប…
ខេត្តស្ទឹងត្រែង ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសម្រេចដកហូតមុខតំណែង នគរបាលបាលខេត្តស្ទឹងត្រែង ចំនួន៦រូប ក្នុងនោះមានម្នាក់ថ្នាក់ឧត្តមសេនីយ៍ត្រី (ផ្កាយ១) ដោយផ្អែកលើមូលហេតុ លើសបទវិន័យនគរបាលជាតិកម្មជាតិ ។
យោងតាមប្រកាសស្តីពីការអនុវត្តទណ្ឌកម្មខាងវិន័យចំពោះមន្ត្រីនគរបាលជាតិ ចេញកាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២៦ ត្រូវបានអនុវត្តទណ្ឌកម្មខាងវិន័យចំពោះ ឧត្តមសេនីយ៍ត្រី ចាន់ សុផា អត្តលេខ ០២០៤៦ តាមរូបភាពដកហូតមុខតំណែង ពីស្នងការរង ទទួលការងារព្រំដែន នៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង ចំណុះអគ្គស្នងការដ្ឋាននគរបាលជាតិ ឱ្យមកជាមន្ត្រី ដោយមូលហេតុ ល្មើសបទវិន័យនគរបាលជាតិកម្មជាតិ ។
ត្រូវបានផ្អាកការងារបណ្តោះអាសន្នចំពោះ វរសេនីយ៍ទោ ចាន់ សុធា អត្តលេខ ៥៦៩៤៥ មេបញ្ជាការរង វរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៧០១ នៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង ចំណុះអគ្គស្នងការដ្ឋាននគរបាលជាតិ មូលហេតុ ល្មើសបទវិន័យនគរបាលជាតិ។
មន្ត្រីនគរបាលចំនួន ៤រូបទៀត នៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង ក៏ត្រូវដកហូតមុខតំណែង និងបន្ថយឋានន្តរស័ក្តិ ចំនួន ១ថ្នាក់ ក្នុងនោះរួមមាន ៖
១. វរសេនីយ៍ត្រី ទិព្វ និទ្ធី អត្តលេខ ៥៦៩៧២ ពីមេបញ្ជាការរងរសេនាតូចនគរបាល ការពារព្រំដែនគោកលេខ៧០១ ត្រូវមកជាមន្ត្រី និងបន្ថយ ឋានន្តរស័ក្តិចំនួន ១ថ្នាក់ ឱ្យមកនៅត្រឹមថ្នាក់អនុសេនីយ៍ឯក ។
២. អនុសេនីយ៍ឯក ឋាន វិចិត្រ អត្តលេខ ៧១៥៦៩ ពីនាយរងផ្នែកសុខាភិបាល នៃវរសេនា តូចនគរបាលការពារព្រំដែនគោកលេខ៧០១ ឱ្យមកជាមន្ត្រី និងបន្ថយឋានន្តរស័ក្តិចំនួន ១ថ្នាក់ ឱ្យមកនៅត្រឹមថ្នាក់ អនុសេនីយ៍ទោ ។
៣. អនុសេនីយ៍ទោ សៅ សុភាព អត្តលេខ ៧១៦០៩ ពីនាយរងប៉ុស្តិ៍នគរបាលការពារព្រំដែន គោកណាអូង នៃវរសេនាតូចនគរបាលការពារព្រំដែនគោក លេខ៧០១ ឱ្យមកជាមន្ត្រី និងបន្ថយឋានន្តរស័ក្តិចំនួន ១ថ្នាក់ ឱ្យមកនៅត្រឹមថ្នាក់ អនុសេនីយ៍ត្រី ។
៤. អនុសេនីយ៍ត្រី ចាន់ សុភ័ក្រ អត្តលេខ ៩៥៧៥៣ មន្ត្រី ឱ្យមកនៅត្រឹមថ្នាក់ ព្រិន្ទបាលឯក។
សូមបញ្ជាក់ថា ក្នុងចំណោមមន្ត្រីប៉ូលិសទាំង៥រូបខាងលើ មាន២រូប ជាឪពុក និងកូនបង្កើត គឺលោកឧត្តមសេនីយ៍ត្រី ចាន់ សុផា និងលោកអនុសេនីយ៍ត្រី ចាន់ សុភ័ក្រ ៕







ចែករំលែកព័តមាននេះ