ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រាជរដ្ឋាភិបាល កំណត់​ថ្ងៃ​ទី​៦ ខែមិថុនា ឆ្នាំ​២០២៧ បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ សង្កាត់​អាណត្តិ​ទី​៦

12 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ រាជរដ្ឋាភិបាល បាន​កំណត់​យក​ថ្ងៃអាទិត្យ ទី​៦ ខែមិថុនា ឆ្នាំ​២០២៧ ជា​កាលបរិច្ឆេទ នៃ​ការ​បោះ​ឆ្នោត​ជ្រើសរើស ក្រុមប្រឹក្សា​ឃុំ…

រាជធានី​ភ្នំពេញ ៖ រាជរដ្ឋាភិបាល បាន​កំណត់​យក​ថ្ងៃអាទិត្យ ទី​៦ ខែមិថុនា ឆ្នាំ​២០២៧ ជា​កាលបរិច្ឆេទ នៃ​ការ​បោះ​ឆ្នោត​ជ្រើសរើស ក្រុមប្រឹក្សា​ឃុំ សង្កាត់​អាណត្តិ​ទី​៦ ។

យោង​តាម​សេចក្តីសម្រេច​របស់​រាជរដ្ឋាភិបាល ចុះហត្ថលេខា​ដោយ​សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​កម្ពុជា បាន​សម្រេច​យ៉ាង​ដូច្នេះ​ថា ៖ ត្រូវ​បាន​កំណត់​យក​ថ្ងៃអាទិត្យ ទី​៦ ខែមិថុនា ឆ្នាំ​២០២៧ ជា​កាលបរិច្ឆេទ នៃ​ការ​បោះ​ឆ្នោត​ជ្រើសរើស ក្រុមប្រឹក្សា​ឃុំ សង្កាត់​អាណត្តិ​ទី​៦ ។

សេចក្តីសម្រេច​បាន​លើក​ឡើង​ទៀត​ថា បទ​ប្បញ្ញត្តិ​ទាំងឡាយ​ណា ដែល​ផ្ទុយ​នឹង​សេចក្តីសម្រេច​នេះ ត្រូវ​ទុកជា​និរាករណ៍ ។

ជាមួយ​គ្នា​នោះ​ដែរ សេចក្តីសម្រេច​បាន​កំណត់​ឲ្យ​រដ្ឋមន្ត្រី ទទួល​បន្ទុក​ទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួង​មុខងារសាធារណៈ រដ្ឋមន្ត្រី​គ្រប់​ក្រសួង និង​ប្រធាន​គ្រប់​ស្ថាប័ន​ដែល​ពាក់ព័ន្ធ ត្រូវ​ទទួល​បន្ទុក អនុវត្ត​សេចក្តីសម្រេច​នេះ​តាម​ភារកិច្ច​រៀង​ៗ​ខ្លួន ចាប់ពី​ថ្ងៃ​ចុះហត្ថលេខា​តទៅ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ