ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្ដេច​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត សម្រេច​ដកហូត​មុខ​តំណែង​ឧត្តមសេនីយ៍ឯក សុខ លី​ហួត ពី​អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ឱ្យមក​ជា​មន្ត្រី

6 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ ឧត្តមសេនីយ៍ឯក សុខ លី​ហួត អគ្គ​លេខ ០២២២២ អគ្គនាយករង នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ…

រាជធានី​ភ្នំពេញ ៖ ឧត្តមសេនីយ៍ឯក សុខ លី​ហួត អគ្គ​លេខ ០២២២២ អគ្គនាយករង នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ ត្រូវសម្ដេច​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ដ្រី ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ចេញ​អនុក្រឹត្យ សម្រេច​ដកហូត​មុខ​តំណែង ឱ្យមក​ជា​មន្ត្រី ​។

តាម​អនុក្រឹត្យ​របស់​សម្ដេច​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ស្តី​ពី​ការ​អនុវត្ត​ទណ្ឌកម្ម​ខាង​វិន័យ​ចំពោះ​មន្ត្រី​នគរបាល​ជាតិ​និង​យោង​តាម​សំណើ​របស់​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ សម្រេច ៖

មាត្រា​១​ ត្រូវ​បាន​ដកហូត​មុខ​តំណែង ពី​ឧត្តមសេនីយ៍ឯក សុខ លី​ហួត អត្តលេខ ០២២២២ ពី​អគ្គនាយករង នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ក្របខ័ណ្ឌ​មន្ត្រី​នគរបាល​ជាតិ​កម្ពុជា នៃ​ក្រសួងមហាផ្ទៃ ឱ្យមក​ជា​មន្ត្រី​ ។

​ទោះបីជា​យ៉ាងណា​គេ​ពុំ​បានដឹង​ថា លោក​ឧត្តមសេនីយ៍ឯក​សុខ លី​ហួត​នោះ​មាន​កំហុសឆ្គង​រឿង​អ្វី​ពិតប្រាកដ ឡើយ ? ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ