ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត អញ្ជើញប្រគល់​ផ្ទះ​ថ្មី ជូន​ក្រុម​គ្រួសារ​របស់​វីរ​កងទ័ព និង​វីរ​នគរបាល​ជាតិ​ពលី ​នៅខេត្តកណ្តាល

10 ម៉ោង មុន

ខេត្តកណ្តាល ៖ ដោយ​ការ​គិតគូរ​ជា​បន្តបន្ទាប់ លោក​ជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត រសៀល​ថ្ងៃ​ទី​១៩ ខែមករា ឆ្នាំ​២០២៦…

ខេត្តកណ្តាល ៖ ដោយ​ការ​គិតគូរ​ជា​បន្តបន្ទាប់ លោក​ជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត រសៀល​ថ្ងៃ​ទី​១៩ ខែមករា ឆ្នាំ​២០២៦ បាន​អញ្ជើញ​ប្រគល់​ផ្ទះ​ថ្មី ដែល​ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់ សម្តេច​ធិ​បតី និង​លោក​ជំទាវ​បណ្ឌិត​ផ្ទាល់ ជូន​ដល់​ក្រុម​គ្រួសារ​នៃ​វីរ​កងទ័ព​ពលី រស់នៅ​ក្នុង​ទឹកដី​ខេត្តកណ្តាល ។

ក្នុង​វេលា​នេះ​ដែរ លោក​ជំទាវ​បណ្ឌិត បាន​ពាំនាំ​ប្រសាសន៍​ចូលរួម​រំលែក​មរណទុក្ខ​ដ៏​ក្រៀមក្រំ​បំផុត រួម​ជាមួយ​ប្រសាសន៍​សួរសុខទុក្ខ​ពី សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន​សែន រួម​ទាំង សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ជូន​ដល់​ក្រុម​គ្រួសារ ​នៃ​សព​ផង​ដែរ ។

ទន្ទឹម​នឹង​នេះ លោក​ជំទាវ​បណ្ឌិត ក៏​បាន​នាំ​យក​មក​ជាមួយ​ នូវ​អំណោយ​ដ៏​ថ្លៃថ្លា​របស់សម្តេច​ធិ​បតី និង​លោក​ជំទាវ​បណ្ឌិត មាន​ដូច​ជា​ថវិកា សម្ភារៈ​ប្រើប្រាស់ ស្បៀងអាហារ និង​សម្ភារៈ​ចាំបាច់​ផ្សេង​ៗ ជូន​ដល់​ក្រុម​គ្រួសារ​នៃ​សព ដើម្បី​ជួយ​ទ្រទ្រង់​ជីវិត​រស់នៅ​ប្រចាំ​ថ្ងៃ ។

សូម​បញ្ជាក់​ផង​ដែរ​ថា សម្តេច​បវរ​ធិ​បតី បាន​ដាក់​ចេញ​នូវ​គោលនយោបាយ និង​យន្តការ​ជា​ច្រើន​ ដើម្បី​ជួយ​សម្រួល​ដល់​ក្រុម​គ្រួសារ​របស់​យុទ្ធ​ជន​ពលី​ដូច​ជា​ការ​ផ្តល់​ឱ្យ​មុខរបរ​ចិញ្ចឹមជីវិត ការ​ស្រោចស្រង់​សមាជិកគ្រួសារ ការ​ផ្តល់​អាហារូបករណ៍​ដល់​កូន​ៗ​បាន​សិក្សា​កម្រិត​បរិញ្ញាបត្រ ការ​រៀបចំ​ឥណទាន​សារ​ជា​ថ្មី ការ​ដោះស្រាយ​បំណុល​ជូន​វីរ​យុទ្ធ​ជន​ក្នុង​សមរភូមិ ថែម​ទាំង​មានការ​គិតគូរ​បង្កើត​ជា​មូលនិធិ​សម្រាប់​ជួយ​ទ្រទ្រង់​ដល់​ក្រុម​គ្រួសារ​វីរ​យុទ្ធ​ជន​ពលី​ទៀត​ផង​។ បន្ថែម​ពីលើ​នេះ រាជរដ្ឋាភិបាល​ក៏​បាន​និង​កំពុង​ជួយ​សម្របសម្រួល​ឱ្យ​ជនភៀសសឹក​បាន​ទៅ​ផ្ទះសំបែង​វិញ ការ​ជួយ​ដោះស្រាយ​ហេដ្ឋារចនាសម្ព័ន្ធ ការ​ជួយ​បោសសម្អាត​អាវុធ គ្រាប់ យុទ្ធ​ភ័​ណ្ឌ​មិន​ទាន់​ផ្ទុះ និង​ការ​ស្តារ​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ​ជាដើម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ