ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពូទីន​ផ្ទុះ​កំ.ហឹង​ខ្លាំង​ករណី​អ៊ុយ​ក្រែន​វា.យ​ប្រហារ​ស្ពា​ន២​កន្លែង​ស្លា.ប់​៧​នាក់

1 ថ្ងៃ មុន

ទី​ក្រុង​ម៉ូស្គូ៖ ប្រមុខ​ដឹក​នាំ​រុស្ស៊ី​ លោក​ពូទីន​ ផ្ទុះ​កំហឹង​យ៉ាង​ខ្លាំង​នឹង​ករណី​ដែល​អ៊ុយ​ក្រែន​ឆ្លៀត​វាយ​ឆ្មក់​ចម្ងាយ​រាប់​ពាន់​គីឡូ​ម៉ែត្រ​ចូល​ជ្រៅ​ទៅ​ក្នុង​ទឹក​ដី​រុស្ស៊ី​ដោយ​ប្រើ​ប្រាស់​​គ្រាប់​បែក​សម្រាប់​បញ្ជា​ពី​ចម្ងាយ​​។ លោក​បាន​ដាក់​​​សំណួរ​ជា​ចំហ​ថា​តើ​ឱ្យ​លោក​ចរ​ចា​គ្នា​ដោយ​ត្រជាក់​ចិត្ត​ជា​មួយ​អ៊ុយ​​ក្រែន​ម្ដេច​នឹង​កើត​បើ​កំពុង​ចរ​ចា​គ្នា​សុខ​ៗ​ វាយ​ប្រហារ​ឥត​បន្ធូរ​ដៃ​យ៉ាង​នេះ​? ករណី​អ៊ុយ​ក្រែន​បញ្ជូន​ដ្រូន​ជាង​១០០​គ្រឿង​បាញ់​ឆេះ​យន្ត​ហោះ​ចម្បាំង​ល្អៗ​របស់​រុស្ស៊ី​ជាង​៤០​គ្រឿង​នោះ លោក​ពូទីន​មិន​មាត់​ទេ​។ ប៉ុន្តែ​ថ្មី​ៗ​នេះ អ៊ុយ​ក្រែន​វាយ​ប្រហារ​មួយ​សា​ទៀត​ទៅ​លើ​ស្ពាន​ជា​ច្រើន​កន្លែង​…

ទី​ក្រុង​ម៉ូស្គូ៖ ប្រមុខ​ដឹក​នាំ​រុស្ស៊ី​ លោក​ពូទីន​ ផ្ទុះ​កំហឹង​យ៉ាង​ខ្លាំង​នឹង​ករណី​ដែល​អ៊ុយ​ក្រែន​ឆ្លៀត​វាយ​ឆ្មក់​ចម្ងាយ​រាប់​ពាន់​គីឡូ​ម៉ែត្រ​ចូល​ជ្រៅ​ទៅ​ក្នុង​ទឹក​ដី​រុស្ស៊ី​ដោយ​ប្រើ​ប្រាស់​​គ្រាប់​បែក​សម្រាប់​បញ្ជា​ពី​ចម្ងាយ​​។ លោក​បាន​ដាក់​​​សំណួរ​ជា​ចំហ​ថា​តើ​ឱ្យ​លោក​ចរ​ចា​គ្នា​ដោយ​ត្រជាក់​ចិត្ត​ជា​មួយ​អ៊ុយ​​ក្រែន​ម្ដេច​នឹង​កើត​បើ​កំពុង​ចរ​ចា​គ្នា​សុខ​ៗ​ វាយ​ប្រហារ​ឥត​បន្ធូរ​ដៃ​យ៉ាង​នេះ​?

ករណី​អ៊ុយ​ក្រែន​បញ្ជូន​ដ្រូន​ជាង​១០០​គ្រឿង​បាញ់​ឆេះ​យន្ត​ហោះ​ចម្បាំង​ល្អៗ​របស់​រុស្ស៊ី​ជាង​៤០​គ្រឿង​នោះ លោក​ពូទីន​មិន​មាត់​ទេ​។ ប៉ុន្តែ​ថ្មី​ៗ​នេះ អ៊ុយ​ក្រែន​វាយ​ប្រហារ​មួយ​សា​ទៀត​ទៅ​លើ​ស្ពាន​ជា​ច្រើន​កន្លែង​ ស្លាប់​មនុស្ស​៧​នាក់​ និង​របួស​១១៥​នាក់​។ លោក​ពូទីន​ចាត់​ទុក​ថា​ករណី​ដែល​ថ្នាក់​ដឹក​នាំ​អ៊ុយ​ក្រែន​បញ្ជា​ឱ្យ​វាយ​ប្រហារ​នេះ​មាន​លក្ខណៈ​ជា​អំពើ​ភេរវ​កម្ម​។​

​សមត្ថ​កិច្ច​រុស្ស៊ី​ស្រាវ​ជ្រាវ​ឃើញ​ថា​អ៊ុយ​ក្រែន​បាន​បញ្ជា​ឱ្យ​ដាក់​គ្រាប់​បែក​បំផ្ទុះ​ស្ពាន​អាកាស​​នៃ​ផ្លូវ​ហាយ​វេ​កាល​ពី​ថ្ងៃ​ទី​៣១ ខែ​ឧសភា​នៅ​ពេល​រថ​ភ្លើង​មួយ​ខ្សែ​ដឹក​មនុស្ស​៣៣៨​នាក់​កំពុង​បើក​ឆ្លង​កាត់​ទី​នោះ​។ ការ​វាយ​ប្រហារ​​នេះ​​កើត​ឡើង​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​មុន​ការ​ជួប​គ្នា​រវាង​គណៈ​ប្រតិ​ភូ​រុស្ស៊ី​ និង​អ៊ុយ​ក្រែន​នៅ​ប្រទេស​តួក​គី​។ លោក​ពូទីន​ថ្លែង​ថា​ករណី​​ផ្ទុះ​ដាច់​​ស្ពាន​នៅ​តំបន់​ប្រ៊ី​យ៉ង់ (Bryansk)​​ និង​តំបន់​ខឺស​នោះ​មាន​ចេត​នា​វាយ​ប្រហារ​ជន​ស៊ីវិល​តែ​ម្ដង​។

លោក​ពូទីន​យល់​ថា​ការ​វាយ​ប្រហារ​ទាំង​ប៉ុន្មាន​ករណី​នេះ​ឆ្លុះ​បញ្ចាំង​ឱ្យ​ឃើញ​ថា​រដ្ឋាភិបាល​ទី​ក្រុង​កៀវ​កំពុង​ជម្រុល​ខ្លួន​កាន់​តែ​ខ្លាំង​ឡើង​ៗ​ទៅ​ជា​អំពើ​ភេរ​វកម្ម​ហើយ។ លោក​ចង់​មាន​ន័យ​ថា​សម្បក​ក្រៅ​ជា​រដ្ឋា​ភិបាល​មែន​ ប៉ុន្តែ​ជា​រដ្ឋ​ភេរ​វកម្ម​។ លោក​ពូ​ទីន​ក៏​ឆ្លៀត​និយាយ​រាល​ដាល​ដល់​ក្រុម​ប្រទេស​ដែល​ជួយ​ឧបត្ថម្ភ​-​គាំទ្រ​អ៊ុយ​ក្រែន​ផង​ដែរ​។ លោក​ថា​ក្រុម​អ្នក​ជួយ​អ៊ុយ​ក្រែន​ក៏​ក្លាយ​ជា​អ្នក​ចូល​ដៃ​ជា​មួយ​ក្រុម​ភេរ​វ​កម្ម​ផង​ដែរ​។

សរុប​សេចក្ដី​មក​ អ្វី​ដែល​លោក​ពូទីន​លើក​ឡើង​ទាំង​អម្បាល​ម៉ាន​នេះ​ដើម្បី​បង្ហាញ​ទៅ​សហ​គមន៍​អន្តរជាតិ​ថា​អ៊ុយ​ក្រែន​មិន​ចង់​ចរ​ចា​គ្នា​ដើម្បី​បញ្ចប់​សង្គ្រាម​ទេ​ព្រោះ​អ៊ុយ​ក្រែន​គ្មាន​ត្រូវ​ការ​សន្តិ​ភាព​សូម្បី​តែ​បន្តិច​។ ហេតុ​នេះ លោក​ដាក់​ជា​សំណួរ​ថា​តើ​ចរ​ចា​ជា​មួយ​មនុស្ស​ធុន​នេះ​បាន​ការ​អ្វី​? តើ​ចរ​ចា​ជា​មួយ​ក្រុម​មនុស្ស​ដែល​ចូល​ចិត្ត​ប្រព្រឹត្ត​អំពើ​ភេរ​វ​កម្ម​ម្ដេច​នឹង​កើត?

លោក​ពូទីន​សង្កត់​ធ្ងន់​ត្រង់​ចំណុច​នេះ​ទំនង​ជា​ចង់​បង្ហាញ​ពី​ភាព​សម​ហេតុ​ផល​ដែល​លោក​​​មិន​ព្រម​ទទួល​យក​បទ​ឈប់​បាញ់​។​ លោក​ថា​បើ​លោក​ទទួល​យក​បទ​ឈប់​បាញ់​ ពេល​នោះ អ៊ុយ​ក្រែន​នឹង​ទទួល​បាន​អាវុធ​ពី​ក្រុម​បស្ចិម​ប្រទេស​កាន់​តែ​ច្រើន​។ កន្លង​មក​ រុស្ស៊ី​ធ្លាប់​បញ្ជាក់​ថា​ខ្លួន​អាច​ទទួល​យក​បាន​ត្រឹម​​ពីរ​បី​​ដើម្បី​ប្រមូល​សាក​សព​យុទ្ធ​ជន​ដែល​ពលី​នៅ​លើ​សមរ​ភូមិ​។ ​សូម​ជម្រាប​ថា​​អ៊ុយ​ក្រែន​មិន​ទាន់​ធ្វើ​អត្ថា​ធិប្បាយ ឬ​បញ្ចេញ​ប្រតិ​កម្ម​តប​នៅ​ឡើយ​ទេ​ចំពោះ​ការ​ចោទ​ប្រកាន់​របស់​លោក​ពូទីន​​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ