ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តិច​និក​ញ៉ាំ​បែប​នេះ ៣​ស​ប្តា​ហ៍​អ្នក​នឹង​ទទួល​បាន​ផល​ជាទី​គាប់ចិត្ត តែ​កុំ​ភ្លេច​ហាត់ប្រាណ

15 ម៉ោង មុន

សម្រក​ទម្ងន់​ជា​រឿង​លំបាក​មួយ តែបើ​យើង​ផ្តោតអារម្មណ៍​លើ​វា​បន្តិច អ្វី​ៗ​អាច​នឹង​ទៅ​ជា​ងាយស្រួល​វិញ​។ បើសិនជា​ចង់​ទទួល​បាន​លទ្ធផល​ល្អ គួរតែ​គ្រប់គ្រង​របប​អាហារ​ឲ្យ​បាន​ល្អ និង​ហាត់ប្រាណ​ក្នុង​ពេល​តែ​មួយ តែ​រឿង​រៀបចំ​អាហារ​ញ៉ាំ ជា​បញ្ហា​ដ៏​លំបាក​របស់​មនុស្ស​មួយ​ចំនួន ដែល​ធ្វើ​ឲ្យ​គ្នា​យើង​មួយ​ចំនួន​មិន​អាច​សម្រក​ទម្ងន់​បាន​សម្រេច​។ ថ្ងៃ​ទី​១អាហារ​ពេល​ព្រឹក​៖…

សម្រក​ទម្ងន់​ជា​រឿង​លំបាក​មួយ តែបើ​យើង​ផ្តោតអារម្មណ៍​លើ​វា​បន្តិច អ្វី​ៗ​អាច​នឹង​ទៅ​ជា​ងាយស្រួល​វិញ​។ បើសិនជា​ចង់​ទទួល​បាន​លទ្ធផល​ល្អ គួរតែ​គ្រប់គ្រង​របប​អាហារ​ឲ្យ​បាន​ល្អ និង​ហាត់ប្រាណ​ក្នុង​ពេល​តែ​មួយ តែ​រឿង​រៀបចំ​អាហារ​ញ៉ាំ ជា​បញ្ហា​ដ៏​លំបាក​របស់​មនុស្ស​មួយ​ចំនួន ដែល​ធ្វើ​ឲ្យ​គ្នា​យើង​មួយ​ចំនួន​មិន​អាច​សម្រក​ទម្ងន់​បាន​សម្រេច​។

ថ្ងៃ​ទី​១
អាហារ​ពេល​ព្រឹក​៖ សាច់​ទ្រូង​មាន់ ១ ដុំ (១០០ ក្រាម​) ដំឡូងជ្វា ១ ដុំ និង ទឹកដោះគោ​ស្រស់​គ្មាន​ជាតិ​ស្ករ ១ កែវ​។
អាហារ​ថ្ងៃត្រង់​៖ សាច់​ទ្រូង​មាន់ ១ ដុំ (១០០ ក្រាម​) ដំឡូងជ្វា ១ ដុំ និង ប្រូ​ខូ​លី ៤០ ក្រាម​។
អាហារ​ពេល​ល្ងាច​៖ សាច់​ទ្រូង​មាន់ ១ ដុំ (១០០ ក្រាម​) និង ដំឡូងជ្វា ១ ដុំ​។

ថ្ងៃ​ទី​២
អាហារ​ពេល​ព្រឹក​៖ នំប៉័ង​ធ្វើ​ពី Riceberry ២ ដុំ (២០០ ក្រាម​) ដំឡូងជ្វា ១ ដុំ និង ប៉ោម ១ ផ្លែ​។
អាហារ​ថ្ងៃត្រង់​៖ សាឡាដ​សាច់​ទ្រូង​មាន់ និង ដំឡូងជ្វា ១ ដុំ​។
អាហារ​ពេល​ល្ងាច​៖ សាច់​ទ្រូង​មាន់ ១ ដុំ (១០០ ក្រាម​) ចេក ១ ផ្លែ និង សាឡាដ​បន្លែ​បៃតង​។

ថ្ងៃ​ទី​៣
អាហារ​ពេល​ព្រឹក​៖ សាច់​ទ្រូង​មាន់ ១ ដុំ (១០០ ក្រាម​) ដំឡូងជ្វា ២ ដុំ និង​ទឹកដោះគោ​ស្រស់​គ្មាន​ជាតិ​ស្ករ ១ កែវ​។
អាហារ​ថ្ងៃត្រង់​៖ បាយ​អង្ករសម្រូប ១ កូនចាន ទឹក​ស៊ុប​មី​សូ និង គី​ម​ឈី​។
អាហារ​ពេល​ល្ងាច​៖ សាច់​ទ្រូង​មាន់ ១ ដុំ (១០០ ក្រាម​) និង ចេក ១ ផ្លែ​។

ថ្ងៃ​ទី​៣
អាហារ​ពេល​ព្រឹក​៖ សាច់​ទ្រូង​មាន់ ១ ដុំ (១០០ ក្រាម​) ប៉ោម ១ ផ្លែ និង ទឹកដោះគោ Low-fat ១ កែវ​។
អាហារ​ថ្ងៃត្រង់​៖ សាច់​ទ្រូង​មាន់ ១ ដុំ (១០០ ក្រាម​) និង ដំឡូងជ្វា ២ ដុំ​។
អាហារ​ពេល​ល្ងាច​៖ សាច់​ទ្រូង​មាន់ ១ ដុំ (១០០ ក្រាម​) និង​ប៉េងប៉ោះ​តូច​ៗ ១០ ផ្លែ​។

ថ្ងៃ​ទី​៥
អាហារ​ពេល​ព្រឹក​៖ បាយ​អង្ករសម្រូប ១ កូនចាន ស៊ុប​សារាយសមុទ្រ ១ កូនចាន និង គី​ម​ឈី​។
អាហារ​ថ្ងៃត្រង់​៖ សាច់​ទ្រូង​មាន់ ២ ដុំ (២០០ ក្រាម​) និង សាឡាដ​បន្លែ​បៃតង ។
អាហារ​ពេល​ល្ងាច​៖ សាឡាដ​សាច់​ទ្រូង​មាន់ និង ដំឡូងជ្វា ១ ដុំ​។

ថ្ងៃ​ទី​៦
អាហារ​ពេល​ព្រឹក​៖ សាច់​ទ្រូង​មាន់ ១ ដុំ (១០០ ក្រាម​) ចេក ២ ផ្លែ ប្រូ​ខូ​លី ៤០ ក្រាម​។
អាហារ​ថ្ងៃត្រង់​៖ បាយ​អង្ករសម្រូប ១ កូនចាន សណ្តែកបណ្តុះ ៤០ ក្រាម និង គី​ម​ឈី ។
អាហារ​ពេល​ល្ងាច​៖ សាច់​ទ្រូង​មាន់ ១ ដុំ (១០០ ក្រាម​) និង បន្លែ​សាឡាដ​។

ថ្ងៃ​ទី​៧
អាហារ​ពេល​ព្រឹក​៖ សាច់​ទ្រូង​មាន់ ១ ដុំ (១០០​ក្រាម​) ប្រូ​ខូ​លី ៤០ ក្រាម និង ប៉ោម ១ ផ្លែ​។
អាហារ​ថ្ងៃត្រង់​៖ សាច់​ទ្រូង​មាន់ ១ ដុំ (១០០​ក្រាម​) សាឡាដ​បន្លែ​បៃតង និង ដំឡូងជ្វា ២ ដុំ ។
អាហារ​ពេល​ល្ងាច​៖ ផឹកទឹក​ឲ្យ​បាន​ច្រើន ពង​ទា​ស្ងោរ សាឡាដ​សាច់​ទ្រូង​មាន់ និង ដំឡូងជ្វា ១ ដុំ​។
បន្ត​ញ៉ាំ​បែប​នេះ​វិល​ជុំ​ឲ្យ​គ្រប់​ចំនួន ៣​ស​ប្តា​ហ៍ យើង​នឹង​ទទួល​បាន​លទ្ធផល​ជាទី​គាប់ចិត្ត តែ​កុំ​ភ្លេច​ហាត់ប្រាណ​តិច​ៗ​បន្ថែម និង​ញ៉ាំ​ទឹក​ឲ្យ​បាន​គ្រប់គ្រាន់​ផង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ