ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​លោក ហង្ស សំណាង អ្នក​ផលិត​វី​ដេ​អូរ​បែប​កំប្លែង​ពាក់​ព័ន្ធ​ឯ​កសណ្ឋាន​កងទ័ព ត្រូវបានតុលា​ការ​សម្រេច​ដោះ​លែង​​ឱ្យ​នៅ​ក្រៅ​ឃុំ​វិញ

15 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ទីបំផុត​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ស​ម្រេ ច​ធ្វើការ​ដោះ​លែង ក្រុម​លោក ហង្ស សំណាង អ្នក​សារព័ត៌មាន​អន​ឡាញ​នៅ​ខេត្តស្វាយរៀង ឲ្យ​នៅ​ក្រៅ​ឃុំ​វិញ…

រាជធានី​ភ្នំពេញ ៖ ទីបំផុត​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ស​ម្រេ ច​ធ្វើការ​ដោះ​លែង ក្រុម​លោក ហង្ស សំណាង អ្នក​សារព័ត៌មាន​អន​ឡាញ​នៅ​ខេត្តស្វាយរៀង ឲ្យ​នៅ​ក្រៅ​ឃុំ​វិញ បន្ទាប់​ពី​មាន​ឃា ត់​ខ្លួន​នៅ​សមត្ត​កិច្ច និង​ឃុំខ្លួន​នៅ​ពន្ធនាគារ​ព្រៃ​ស​អស់​រយៈពេល​ជាមួយ​ស​ប្តា​រិ៍​កន្លង​មក ពាក់​ពន្ធ​ការ​ផលិត​វី​ដេ​អូរ​បែប​កំប្លែង ដោយ​គ្រង​ឯកសណ្ឋាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ស្ថាន​ប័ន​កងទ័ព ។ ការ​ដោះ​លែង​ក្រុម​លោក ហង្ស សំណាង បាន​ធ្វើ​ឡើង​កាលពី​ថ្ងៃ ទី​០៥ ខែមិថុនា ឆ្នាំ​២០២៥ ដោយ​មានការ​បញ្ជាក់​ពី​អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ យ៉ាង​ពិតប្រាកដ​មែន ។

សូម​ជម្រាប​ថា ៖ កាលពី​ថ្ងៃ​ទី​០២ ខែមិថុនា ឆ្នាំ​២០២៥ លោក ឆាយ ហុង ព្រះរាជអាជ្ញា​រង និង​ជា​អ្នក នាំពាក្យ​អយ្យការ​អម​សា លា​ដំបូង​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​ថា សំណុំរឿង​ក្រុម​ផលិត​វី​ដេ អូរ​បែប​កំប្លែង ដោយ​គ្រង​ឯកសណ្ឋាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ស្ថាប័ន​កងទ័ព ត្រូវ​បាន​តំណាង​អយ្យកា​របើក​ការ​ស៊ើបសួរ​លើ​ជន​ស​ង្ស័ យ​ទាំង​៣ នាក់ ៖

១.​ឈ្មោះ ហង្ស សំណាង ភេទ​ប្រុស អាយុ​៤២ ឆ្នាំ ជនជាតិ​ខ្មែរ
២.​ឈ្មោះ កុញ វាសនា ហៅ ស្នា ភេទ​ប្រុស អាយុ​៣៥ ឆ្នាំ ជនជាតិ​ខ្មែរ
៣.​ឈ្មោះ រស់ អែ​វ ភេទ​ប្រុស អាយុ ៦៣ ឆ្នាំ ជនជាតិ​ខ្មែរ

ដោយ​ចោទ​បទ​ពី​បទ ៖
១.​ធ្វើ​ឲ្យ​ខូច​ទឹកចិត្ត​កងទ័ព
២.​ញុះញង់​ឱ្យ​មានការ​រើសអើង
៣.​ប្រើប្រាស់​ឯកសណ្ឋាន​ជា​អាទិ៍ ដែល​មាន​ភាព​ប្រហាក់​ប្រ​ហែ ល​នឹង​យោធា ។ បន្ទាប់​មក​សំណុំរឿង​បាន​ចាត់​បញ្ជូន​ទៅ​ចៅក្រម​ស៊ើបសួរ​និង​បាន​ឃុំខ្លួន​ជន​ទាំង​៣​នាក់ ដាក់​ពន្ធនាគារ​ជា​បណ្តោះ អាសន្ន ។

កាលពី​ថ្ងៃ​ទី​២៩ លោក ហង្ស សំណាង និង​បក្ខពួក​៣​នាក់​បាន​ផលិត​មាតិការ​វី​ដេ​អូរ​បែប​កំប្លែង ដោយ​មាន​មនុស្ស​២ នាក់​ម្នាក់​ចាស់ និង​ម្នាក់​ក្មេង ស្លៀកពាក់​ឯកសណ្ឋាន​ក្លែង​ក្លាយជា​កងទ័ព បាន​ទៅ​ធ្វើ​បទ​សម្ភាសន៍​នៅ​ព្រៃ​ចំការ​មួយ​កន្លែង​ក្នុង​ស្រុ​កំពង់​រោ​ទិ៍ ខេត្តស្វាយរៀង ដោយ​ប្រើ​វោហា​ស័ព្ទ​ទាក់ ទិន​និង​សភាព​ការ​ជម្លោះព្រុំដែន ដែល​ប្រាស់ចាក​ពី​ការ​ពិត​ជាក់ស្តែង ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សន្តិសុខ​សង្គម ។ ក្រោយ​ពេល​បង្ហោះ​មាតិការ​នោះ​ឡើង​ភ្លាម មាន​មតិ​មហាជន​រិះគន់​យ៉ាង​ខ្លាំង​ៗ លោក ហង្ស សំណាង ក៏​បាន​ចេញ​ឃ្លី​ប​វី​ដេ​អូរ​មួយទៀត ដោយ​ធ្វើការ​សុំ​ទោស​ជា​សា​ធារ ណៈ ពិសេស​បាន​ទ​ទួ​ច​សុំ​ទោស​ដល់​ប្រមុខ​ដឹកនាំ​រាជរដ្ឋាភិបាល សុំ​ការ​អនុគ្រោះ​រាល់​កំហុសឆ្គង​ដែល​បាន​ប្រព្រឹត្ត និង​ថា​ខ្លួន​ជា​មនុស្ស​ខ្វះ​ចំណេះដឹង​ឲ្យ​បាន​ជ្រៅជ្រះ ។

នៅ​ព្រឹក​ថ្ងៃ​ទី​៣០ ខែឧសភា សមត្ត​កិច្ច​នគរបាល​ស្រុក​កំពង់​រោទ៍ ខេត្តស្វាយរៀង បាន​ធ្វើការ​ឃាត់ខ្លួន​លោក ហង្ស សំណាង និង​បក្ខពួក​២​នាក់ មក​កាន់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​បន្ត​នីតិវិធី ។ លុះ​នៅ​ល្ងាច​ថ្ងៃ​ទី​០២ ខែមិថុនា ឆ្នាំ​២០២៥ តុលាការ​បាន​សម្រេច​ឃុំខ្លួន​ជន​ទាំង​៣ នាក់​ដាក់​ពន្ធនាគារ​ជា​បណ្តោះអាសន្ន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ