ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អង់គ្លេសសន្យាជួយអស់ពីលទ្ធភាព ដើម្បីឆ្លើយ តបទៅនឹងសេចក្តីត្រូវការរបស់អាជ្ញាធរ និងប្រជាពលរដ្ឋខេត្តប៉ៃលិន

2 នាទី មុន

​ ខេត្តប៉ៃលិន៖ ឯកអគ្គរាជទូត​អង់គ្លេសប្រចាំកម្ពុជា បានសន្យាជួយអស់ពីលទ្ធភាព ដើម្បីឆ្លើយតបទៅនឹងសេចក្តីត្រូវការរបស់អាជ្ញាធរ និងប្រជាពលរដ្ឋខេត្តប៉ៃលិន ក្នុងនាម ប្រទេសជាមិត្តដ៏យូរអង្វែង ជាពិសេសបង្កើនកិច្ចសហប្រតិបត្តិការ ឱ្យបានកាន់តែល្អប្រសើរឡើង។…


ខេត្តប៉ៃលិន៖ ឯកអគ្គរាជទូត​អង់គ្លេសប្រចាំកម្ពុជា បានសន្យាជួយអស់ពីលទ្ធភាព ដើម្បីឆ្លើយតបទៅនឹងសេចក្តីត្រូវការរបស់អាជ្ញាធរ និងប្រជាពលរដ្ឋខេត្តប៉ៃលិន ក្នុងនាម ប្រទេសជាមិត្តដ៏យូរអង្វែង ជាពិសេសបង្កើនកិច្ចសហប្រតិបត្តិការ ឱ្យបានកាន់តែល្អប្រសើរឡើង។

យោងតាមការចុះផ្សាយរបស់រដ្ឋបាលខេត្តប៉ៃលិន បានឱ្យដឹងថា លោកជំទាវបណ្ឌិត បាន ស្រីមុំ ​នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានទទួលស្វាគមន៍ ឯកឧត្តម ដូមីនីក វិលលៀមស៍ (Dominic Williams) ឯកអគ្គរាជទូតអង់គ្លេសប្រចាំ​កម្ពុជាក្នុងដំណើរទស្សនកិច្ចសិក្សាអំពីស្ថានភាពទូទៅក្នុងខេត្តប៉ៃលិនគោលដៅពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការសក្តានុពលវិស័យកសិកម្ម ទេសចរណ៍បរិស្ថានធម្មជាតិ ព្រោះខេត្តប៉ៃលិនជាខេត្តមួយសំបូរសក្តានុពលកសិកម្មធម្មជាតិ និងបរិស្ថានទេសចរណ៍ធម្មជាតិជាច្រើនកន្លែង សម្រាប់ទទួលភ្ញៀវទេសចរជាតិ-អន្តរជាតិ។

លោកជំទាវបណ្ឌិត បាន ស្រីមុំ បានទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានឯកឧត្តម ​ឯកអគ្គរាជទូត​អង់គ្លេស​ និងសហការី ដែលបានអញ្ជើញមកកាន់ទឹកដីខេត្តប៉ៃលិន ព្រមទាំងបានជម្រាបជូនអំពីស្ថានភាពភូមិសាស្រ្ត ស្ថានភាពជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ស្ថានភាពសេដ្ឋកិច្ច ស្ថានភាពសន្តិសុខ និងសក្តានុពលរបស់ខេត្ត។

លោកជំទាវ បានមានប្រសាសន៍បញ្ជាក់ថា អង់គ្លេស និងកម្ពុជាគឺជាមិត្ដដ៏ជិតស្និទ្ធមិត្ត ពិតប្រាកដនិងទុកចិត្តគ្នា ហើយតាមរយៈការពង្រឹងទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការជាបន្តបន្ទាប់រវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរចំណងមិត្តភាពនេះ បានប្រែក្លាយទៅជាមិត្តភាពដែលមិនអាចកាត់ថ្លៃបាន និងជំរុញកិច្ចសហប្រតិបត្តិការរវាងគ្នានឹងគ្នាឱ្យបានកាន់តែស្អិតរមួតបន្ថែមទៀត ហើយជាក់ស្តែងនៅខេត្តប៉ៃលិន រដ្ឋាភិបាល និងប្រជាជនអង់គ្លេស កន្លងមកបានជួយឧត្ថម្ភគាំទ្រលើវិស័យនានាជាច្រើន រួមទាំងការផ្តល់អាហារូបករណ៍ ដល់សិស្សានុសិស្ស ក្រីក្រដើម្បីបានបន្តការសិក្សានៅចក្រភពអង់គ្លេសផងដែរ។

ជាការឆ្លើយតប ឯកឧត្តម​ ឯកអគ្គរាជទូត​អង់គ្លេសប្រចាំ​កម្ពុជា បានមានប្រសាសន៍កោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការអភិវឌ្ឍរីកចម្រើនរបស់ខេត្តប៉ៃលិន ព្រមទាំង សន្យា ថានឹងខិតខំឱ្យ អស់ពីលទ្ធភាព ដើម្បីឆ្លើយតបទៅនឹងសេចក្តីត្រូវការរបស់អាជ្ញាធរ និងប្រជាពលរដ្ឋខេត្តប៉ៃលិន ក្នុងនាម ប្រទេសជាមិត្តដ៏យូរអង្វែង ជាពិសេសបង្កើនកិច្ចសហប្រតិបត្តិការ ឱ្យបានកាន់តែល្អប្រសើឡើង ស្របតាម គោលនយោបាយយុទ្ធសាស្ត្របញ្ចកោណ ដំណាក់ទី១ របស់រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ ដែលមានសម្តេច​ធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ​នៃកម្ពុជា៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ