ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទាស់​ពាក្យ​សម្តី​រឿង​មិន​សង​លុយ ប្រុស​ស្នេហ៍​ទាញ​សោរ​វា.យ​ក្បាល​ហូរ​ឈា.ម នាង​ប្តឹងឱ្យ​ឃាត់ខ្លួន

12 ម៉ោង មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ​ ៖ បុរស​ជា​សង្សារ​ត្រូវ​បាន​នគរបាល​ស្រុក​សំរោង​ទង​ធ្វើការ​ឃាត់ខ្លួន​បាន​ភ្លាម​ៗ​តាម​បណ្តឹង​របស់​​ស្ត្រីម្នាក់​ ខណៈ​ដែល​អ្នក​ទាំង​ពីរ​ទាស់​ពាក្យ​សម្តី​គ្នា​រឿង​លុយ​រកស៊ី ហើយ​​ស្ត្រីរូបនោះ​មិន​ព្រម​សង​ក៏​ក្លាយទៅជា​ហិង្សា ប្រុស​ស្នេហ៍​ទាញ​សោរ​សូឡិច​វាយ​​ស្ត្រី​ជា​សង្សារ​បែកក្បាល​ហូរ​ឈាម​តែ​ម្តង​។ ការ​បង្ក​ហិង្សា​និង​ឃាត់ខ្លួន​ប្រុស​ស្នេហ៍​វាយ​សង្សារ​ខ្លួនឯង​នេះ​កាលពី​វេលា​ម៉ោង​០២​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​១១ ខែតុលា ឆ្នាំ​២០២៥ នៅ​ក្នុងភូមិ​អង្គ​តា​ឡឹ​ក…

ខេត្តកំពង់ស្ពឺ​ ៖ បុរស​ជា​សង្សារ​ត្រូវ​បាន​នគរបាល​ស្រុក​សំរោង​ទង​ធ្វើការ​ឃាត់ខ្លួន​បាន​ភ្លាម​ៗ​តាម​បណ្តឹង​របស់​​ស្ត្រីម្នាក់​ ខណៈ​ដែល​អ្នក​ទាំង​ពីរ​ទាស់​ពាក្យ​សម្តី​គ្នា​រឿង​លុយ​រកស៊ី ហើយ​​ស្ត្រីរូបនោះ​មិន​ព្រម​សង​ក៏​ក្លាយទៅជា​ហិង្សា ប្រុស​ស្នេហ៍​ទាញ​សោរ​សូឡិច​វាយ​​ស្ត្រី​ជា​សង្សារ​បែកក្បាល​ហូរ​ឈាម​តែ​ម្តង​។

ការ​បង្ក​ហិង្សា​និង​ឃាត់ខ្លួន​ប្រុស​ស្នេហ៍​វាយ​សង្សារ​ខ្លួនឯង​នេះ​កាលពី​វេលា​ម៉ោង​០២​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​១១ ខែតុលា ឆ្នាំ​២០២៥ នៅ​ក្នុងភូមិ​អង្គ​តា​ឡឹ​ក ឃុំ​សំបូរ ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ​។

នគរបាល​ស្រុក​សំរោង​ទង​បាន​និយាយ​ឱ្យ​ដឹង​ថា នៅ​មុន​ពេល​ឈាន​ដល់​ឃាត់ខ្លួន​ប្រុស​ស្នេហ៍​ខាងលើ​ដែល​ប្រើ​ហិង្សា​(​បង្ក​របួស​ស្នាម​)​លើ​សង្សារ​ខ្លួនឯង​នេះ​គឺ សមត្ថកិច្ច​នគរបាល​បាន​ទទួល​ពាក្យបណ្តឹង​ពី​ឈ្មោះ រុន សុ​ខុន ភេទ​ស្រី អាយុ​៣៨​ឆ្នាំ ស្នាក់​នៅផ្ទះ​ជួល​ក្នុងភូមិ​អង្គ​តា​ឡឹ​ក ឃុំ​សំបូរ ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ​។ នាង​បាន​ដាក់​ពាក្យបណ្តឹង​ទៅ​លើ​ឈ្មោះ គឹ​ម សំណាង ភេទ​ប្រុស អាយុ​៤០​ឆ្នាំ រស់នៅ​ក្នុងភូមិ​៧ សង្កាត់​ផ្សារ​ដេប៉ូ​២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ (​ត្រូវជា​សង្សារ​)​។ នៅ​ក្នុង​ពាក្យបណ្តឹង​បាន​រៀបរាប់​ថា កាលពី​វេលា​ម៉ោង​០២​រសៀល​ថ្ងៃ​ទី​១១ ខែតុលា នាង​បាន​រៀបចំ​រ៉ឺ​ម៉ក​រើរ​ចេញពីផ្ទះ​ជួល​ទៅ​រស់នៅ​ឯ​រាជធានី​ភ្នំពេញ ក៏​ស្រាប់តែ​បុរស​ជា​សង្សារ​ខាងលើ​បាន​ជិះ​ម៉ូតូ​០១​គ្រឿង ម៉ាក​ហុងដា សេ​១២៥ ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០២២ ពាក់​ផ្លា​ក​លេខ​ភ្នំពេញ​1JG-2463 មក​សួរនាំ​ថា​ហេតុ​អី​បាន​រើ​ផ្ទះ​ចេញ ហើយ​មិន​សង​លុយ​សោះ​ចឹ​ង ក៏​កើត​បាន​ទាស់​ពាក្យ​សម្តី​គ្នា​។

នគរបាល​ស្រុក​សំរោង​ទង​បាន​បន្ត​ថា ពេល​ទាស់​ពាក្យ​សម្តី​នោះ​ឈ្មោះ​សំណាង​ក៏​បាន​យក​មេសោរ​ម៉ាក​សូឡិច​វាយ​ត្រូវ​ចំ​ក្បាល​ស្ត្រី​ជា​សង្សារ​បណ្តាល​ឱ្យ​រង​របួស​ហូរ​ឈាម បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​តែ​ម្តង​។ ក្រោយមក​សមត្ថកិច្ច​នគរបាល​បាន​ហៅ​អ្នក​ទាំង​ពីរ​មក​សាកសួរ នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ​សំបូរ ។ ពេល​សួរនាំ​ជន​ដៃដល់​ដែល​ជា​សង្សារ​បាន​ឆ្លើយ​សារភាព​ថា​ខ្លួន​ពិតជា​បាន​វាយ​ទៅ​លើ​ស្ត្រី​រង​គ្រោះ ពិត​ប្រា​ដក​មែន ។ មូលហេតុ​ដោយសារ​តែ​ទាស់​ពាក្យ​សម្តី​រឿង​លុយ​រកស៊ី​ជាមួយ​គ្នា ហើយ​នាង​ជំពាក់​លុយ​មិន​សង​សោះ​។

បច្ចុប្បន្ន​បុរស​ជា​ប្រុស​ស្នេហ៍​ត្រូវ​បាន​នគរបាល​ធ្វើការ​ឃាត់ខ្លួន នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​សំរោង​ទង​ធ្វើការ​សួរនាំ និង​កសាង​សំណុំរឿង​ដើម្បី​ចាត់ការ​បន្ត​តាម​ផ្លូវច្បាប់​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ