ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បូស​អន្ទង់​៖ កុំ​ធ្វេសប្រហែស​! ផលវិបាក​ធ្ងន់ធ្ងរ​ដល់​អាយុជីវិត

4 ម៉ោង មុន

បូស​អន្ទង់ មិនមែន​ជា​បញ្ហា​តូចតាច​ដែល​អ្នក​អាច​មើល​រំលង​បាន​ឡើយ​! ការ​ពន្យារពេល​ព្យាបាល ឬ​ការ​លេបថ្នាំ​អូស​បន្លាយ​តែឯង ដោយ​មិន​បាន​វះកាត់​បង្ហូរ​ខ្ទុះ​ចេញ និង​កាត់​ផ្ដាច់​ប្រភព​ដើម អាច​នាំ​ឱ្យ​មាន​ផលវិបាក​ធ្ងន់ធ្ងរ​រហូត​ដល់ គ្រោះថ្នាក់​ដល់​អាយុជីវិត​។ ៣ ផលវិបាក​ធ្ងន់ធ្ងរ​នៃ​បូស​អន្ទង់​ដែល​មិន​បាន​ព្យាបាល​ត្រឹមត្រូវ១….

បូស​អន្ទង់ មិនមែន​ជា​បញ្ហា​តូចតាច​ដែល​អ្នក​អាច​មើល​រំលង​បាន​ឡើយ​! ការ​ពន្យារពេល​ព្យាបាល ឬ​ការ​លេបថ្នាំ​អូស​បន្លាយ​តែឯង ដោយ​មិន​បាន​វះកាត់​បង្ហូរ​ខ្ទុះ​ចេញ និង​កាត់​ផ្ដាច់​ប្រភព​ដើម អាច​នាំ​ឱ្យ​មាន​ផលវិបាក​ធ្ងន់ធ្ងរ​រហូត​ដល់ គ្រោះថ្នាក់​ដល់​អាយុជីវិត​។

៣ ផលវិបាក​ធ្ងន់ធ្ងរ​នៃ​បូស​អន្ទង់​ដែល​មិន​បាន​ព្យាបាល​ត្រឹមត្រូវ
១. ហានិភ័យ​ឆ្លង​មេរោគ​ក្នុង​ឈាម និង​ការ​ស្លាប់
ប្រសិនបើ​បូស​បន្ត​ហើម​ឈឺ ហើយ​មិន​បាន​វះ​បង្ហូរ​ខ្ទុះ​ចេញ​ទាន់​ពេល វា​នឹង​រាលដាល​យ៉ាងធ្ងន់ធ្ងរ​។ ការ​រាលដាល​នេះ​អាច​បង្ក​ឱ្យ​មាន​ស្ថានភាព​គ្រោះថ្នាក់​បំផុត​ដែល​ហៅ​ថា Gangrène de Fournier (​ការ​ស្លោក​ពេញ​តំបន់​បាត​) និង​បណ្តាល​ឱ្យ ឆ្លង​មេរោគ​ចូល​ក្នុង​ឈាម (Septicémie) ដែល​អាច​នាំ​ទៅ​ដល់​ការ​ស្លាប់​បាន​។

ហានិភ័យ​ខ្ពស់​ចំពោះ​: អ្នក​ដែល​មាន​ប្រព័ន្ធ​ការពារ​រាង​កាយ​ខ្សោយ ដូច​ជា មនុស្ស​ចាស់ជរា និង អ្នកជំងឺ​ទឹកនោមផ្អែម ជាដើម​។
២. ការ​លាប់​ឡើង​វិញ​ជា​ច្រើន​សា
បូស​អន្ទង់​មាន​លក្ខណៈ​ពិសេស​ត្រង់​ថា វា​តែងតែមាន ផ្លូវ​រូង និង ប្រភព​ដើម ស្ថិត​នៅ​ខាងក្នុង​រន្ធ​បាត​។ ប្រសិនបើ​គ្រូពេទ្យ​មិន​បាន​ធ្វើការ​វះកាត់​ដើម្បី កាត់​ផ្ដាច់​ផ្លូវ​រូង និង​ប្រភព​ដើម នេះ​ទេ បូស​អន្ទង់​នឹង លាប់​ឡើង​វិញ​ចុះឡើង មិន​ចេះ​ចប់​។

៣. បញ្ហា​រំខាន​រ៉ាំរ៉ៃ
ទោះ​មិន​ទាន់​ឈាន​ដល់​ដំណាក់កាល​ធ្ងន់ធ្ងរ​ក៏​ដោយ បូស​អន្ទង់​ដែល​មិន​បាន​ព្យាបាល នាំ​ឱ្យ​មានការ​ឈឺចាប់ ការ​រមាស់ និង​ការ ហូរ​ខ្ទុះ​ជា​ប្រចាំ ដែល​បង្ក​ភាព​រំខាន​យ៉ាង​ខ្លាំង​ដល់​ជីវិត​ប្រចាំ​ថ្ងៃ និង​ប៉ះពាល់​ដល់​គុណភាព​ជីវិត​របស់​អ្នក​។

ប្រសិនបើ​លោក​អ្នក​សង្ស័យ​ថា​មាន​បញ្ហា ឬ​មាន​រោគ​សញ្ញា​នៃ​បូស​អន្ទង់​ដូចដែល​បាន​រៀបរាប់​ខាងលើ ប្រញាប់​ទៅ​ពិគ្រោះ​ជាមួយ​ក្រុម​គ្រូពេទ្យ​ឯកទេស ដើម្បី​ទទួល​បាន​នូវ​រោគវិនិច្ឆ័យ​ច្បាស់លាស់ និង​វិធីសាស្ត្រ​ព្យាបាល​ដ៏​មាន​ប្រសិទ្ធភាព ទាន់​ពេលវេលា​៕

ប្រភព​៖ មន្ទីរពេទ្យ​កាល់​ម៉ែ​ត

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ