ជំហរការពារជាតិ ៖ យើងត្រូវកាន់អាវុធ ដើម្បីការពារបូរណភាពទឹកដីតែប៉ុណ្ណោះ
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឱ្យដឹងថា ៖…
រាជធានីភ្នំពេញ ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឱ្យដឹងថា ៖…
រាជធានីភ្នំពេញ ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឱ្យដឹងថា ៖ កិច្ចខិតខំប្រឹងប្រែងរបស់យើងដែលធំជាងគេ គឺបញ្ចៀសសង្គ្រាម! មិនមែនយើងខ្លាចច្បាំងនោះទេ តែយើងដឹងថា សង្គ្រាមបង្កវិនាសកម្ម! ។ នេះបើយោងតាមផេក អង្គភាពព័ត៌មាន និងប្រតិកម្មរហ័សបានប្រកាសនាថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៥ ។
រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបន្ថែមទៀតថា យើងក៏មិនមែនជាអ្នកចង់បានដីពីអ្នកណាដែរ ហើយយើងក៏មិនមែនជាអ្នកធ្វើសង្គ្រាម ដើម្បីដណ្តើមទឹកដីអ្នកណាទេ! យើងត្រូវបង្ខំចិត្តកាន់អាវុធ ដើម្បីការពារបូរណភាពទឹកដីរបស់យើងតែប៉ុណ្ណោះ! យើងធ្វើប៉ុណ្ណឹងហើយ យើងនៅមិនបានសុខទៀត! ៕
ចែករំលែកព័តមាននេះ