ខេត្តស្វាយរៀង ៖ មហាជនរិះគន់ក្រុមហ៊ុនទទួលការជួសជុលកែលម្អផ្លូវដីក្រាលថ្មបំបែក២ខ្សែថាសាងសង់ខុសស្តង់ដាបច្ចេកទេស ដោយចាក់ថ្មមិនទាន់កិនបង្ហាប់ផង ស្រាប់តែដកគ្រឿងចក្រទៅបាត់បង្កឲ្យការធ្វើដំណើររបស់ប្រជាពលរដ្ឋពិបាកយ៉ាងខ្លាំង ផ្លូវ១ខ្សែរអិលថ្ម ផ្លូវ១ខ្សែទៀតបែកល្បាប់របើកដីឥដ្ឋរអឹលយ៉ាងខ្លាំងប្រជាពលរដ្ឋសំណូមពរឲ្យក្រុមហ៊ុនពន្លឿនការជួសជុលកិនបង្ហាប់ដើម្បីឲ្យការធ្វើដំណើរបានស្រួល។
ករណីប្រជាពលរដ្ឋលើកឡើងនេះកើតឡើងនៅរសៀលថ្ងៃទី១១តុលា២០២៥នៅភូមិស្វាយគយឃុំពពែតស្រុកស្វាយទាប។បើតាមក្រុមប្រឹក្សាឃុំពពែតបានប្រាប់អ្នកសារព័ត៌មានយើងថា ឃុំពពែតទទួលបានគម្រោងកែលម្អផ្លូវដីក្រាលថ្មបំបែកចំនួន០២គម្រោង(២ខ្សែ )ប្រវែង៥,៤០០ម៉ែត្រ។
បើតាមមន្ត្រីសាលាឃុំបានឲ្យដឹងថា គម្រោងទី១ កែលម្អផ្លូវដីក្រាលថ្មបំបែកប្រវែង៣,៤០០ម៉ែត្រ ទទឹង៦ម៉ែត្រក្រាលថ្មបំបែកកម្រាស់០,២០ម៉ែត្រស្ថិតនៅភូមិស្វាយគុយឃុំពពែតចំណាយថវិកាចំនួន២៤០,៨៨៧,០០០រៀល។
ជួសជុលមិនទាន់រួចរាល់ទេគឺកិនបង្ហាប់ដីរួចចាក់ថ្មបំបែករួចមិនទាន់ជ្រោយថ្មនិងកិនបង្ហាប់ទេ ក្រុមហ៊ុនបានដឹកគ្រឿងចក្រចេញប្រាំ៦ថ្ងៃហើយ ដោយក្រុមហ៊ុនរាយការណ៍ប្រាប់ក្រុមប្រឹក្សាឃុំថា គ្រឿងចក្រខូចត្រូវដឹកយកទៅជួសជុល ក៏ប៉ុន្តែប្រជាពលរដ្ឋឃើញក្រុមហ៊ុនដឹកគ្រឿងចក្រចេញពួកគាត់ព្រួយបារម្មណ៍។ដោយប្រជាពលរដ្ឋបានផ្តល់ដីសងខាងផ្លូវ (៣,៤០០ម៉ែត្រ)ទុកជាចំណីផ្លូវត្រៀមទុកពង្រីកផ្លូវទទឹង១០ម៉ែត្រក្រាលកៅស៊ូសង់ជាផ្លូវយុទ្ធសាស្ត្រនិងសម្រាប់ដាក់លូបណ្តោះទឹកតាមបណ្តោយផ្លូវផង។
ហើយប្រជាពលរដ្ឋបានចូលរួមផ្តល់ដីក្នុងនោះដែរលោកកុយសារ៉េន និងភរិយា នៅភូមិគុម្ពោតម្រាក់ឃុំពពែតបានផ្តល់វិភាគទានថវិកា សម្រាប់គាស់ដើមឈើនិងឈូសឆាយដីចំនួន៧លានរៀលសម្រាប់កាយផ្លូវទឹកដាក់លូអមសងខាងផ្លូវ អស់ថវិកាចំនួន៦,៧៣០,០០០រៀល។និងដាក់លូបណ្តោះទឹក៤កន្លែងអស់ទឹកប្រាក់១,៣០០,០០០រៀលទឹកប្រាក់សរុប១៤,៣៧៣,០០០រៀល។គម្រោងទី២ គម្រោងជួសជុលផ្លូវដីក្រាលថ្មបំបែកប្រវែង២,០០០ម៉ែត្រទទឹងផ្លូវដី១០ម៉ែត្រ ក្រាលថ្មបំបែកទទឹង០៥ម៉ែត្រកម្រាស់ថ្ម០,១៥ម៉ែត្រឆ្លងកាត់ភូមិកំពោតម្រាក់ និងភូមិថ្លុកព្រីងប្រើប្រាស់ថវិកាចំនួន៥២,០០០,០០០រៀលគត់។
ផ្លូវ១ខ្សែនេះពីដើមមកតូចចង្អៀត ក្រុមការងារភូមិឃុំបានស្នើសុំឲ្យប្រជាពលរដ្ឋទាំង២ភូមិខាងលើដែលមានដីស្រែជាប់តាមបណ្តោយសងខាងផ្លូវចូលរួមសម្បទានដីពង្រីកផ្លូវដីទទឹង១០ម៉ែត្រ ដោយផ្លូវ១ខ្សែនេះអនាគត់គម្រោងសង់ផ្លូវក្រាលកៅស៊ូឬក្រាលបេតុងអាម៉េ ក៏ប៉ុន្តែជាក់ស្តែងបច្ចុប្បន្នក្រាលថ្មបំបែកទទឹង៥ម៉ែត្រ។
ប្រភពបញ្ជាក់ថា ផ្លូវ១ខ្សែនេះជាគម្រោងមូលនិធិឃុំដាក់ដេញថ្លៃ បានទៅលើក្រុមហ៊ុនញ៉ែម សុទ្ធាវុធ ។ហើយបញ្ហាផ្លូវស្រុតបែកល្បាប់នោះគឺដោយសារដីចាក់ថ្មី ហើយក្រោយពីចាក់ដីកិនបង្ហាប់រួចចាក់ក្រាលថ្មបំបែកកំពុងតែកិនបង្ហាប់ក៏ត្រូវភ្លៀងធ្លាក់ជ្រំរាល់ថ្ងៃ នារដូវបុណ្យភ្ជុំ ផង ហើយក៏មានរថយន្តធុនធំដឹកថ្ម ដឹកខ្សាច់ដាក់តាមដេប៉ូក្នុងភូមិខាងលើទើបបណ្តាលឲ្យស្រុតបែកល្បាប់ខូចតែម្តង។ហើយផ្លូវ១ខ្សែនេះនៅក្នុងការអនុវត្តគម្រោងមិនទាន់បញ្ចប់ទេ នៅពេលរាំងភ្លៀងក្រុមហ៊ុននិងចុះឈូសឆាយពង្រាបនិងជ្រោយថ្មបង្ហាប់ឡើងវិញសូមឲ្យប្រជាពលរដ្ឋមេត្តាយោគយល់។
ចំណែកលោកញ៉ែម សុទ្ធាវុធ ប្រធានក្រុមហ៊ុន បានប្រាប់អ្នកសារព័ត៌មានយើងថា ការដកគ្រឿងចក្រនេះគឺគ្រឿងចក្រខូចដូច្នេះត្រូវយកទៅជួសជុល ពេលជួសជុលរួច២ថ្ងៃទៀតនិងយកគ្រឿងចក្រចូលអនុវត្តគម្រោងបន្ត។
រីឯផ្លូវខាងលិចវត្តប្រវែង២,០០០ម៉ែត្រគឺក្រោយពីចាក់ថ្មបំបែករួច មិនទាន់បានកិនបង្ហាប់ផងត្រូវភ្លៀងធ្លាក់មកជោគជាំ ហើយមានរថយន្តដឹកថ្មដឹកខ្សាច់ដាក់តាមដេប៉ូក្នុងភូមិគម្ពោតម្រាក់និងភូមិថ្លុកព្រីងបង្កឲ្យស្រុតខូចនិងបែកល្បាប់តែម្តង ក៏ប៉ុន្តែនៅពេលរាំងភ្លៀងលោកនៅជួសជុលឡើងវិញ ។
ព័ត៌មានលម្អិតនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕



ចែករំលែកព័តមាននេះ