ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្ដេច​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ស្នើ​នាយក​រដ្ឋមន្ត្រី​ម៉ា​ឡេ​ស៊ី ធ្វើ​អន្តរាគមន៍​បន្ទាន់ ដើម្បី​បន្ធូរ​ភាព​តានតឹង​នៅ​ព្រំដែន ភូមិ​ព្រៃ​ចាន់

1 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ នៅ​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍ ទី​១៨ ខែកញ្ញា ឆ្នាំ​២០២៥ សម្ដេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា…

រាជធានី​ភ្នំពេញ ៖ នៅ​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍ ទី​១៨ ខែកញ្ញា ឆ្នាំ​២០២៥ សម្ដេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​ជួប​ពិភាក្សា​តាម​ទូរ​សព្ទ​ជាមួយ ឯកឧត្តម Anwar Ibrahim នាយក​រដ្ឋមន្ត្រី​ម៉ា​ឡេ​ស៊ី និង​ជា​ប្រធាន​ប្តូរ​វេន​អាស៊ាន ពាក់ព័ន្ធ​នឹង​ការ​វិវត្តន៍ នៃ​ស្ថានការណ៍​គួរ​ឱ្យ​ព្រួយបារម្ភ នៅ​ភូមិ​ព្រៃ​ចាន់ ឃុំ​អូរ​បី​ជាន់ ស្រុក​អូរ​ជ្រៅ ខេត្តបន្ទាយមានជ័យ ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃនេះ រហូត​ដល់​មានការ​ប៉ះទង្គិច​គ្នា​រវាង​កងកម្លាំងប្រដាប់អាវុធ​ថៃ និង​ប្រជាពលរដ្ឋ​ស៊ី​វិល​របស់​កម្ពុជា ដែល​បាន​បណ្តាល​ឱ្យ​មានការ​រង​របួស​ជា​ច្រើន​នាក់ ។

ដោយ​ស្ថានការណ៍​នៅ​ថ្ងៃនេះ បន្ត​វិ​វត្ត​គួរ​ឱ្យ​ព្រួយបារម្ភ​ទៀត សម្ដេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត បាន​ស្នើ​ឯកឧត្ដម Anwar Ibrahim ធ្វើ​អន្តរាគមន៍​ជា​បន្ទាន់ ដើម្បី​បន្ធូរ​ភាព​តានតឹង​រវាង​កងកម្លាំងប្រដាប់អាវុធ​ថៃ និង​ប្រជាពលរដ្ឋ​ស៊ី​វិល​កម្ពុជា ដោយ​ឱ្យ​រក្សា​ស្ថានភាព​ដដែល កុំអោយ​មានការ​រាយ​បន្លា​លួស​បន្ថែម ឬ​ធ្វើ​សកម្មភាព​ណាមួយ ដែល​ពង្រីក​វិសាលភាព នៃ​ជម្លោះ និង​រង់ចាំ​ដំណោះស្រាយ​បញ្ហា​ព្រំដែន​ពី​គណៈកម្មការ​ចម្រុះ​ព្រំដែន (JBC) នៅ​ពេល​ខាង​មុខ ស្រប​តាម​ការ​ឯកភាព​គ្នា​រវាង​ភាគី​កម្ពុជា និង​ថៃ ក្នុង​កិច្ចប្រជុំ​ពិសេស​គណៈកម្មាធិការ​ព្រំដែន​ទូទៅ (GBC) កាលពី​ថ្ងៃ​ទី​១០ ខែកញ្ញា ឆ្នាំ​២០២៥ កន្លង​ទៅ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ