ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជិតបុណ្យភ្ជុំហើយ ! ក្រុមចោរប្ល.ន់ម៉ូតូកម្មករសំណង់បានសម្រេចទាំងយប់ នៅស្រុកកណ្តាលស្ទឹង

3 អាទិត្យ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ កម្មករ​សំណង់​ម្នាក់​ចេញពី​កន្លែងធ្វើការ​ត្រឡប់​មក​រោង​ស្នាក់​នៅ​វិញ​ត្រូវ បាន​ជនសង្ស័យ​ចំនួន​២​នាក់ វា​.​យ​ប្ល​.​ន់​យក​ម៉ូតូ​មួយ​គ្រឿង​ជិះ​គេចខ្លួន​ដោយ​សុវត្ថិភាព ។ ហេតុការណ៍​នេះ ដែល​បាន​កើត​ទ្បើ​ង​កាលពី​វេលា​ម៉ោង ៩​និង​៣៤​នាទី​យប់ ថ្ងៃ​ទី​១៧…

ខេត្តកណ្តាល ៖ កម្មករ​សំណង់​ម្នាក់​ចេញពី​កន្លែងធ្វើការ​ត្រឡប់​មក​រោង​ស្នាក់​នៅ​វិញ​ត្រូវ បាន​ជនសង្ស័យ​ចំនួន​២​នាក់ វា​.​យ​ប្ល​.​ន់​យក​ម៉ូតូ​មួយ​គ្រឿង​ជិះ​គេចខ្លួន​ដោយ​សុវត្ថិភាព ។ ហេតុការណ៍​នេះ ដែល​បាន​កើត​ទ្បើ​ង​កាលពី​វេលា​ម៉ោង ៩​និង​៣៤​នាទី​យប់ ថ្ងៃ​ទី​១៧ ខែកញ្ញា ឆ្នាំ​២០២៥ ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវជាតិ ក្នុងភូមិ​ព្រែក​គួ​ច ឃុំ​បឹង​ខ្យា​ង ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល ។

ជន​រង​គ្រោះ​មានឈ្មោះ ចាន់ ភ​ក្ត្រ័ ភេទ​ប្រុស អាយុ​៤០​ឆ្នាំ មាន​មុខរបរ​កម្មករ​សំណង់ ស្នាក់​នៅ​ម្តុំ​ព្រ​លាន​ថ្មី ក្នុង​ឃុំ​បឹង​ខ្យា​ង ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល ។

បើ​យោង​តាម​ប្រភព​ពី​ជន​រង​គ្រោះ​បានឱ្យ​ដឹង​ថា មុន​កើតហេតុ រូប​គាត់​ជិះ​ម៉ូតូ មួយ​គ្រឿង ម៉ាក​ឌ្រី​ម​សង់ ស៊េរី​ឆ្នាំ​២០២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1JX 1509 ចេញពី​កន្លែងធ្វើការ ដើម្បី​ត្រ​ទ្ប​ប់​មក​រោង​ស្នាក់​នៅ​វិញ​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង ស្រាប់តែ​មក​ដល់​ចំណុច​កើតហេតុ ក៏​លេចមុខ​នៅ​ក្រុម​ជនសង្ស័យ​មាន​គ្នា​២​នាក់ ជិះ​ម៉ូតូ​មួយ​គ្រឿង​មិន​ចាំ​ម៉ាក ជិះ​មក​ពីក្រោយ ស្ទុះ​យក​បំពង់​ទីប​វា​.​យ​ជន​រង​គ្រោះ បណ្ដាល​អោយ​ដួល​ម៉ូតូ រួច​ជនសង្ស័យ​បាន​លើ​ម៉ូតូ​ជិះ​យក​ទៅ​បាត់​ដោយ​សុវត្ថិភាព​តែ​ម្តង ។

បើ​តាម​ការ​លើក​ទ្បើ​ង​ពី​ប្រជាពលរដ្ឋ ដែល​រស់នៅ​ក្នុង​មូលដ្ឋាន ស្រុក​កណ្តាលស្ទឹង សូម​សំណូមពរ​ទៅ​កាន់​លោក​ឈឿ​ន សុចិត្ត ស្នងការ​នគរបាល​ខេត្តកណ្តាល មេត្តា​ជួយ​ដាក់​កម្លាំង​ល្បាត នៅ​ក្នុង​មូលដ្ឋាន​ខាងលើ​នេះ​ផង ដោយសារ​ពួក​គាត់​មានការ​ភ័យ​ខ្លាច​យ៉ាង​ខ្លាំង ពេល​ដែល​ធ្វើ​ដំណើរ​ពេល​យប់​ព្រលប់​ដោយសារ​តែ​ជិត​ដល់​ភ្ជុំ​ធំ​មក​ដល់​ហើយ ។

ក្រោយ​កើតហេតុ ជន​រង​គ្រោះ​ក៏​បាន​មក​ដាក់​ពាក្យ​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​បឹង​ខ្យា​ង ដើម្បី​អោយ​សមត្ថកិច្ច​ជួយ​ស្រាវជ្រាវ​ចាប់​យក​ជនសង្ស័យ​មក​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ៕