ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សុខភាពជនជាប់ឃុំ ! អង្គការថែទាំអេដស៍ចុះធ្វើតេស្តឈាមរកមេរោគដល់អ្នកទោសនៅពន្ធនាគារសៀមរាប

1 ម៉ោង មុន

ខេត្តសៀមរាប ៖ ពន្ធនាគារខេត្តសៀមរាប អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ ចុះធ្វើតេស្តឈាមរកមេរោគអេដស៍ដល់ជនជាប់ឃុំ ។​ នេះបើយោងតាមផេកអគ្គនាយកដ្ឋានពន្ធនាគារបានប្រកាសនាថ្ងៃទី១៥ ខែតុលានេះ ។ អគ្គនាយកដ្ឋានពន្ធនាគារបានបន្ថែមទៀតថា…

ខេត្តសៀមរាប ៖ ពន្ធនាគារខេត្តសៀមរាប អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ ចុះធ្វើតេស្តឈាមរកមេរោគអេដស៍ដល់ជនជាប់ឃុំ ។​ នេះបើយោងតាមផេកអគ្គនាយកដ្ឋានពន្ធនាគារបានប្រកាសនាថ្ងៃទី១៥ ខែតុលានេះ ។

អគ្គនាយកដ្ឋានពន្ធនាគារបានបន្ថែមទៀតថា នាថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥ នៅពន្ធនាគារខេត្តសៀមរាប ដោយមានការអនុញ្ញាតពីលោក​ ឧត្តមអគ្គានុរក្សថ្នាក់លេខ២​ ភាន​ ឆវ័ន្ត​ ប្រធានពន្ធនាគារខេត្តសៀមរាប​ លោកស្រី​ អគ្គានុរក្សថ្នាក់លេខ៣ វិន ញ៉ាញ់ អនុប្រធានការិយាល័យអប់រំកែប្រែ និងស្ដារនីតិសម្បទាពន្ធនាគារ ខេត្តសៀមរាប បានសហការជាមួយក្រុមការងារ អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ប្រចាំកម្ពុជា ដឹកនាំដោយលោកស្រី គង់ បូរី អ្នកសម្របសម្រួលជាន់ខ្ពស់ គម្រោងតេស្តចល័ត ចុះធ្វើតេស្តឈាមរកមេរោគអេដស៍ដល់ជនជាប់ឃុំ​ ពន្ធនាគារខេត្តសៀមរាប ។