ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រភេទ​ផ្លែ​ឈើ​ដែល​មាន​ជាតិ​ស្ករ​ទាប ថែម​ទាំង​សម្បូរ​ទៅ​ដោយ​ជាតិ​សរសៃ វីតាមីន និង​សារធាតុ​រ៉ែ

2 ម៉ោង មុន

ដើម្បី​គ្រប់គ្រង​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម និង​រក្សាសុខ​ភាពល្អ អ្នក​គួរតែ​ជ្រើសរើស​ផ្លែ​ឈើ​ដែល​មាន​ជាតិ​ស្ករ​ទាប ។ ផ្លែ​ឈើ​ទាំងនេះ មិន​ត្រឹមតែ​មាន​ជាតិ​ស្ករ​តិច​ប៉ុណ្ណោះ​ទេ ថែម​ទាំង​សម្បូរ​ទៅ​ដោយ​ជាតិ​សរសៃ វីតាមីន និង​សារធាតុ​រ៉ែ​ផ្សេង​ៗ​ទៀត ។…

ដើម្បី​គ្រប់គ្រង​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម និង​រក្សាសុខ​ភាពល្អ អ្នក​គួរតែ​ជ្រើសរើស​ផ្លែ​ឈើ​ដែល​មាន​ជាតិ​ស្ករ​ទាប ។ ផ្លែ​ឈើ​ទាំងនេះ មិន​ត្រឹមតែ​មាន​ជាតិ​ស្ករ​តិច​ប៉ុណ្ណោះ​ទេ ថែម​ទាំង​សម្បូរ​ទៅ​ដោយ​ជាតិ​សរសៃ វីតាមីន និង​សារធាតុ​រ៉ែ​ផ្សេង​ៗ​ទៀត ។

ខាងក្រោម​នេះ ជា​ប្រភេទ​ផ្លែ​ឈើ​ដែល​មាន​ជាតិ​ស្ករ​ទាប ៖

-​ផ្លែ​បឺ​រ (Avocado)៖ ផ្លែ​បឺ​រ​ជា​ផ្លែ​ឈើ​ដែល​មាន​ជាតិ​ស្ករ​ទាប​បំផុត ។ ក្នុង​មួយ​ផ្លែ​បឺ​រទាំង​មូល អាច​មាន​ជាតិ​ស្ករ​តិច​ជាង​១​ក្រាម ហើយ​វា​សម្បូរ​ទៅ​ដោយ​ខ្លាញ់​ល្អ (monounsaturated fat) ដែល​ល្អ​សម្រាប់​បេះដូង ។

-​ផ្លែ​ប៊ឺ​រី (Berries)៖ ក្រុម​ផ្លែ​ប៊ឺ​រី​មាន​ដូច​ជា ស្ត្រ​ប៊ឺ​រី (Strawberries), ប្លេ​ក​ប៊ឺ​រី (Blackberries), និង​រ៉ា​ស់​ប៊ឺ​រី (Raspberries) សុទ្ធតែ​មាន​ជាតិ​ស្ករ​ទាប និង​សម្បូរ​ទៅ​ដោយសារ​ធាតុ​ប្រឆាំង​អុកស៊ីតកម្ម (Antioxidants) ។ ឧទាហរណ៍ ស្ត្រ​ប៊ឺ​រី​មួយ​ពែង មាន​ជាតិ​ស្ករ​ត្រឹមតែ ៧​ក្រាម​ប៉ុណ្ណោះ ។

-​ផ្លែក្រូច​ឆ្មារ (Citrus Fruits)៖ ផ្លែក្រូច​ឆ្មារ​ដូច​ជា ក្រូចឆ្មារ​លឿង (Lemon) និង ក្រូចឆ្មារ​បៃតង (Lime) មាន​ជាតិ​ស្ករ​ទាប​បំផុត ។ វា​សម្បូរ​ទៅ​ដោយ​វីតាមីន C និង​ល្អ​សម្រាប់​សុខភាព ។ ក្រៅពី​នេះ ផ្លែ​ក្រូចថ្លុង (Grapefruit) និង ផ្លែក្រូច (Oranges) ក៏​ជា​ជម្រើស​ល្អ​ដែរ ព្រោះ​វា​មាន​ជាតិ​ស្ករ​ទាប​ជាង​ផ្លែ​ឈើ​ដទៃ​ទៀត​។

-​ផ្លែ​ប៉េ​ស (Peach)៖ ផ្លែ​ប៉េ​សមាន​រសជាតិ​ផ្អែម ប៉ុន្តែ​វា​មាន​ជាតិ​ស្ករ​ទាប​។ ផ្លែ​ប៉េ​ស​មួយ​ផ្លែ​មាន​ជាតិ​ស្ករ​ប្រហែល​១៣ ក្រាម ហើយ​វា​មាន​ផ្ទុក​វីតាមីន A និង C ខ្ពស់​។

-​ផ្លែ​គី​វី (Kiwi)៖ ផ្លែ​គី​វី​មួយ​ផ្លែ​មាន​ជាតិ​ស្ករ​ប្រហែល​៧ ក្រាម ហើយ​វា​សំបូរ​ទៅ​ដោយ​វីតាមីន C និង​ជាតិ​សរសៃ ។

-​ផ្លែ​ត្របែក (Guava)៖ ផ្លែ​ត្របែក​មាន​ជាតិ​ស្ករ​ទាប បើ​ធៀប​នឹង​ផ្លែ​ឈើ​ត្រូពិច​ផ្សេង​ៗ ។ ផ្លែ​ត្របែក​មួយ​ផ្លែ​មាន​ជាតិ​ស្ករ​ប្រហែល​៤.៩ ក្រាម​។

-​ឪឡឹក (Watermelon)៖ ទោះបីជា​ឪឡឹក​មាន​រសជាតិ​ផ្អែម ប៉ុន្តែ​វា​មាន​ជាតិ​ស្ករ​ទាប ព្រោះ​វា​មាន​ជាតិ​ទឹក​ច្រើន ។ ឪឡឹក​មួយ​ពែង​មាន​ជាតិ​ស្ករ​តិច​ជាង​១០ ក្រាម​។

ការ​បរិភោគ​ផ្លែ​ឈើ​ទាំងនេះ គឺជា​របៀប​ដ៏​ល្អ​ដើម្បី​ទទួល​បាន​សារធាតុចិញ្ចឹម​ដែល​ចាំបាច់​សម្រាប់​រាង​កាយ ជាមួយនឹង​ការ​កាត់​បន្ថយ​ការ​ទទួលទាន​ជាតិ​ស្ករ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ