ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកខេត្តប្រយ័ត្ន ! ជនខិលខូចឥឡូវដើរបោកដល់តំបន់ជនបទហើយ

2 នាទី មុន

ខណៈ​ដែល​អ្នក​នៅ​រាជធានី​កាន់តែ​មានការ​យល់​ដឹង និង​កាន់តែ​ប្រុង​ប្រយ័ត្ន ឥឡូវនេះ ក្រុម​ជនខិលខូច​ខ្លះ​បាន​ធ្វើ​សកម្មភាព​បោកប្រាស់​រហូត​ដល់​តាម​ខេត្ត សូ​ម្បី​តែ​នៅ​ខេត្ត​មណ្ឌល​គី​រី ក៏​មាន​ជន​រង​គ្រោះ​អស់ប្រាក់​ខ្ទង់​ម៉ឺន​ដុល្លារ​ដែរ ។ សមត្ថកិច្ច​នៅ​ខេត្ត​មណ្ឌល​គី​រី បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៧ ខែកញ្ញា​ថា…

ខណៈ​ដែល​អ្នក​នៅ​រាជធានី​កាន់តែ​មានការ​យល់​ដឹង និង​កាន់តែ​ប្រុង​ប្រយ័ត្ន ឥឡូវនេះ ក្រុម​ជនខិលខូច​ខ្លះ​បាន​ធ្វើ​សកម្មភាព​បោកប្រាស់​រហូត​ដល់​តាម​ខេត្ត សូ​ម្បី​តែ​នៅ​ខេត្ត​មណ្ឌល​គី​រី ក៏​មាន​ជន​រង​គ្រោះ​អស់ប្រាក់​ខ្ទង់​ម៉ឺន​ដុល្លារ​ដែរ ។

សមត្ថកិច្ច​នៅ​ខេត្ត​មណ្ឌល​គី​រី បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៧ ខែកញ្ញា​ថា មេ​ក្លោ​ង​ដែល​ឆបោក​តាម​បណ្តាញ​សង្គម​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​ខេត្តមណ្ឌលគិរី​ចាប់ខ្លួន​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត ក្រោយ​បាន​ប្រព្រឹត្ត​សកម្មភាព​បោកប្រាស់​យក​ប្រាក់​ពី​ជន​រង​គ្រោះ​អស់​ជិត​មួយ​ម៉ឺន​ដុល្លារ ។

រូបតំណាង

ប្រភព​បាន​ឲ្យ​ដឹង ករណី​នេះ​វា​បាន​កើតឡើង តាំងពី​ថ្ងៃ​ទី​០២ ខែសីហា មក​នៅ​ពេល​ដែល​ជន​រង​គ្រោះ​បាន​ទាក់ទង​ទៅ​បណ្ដាញ​ទំនាក់ទំនង​សង្គម Facebook Page មួយ​ឈ្មោះ ហេង ហេង ប្រាក់​កម្ចី ដែល​គ្រប់គ្រង​ដោយ​បុគ្គល​ម្នាក់​ឈ្មោះ ទូច ច​ន្ធូ និង​មាន​ក្រុមការងារ​របស់​ខ្លួន​បី​នាក់​ផ្សេង​ទៀត​មាន​ទាំង​អ្នក​ចាំ​ជួយ​កាត់ត​ក្លែង​ឯកសារ អ្នក​ទទួល​ប្រាក់ ជាដើម ។

សេចក្តីរាយការណ៍​បាន​បន្ត​ថា គោលបំណង​របស់​ជន​រង​គ្រោះ ដែល​បាន​ទាក់ទង​ទៅ​បណ្ដាញ​ទំនាក់ទំនង​សង្គម Facebook Page ឈ្មោះ ហេង ហេង ប្រាក់​កម្ចី គឺ​ដើម្បី​ខ្ចីប្រាក់​សរុប​ចំនួន​១៥.០០០​ដុល្លារ ប៉ុន្តែ​បែរជា​មិន​បាន​លុយ​ដែល​ខ្ចី គឺ​ទៅ​ជា​អស់​លុយ​ជិត​មួយ​ម៉ឺន​ដុល្លារ​ទៅ​វិញ ។

ប្រភព​បាន​បន្ត​ថា ជន​រង​គ្រោះ​ត្រូវ​ឈ្មោះ ទូច ច​ន្ធូ និង​បក្ខពួក​បាន​ប្រើប្រាស់​ឧបាយកល ក្នុង​នាម​ជា​អ្នក​ឲ្យ​ខ្ចីប្រាក់ និង​លួងលោម​ក្នុង​រូបភាព​ផ្សេង​ៗ ដើម្បី​ឲ្យ​ជន​រង​គ្រោះ​ត្រូវ​ផ្ញើរ​ប្រាក់​មក​ខ្លួន​ជា​បន្ដបន្ទាប់ រហូត​ដល់​ចំនួន​៩.៥០០​ដុល្លារ ។

ដោយសារ​តែ​ត្រូវការ​លុយ​បន្ទាន់ និង​ត្រូវ​ជន​ឆបោក​ប្រើប្រាស់​វិធីសាស្ត្រ​ជា​ច្រើន បណ្តាលឲ្យ​ជន​រង​គ្រោះ​ធ្លាក់​ក្នុង​ឧបាយកល រហូត​ផុងខ្លួន​ផ្ញើ​ប្រាក់​ឲ្យ​ទៅ​ក្រុម​ជន​ឆបោក តាម​រយៈ​គណនី​ABA ឈ្មោះ TOUCH CHANTHOU និង​វេរ​ប្រាក់​តាម​វី​ង​មាន​លេខ​ទូរស័ព្ទ​០៧៧ ៩១៦ ៦៦៣ ជា​បន្តបន្ទាប់​ទើប​ដឹងខ្លួន​ថា ចាញ់បោក​គេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ