ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​ហ្វដ បុក​រថយន្ត​ព្រូស កំពុង​ឈប់​ភ្លើងស្តុបតាមផ្លូវ​៦០​ម៉ែត្រ ​ខ្ទាត​ចូល​រថយន្ត​ហ៊ីយ៉ាន់ដាយ ​ដឹក​ទំនិញ

2 អាទិត្យ មុន

រាជធានីភ្នំពេញ ​៖ រថយន្ត​ម៉ាក​ Ford everest ១​គ្រឿង បាន​បើកបរ​បោះពួយ​ជ្រុល​ទៅ​បុក​ពីក្រោយ​រថយន្ត​ម៉ាកព្រូស ​Toyota Prius ១​គ្រឿង​ដែល​កំពុង​ឈប់​គោរព​ភ្លើងស្តុប…

រាជធានីភ្នំពេញ ​៖ រថយន្ត​ម៉ាក​ Ford everest ១​គ្រឿង បាន​បើកបរ​បោះពួយ​ជ្រុល​ទៅ​បុក​ពីក្រោយ​រថយន្ត​ម៉ាកព្រូស ​Toyota Prius ១​គ្រឿង​ដែល​កំពុង​ឈប់​គោរព​ភ្លើងស្តុប ធ្វើ​ឲ្យ​រថយន្ត​Prius​នេះ​រេ​ចង្កូត​ជ្រុល​ចូល​ទៅ​ចំណែក​ផ្លូវ​ម្ខាង​ទៀត ។ ស្រប​ពេល​នោះ​ក៏​មាន​រថយន្ត​ម៉ាក​ហ៊ីយ៉ាន់ដាយ​Hyundai​ធុន​ធំ​សណ្ដោង​កន្ទុយ​រ៉ឺ​ម៉ក​ដឹក​ទំនិញ​ ១​គ្រឿង​ទៀត បើកបរ​ក្នុង​ទិស​ដៅ​បញ្ច្រាស់​គ្នា ក្នុង​ល្បឿន​លឿន​ទៅ​ដល់​បុក​ពេញទំហឹង ហើយ​រថយន្ត​ធំ​នេះ​ក៏​បាន​រេ​ចង្កូត​បុក​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​១​តង់​ទៀត​ផង​ដែរ ។ ជា​លទ្ធផល​បណ្ដាល​ឲ្យ​រថយន្ត​ទាំង​៣​គ្រឿង​នោះ​រង​ការ​ខូចខាត​យ៉ាងដំណំ​ដូច​គ្នា ចំណែក​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ ក៏​បាន​របើក​ដួល​រាប​រាយ​ប៉ាយ​រង​ការ​ខូចខាត​ច្រើន​កង់ ប៉ុន្តែ​ពុំ​បណ្ដាល​ឲ្យ​មាន​មនុស្ស​រង​របួស​ធ្ងន់ធ្ងរ​នោះ​ឡើយ ។

ឧប្បត្តិហេតុ​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២​និង​២០​នាទី​រសៀល​ថ្ងៃ​ទី១៧ ខែកញ្ញា ឆ្នាំ​២០២៥ នៅ​តាម​ផ្លូវ​៦០​ម៉ែត្រ ត្រង់​ចំណុច​ភ្លើងស្តុប​ស្ថិត​នៅ​ក្នុងភូមិ​រលួស សង្កាត់​ជើង​ឯក ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។

រថយន្ត​ទាំង​៣​គ្រឿង ​ដែល​បើក​បុក​គ្នា​បង្ក​ការ​ខូចខាត​នោះ​រួម​មាន​ទី​១, ម៉ាក​Ford everest ព​ណ៍​ស ពាក់​ស្លាក​លេខ ភ្នំពេញ ​2BU-4015 ខូចខាត​ខ្ទេច​មុខ ។ ទី​២, ម៉ាក​Toyota Prius ពណ៌​ប្រផេះ ពាក់​ស្លាក​លេខ ភ្នំពេញ 2CC-9134 ខូចខាត​ក្រ​ពិត​ដាច់​រយះ​មុខ​និង​តួខ្លួន​ខ្ទេច​ទាំងស្រុង​តែ​ម្ដង ។ និង​ទី​៣, រថយន្ត​ធុន​ធំ​ម៉ាក​Hyundai ព​ណ៍​ស​ឆ្នូត​បៃតង សណ្ដោង​ន្ទុ​យ​រ៉ឺ​ម៉ក​បាន​ក្រឡាប់​កាប៊ី​ន និង​ដាច់​ជ​ន្ទា​ស​ធ្លាក់​រាយ​ប៉ាយ​លើ​ផ្លូវ ព្រមទាំង​ដាច់​កង់​និង​ដាច់​កាឡេ​ហូរ​ប្រេង​កក្លាក់​លើ​ផ្លូវ​ផង​ដែរ ។

តាម​ប្រ​ភ​ពី​កន្លែង​កើតហេតុ​បាន​ប្រាប់​ឲ្យ​ដឹង​ស្រប​ជាមួយ​និង​រូបភាព​វី​ដេ​អូ​កាមេរ៉ា​សុវត្ថិភាព​ថា នៅ​មុន​ពេល​កើតហេតុ​រថយន្ត​ម៉ាក ​Ford everest និង​រថយន្ត​ម៉ាក​ Toyota Prius បាន​បើកបរ​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ស្របគ្នា ពី​ត្បូង​ទៅ​ជើង ។ លុះ​ពេល​ទៅ​ដល់​ត្រង់​ចំណុច​កើតហេតុ​រថយន្ត​ម៉ាក​Toyota Prius បាន​ឈប់​ភ្លើងស្តុប ស្រាប់តែ​រថយន្ត​ម៉ាក ​Ford everest​ជ្រុល​ទៅ​បុក​ពីក្រោយ​ខ្ទាត​ចូល​ចំណែក​ផ្លូវ​ម្ខាង​ទៀត ។

ប្រភព​ដដែល​បាន​ប្រាប់​ឲ្យ​ដឹង​បន្ត​ទៀត​ថា ស្រប​ពេល​នោះ​រថយន្ត​ម៉ាក​ Hyundai​ ធុន​ធំ​សណ្ដោង​កន្ទុយ​រ៉ឺ​ម៉ក​ដឹក​ទំនិញ​១​គ្រឿង​ខាងលើ​បើកបរ​ក្នុង​ទិស​ដៅ​បញ្ច្រាស់​គ្នា ពី​ជើង​ទៅ​ត្បូង​ក្នុង​ល្បឿន​លឿន​ទៅ​ដល់​បុក​រថយន្ត Toyota Prius​ ពេញទំហឹង​តែ​ម្ដង ។ បន្ទាប់​មក​រថយន្ត​Hyundai ​នោះ​បាន​ជ្រុល​ទៅ​មុខ ហើយ​ក៏​បាន​រេ​ចង្កូត​ជ្រុល​ទៅ​បុក​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​១​តង់​ទៀត បណ្ដា​ឲ្យ​ក្រឡាប់​កាប៊ី​ន និង​ដាច់​ជ​ន្ទា​ស​ដាច់​កង់ និង​ដាច់​កាឡេ​ហូរ​ប្រេង​លើ​ផ្លូវ​ទៅ​មុខ​លែង​រួច ចំណែក​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​បាន​របើក​ដួល​ខ្ទាត​រាយ​ប៉ាយ ច្រើន​កង់ ។

ក្រោយ​កើ​ត​ហេតុ​នគរបាល​ខណ្ឌដង្កោ​បាន​និង​នគរបាល​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ធ្វើការ​វាស់វែង​និង​នាំ​យក​រថយន្ត​ទាំង​៣​គ្រឿង​ទៅ​រក្សា​ទុក​រង់ចាំ​ដោះស្រាយ​នៅ​ពេល​ក្រោយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ