ក្រុមអ្នកសង្កេតការណ៍អន្តរកាលអាស៊ាន ចុះសង្កេតការណ៍ទាំងយប់ នៅភូមិព្រៃចាន់
រាជធានីភ្នំពេញ ៖ លោកជំទាវ ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានថ្លែងថា “ក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ដឹកនាំដោយប្រទេសម៉ាឡេស៊ី…
រាជធានីភ្នំពេញ ៖ លោកជំទាវ ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានថ្លែងថា “ក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ដឹកនាំដោយប្រទេសម៉ាឡេស៊ី…
រាជធានីភ្នំពេញ ៖ លោកជំទាវ ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានថ្លែងថា “ក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ដឹកនាំដោយប្រទេសម៉ាឡេស៊ី បានចុះទៅសង្កេតការណ៍នៅវេលាម៉ោង៧៖២០នាទីយប់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ម្តងទៀត ដើម្បីពិនិត្យទីកន្លែង នៃការផ្ទុះការប៉ះទង្គិច ដែលបណ្តាលឱ្យប្រជាពលរដ្ឋ និងព្រះសង្ឃកម្ពុជា ចំនួន ២៨អង្គ/នាក់ រងរបួសធ្ងន់ស្រាល ។
លោកជំទាវ ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានថ្លែងបន្តថា ទង្វើរបស់កម្លាំងចម្រុះរបស់ភាគីថៃ គឺជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរ លើស្មារតីនៃបទឈប់បាញ់ និងគោលការណ៍ទាំងឡាយ ដែលភាគីទាំងពីរបានឯកភាពគ្នានៅក្នុងកិច្ចប្រជុំ GBC និង RBC ទាំងអស់កន្លងមក” ៕
ចែករំលែកព័តមាននេះ