ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន​សែន ចាត់សហការីចុះសួរសុខ​ទុក្ខលោក ម៉​ន ភក្ត្រា ដែល​របួស​ភ្នែក​ពេល​បំពេញភារកិច្ច​ នៅ​ស្រុក​អូរ​ជ្រៅ

1 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន​សែន ចាត់​សហការី​ចុះ​សួរសុខទុក្ខ​ពល បាលឯក ម៉​ន ភក្ត្រា…

រាជធានី​ភ្នំពេញ ៖ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន​សែន ចាត់​សហការី​ចុះ​សួរសុខទុក្ខ​ពល បាលឯក ម៉​ន ភក្ត្រា ដែល​បាន​រង​របួស​ភ្នែក​ធ្ងន់ធ្ងរ​ក្នុង​ពេល​បំពេញភារកិច្ច​នៅ​ឃុំ​អូរ​បី​ជាន់ ស្រុក​អូរ​ជ្រៅ ខេត្តបន្ទាយមានជ័យ បច្ចុប្បន្ន​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ព្រះ​អង្គឌួង ។ នេះ​បើ​យោង​តាម​ផេ​ក​ក្រសួង​ព័ត៌មាន បាន​ប្រកាស​នា​រសៀល​ថ្ងៃ​ទី​១៨ ខែកញ្ញា​នេះ ។

សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា នៅ​ថ្ងៃ​ទី​១៨ ខែកញ្ញា ឆ្នាំ​២០២៥​នេះ បាន​ចាត់​ឱ្យ​លោក​ជំទាវ ពុំ ចន្ទី​នី អគ្គលេខាធិការ​កាកបាទក្រហមកម្ពុជា និង​សហការី អញ្ជើញ​នាំ​យក​សម្ភារ​-​ភេសជ្ជៈ រួម​ជាមួយ​ផ្លែ​ឈើ​១​កន្ត្រក ព្រមទាំង​ថវិកា​មួយ​ចំនួន​ចុះ​សួរសុខទុក្ខ​ពលបាលឯក ម៉​ន ភក្ត្រា ដែល​បាន​ទទួល​រង​របួស​ភ្នែក​ធ្ងន់ធ្ងរ ក្នុង​ពេល​បំពេញភារកិច្ច នៅ​ភូមិ​ព្រៃ​ចាន់ ឃុំ​អូរ​បី​ជាន់ ស្រុក​អូរ​ជ្រៅ ខេត្តបន្ទាយមានជ័យ កាលពី​ថ្ងៃ​ទី​១៧ ម្សិល​ម៉ិ​ញ​នេះ ហើយ​បច្ចុប្បន្ន​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ព្រះ​អង្គឌួង រាជធានី​ភ្នំពេញ ។

ក្នុង​ឱកាស​ជួប​សំណេះសំណាល​សួរសុខទុក្ខ​នោះ លោក​ជំទាវ អគ្គលេខាធិការ បាន​នាំ​នូវ​ការ​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ ដោយ​ក្តី​អាណិតអាសូរ​ពី​សំណាក់ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា ដែល​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត មាន​ក្តី​ក្តុកក្តួល​រំជួល​ចិត្តជា​ពន់ពេក បន្ទាប់​ពី​បាន​ទទួល​ដំណឹង​នេះ​។

ជាមួយ​គ្នា​នេះ តាម​រយៈ​លោក​ជំទាវ​អគ្គលេខាធិការ​, សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន​សែន បាន​ជូនពរ​សូម​ឆាប់​បានជា​សះស្បើយ​ឡើង​វិញ ។

ទន្ទឹម​នឹង​នេះ ក៏​សូម​ថ្លែងអំណរគុណ​ដល់​ក្រុម​គ្រូពេទ្យ​ទាំងអស់​ដែល​បាន​យកចិត្តទុកដាក់​ព្យាបាល ផ្តល់​ភាព​កក់ក្តៅ​ជូន​ពលបាលឯក ម៉​ន ភក្ត្រា ក៏​ដូច​ជា​អ្នក​របួស និង​អ្នកជំងឺ​ដទៃ​ទៀត​ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ ។

ក្រុម​គ្រួសារ​ពលបាលឯក ម៉​ន ភក្ត្រា ដែល​សម្តែង​នូវ​ក្តី​រំភើប និង​ថ្លែងអំណរគុណ​ដ៏​ជ្រាលជ្រៅ​បំផុត​ចំពោះ អ្នក​ម្តាយ​មនុស្សធម៌ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន​សែន ដែល​តែងតែ​ផ្តល់​ភាព​កក់ក្តៅ ក្តី​មេត្តា ករុណា​ចំពោះ​ប្រជាជន​រង​គ្រោះ និង​ងាយ​រង​គ្រោះ​បំផុត ដោយ​គ្មាន​ការ​រើសអើង​អ្វី​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ