ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​គ្រូពេទ្យ​កំពុង​ព្យាបាល​លោក សួន វ​ណ្ណា ដែល​​របួស​ដោយ​គ្រាប់បែក​ផ្សែង​របស់​ទាហាន​ថៃ

1 នាទី មុន
  • បន្ទាយមានជ័យ

បន្ទាយមានជ័យ ៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​បាន​ប្រកាស​នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ករប​ស់លោក​នា​ព្រឹក​ថ្ងៃ​ទី​១៨ ខែកញ្ញា ឆ្នាំ​២០២៥​នេះ​ថា ៖ ក្រុម​គ្រូពេទ្យ​កំពុង​ព្យាបាល​យ៉ាង​យកចិត្តទុកដាក់​ចំពោះ​អ្នកជំងឺ…

បន្ទាយមានជ័យ ៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​បាន​ប្រកាស​នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ករប​ស់លោក​នា​ព្រឹក​ថ្ងៃ​ទី​១៨ ខែកញ្ញា ឆ្នាំ​២០២៥​នេះ​ថា ៖ ក្រុម​គ្រូពេទ្យ​កំពុង​ព្យាបាល​យ៉ាង​យកចិត្តទុកដាក់​ចំពោះ​អ្នកជំងឺ សួន វ​ណ្ណា ដែល​រង​គ្រោះ​ដោយ​គ្រាប់​បែកផ្សែង បង្ក​ឡើង​ដោយ​ទាហាន​ថៃ កាលពី​ថ្ងៃ​ទី​១៧ ខែកញ្ញា ឆ្នាំ​២០២៥ នៅ​ភូមិ​ព្រៃ​ចាន់ ឃុំ​អូរ​បី​ជាន់ ស្រុក​អូរ​ជ្រៅ ។

រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បាន​បញ្ជាក់​បន្ត​ថា លោក សួន វណ្ណ ត្រូវ​បាន​បញ្ជូន​មក​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មង្គលបុរី ខេត្តបន្ទាយមានជ័យ ។

សូម​រម្លឹក​ថា ការ​ប៉ះទង្គិច​កាលពី​ថ្ងៃ​ម្សិលមិញ ដោយ​ទាហាន​ថៃ​បាន​បាញ់​គ្រាប់​ជ័រ គ្រាប់ឃ្លី ផ្សែង​ពុល និង​ឧបករណ៍​បញ្ចេញ​សំឡេង​ខ្លាំង ដែល​បណ្តាល​ឱ្យ​ប្រជាពលរដ្ឋ​កម្ពុជា រួម​ទាំង​ព្រះសង្ឃ ចំនួន ២៩​អង្គ​/​នាក់ បាន​រង​របួសធ្ងន់​ស្រាល ។

សូម​បញ្ជាក់​សារ​ជា​ថ្មី​នូវ​ការ​ប្តេជ្ញា​ចិត្ត​យ៉ាង​ម៉ឺងម៉ាត់ នៅ​ក្នុង​ការ​គោរព​បទ​ឈប់​បាញ់​ដែល​ភាគី​ទាំង​ពីរ​បាន​ឯកភាព​គ្នា​នៅ​ក្នុង​កិច្ចប្រជុំ​ពិសេស កាលពី​ថ្ងៃ​ទី​២៨ ខែកក្កដា ឆ្នាំ​២០២៥ នៅ​ទីក្រុង​ពូ​ត្រា​ចា​យ៉ា ក៏​ដូច​ជា ការ​អនុវត្ត​ឱ្យ​បាន​ពេញលេញ និង​ប្រកបដោយ​ប្រសិទ្ធភាព​នូវ​រាល់​ការ​ព្រមព្រៀង​ទាំងឡាយ ដែល​ភាគី​ទាំង​ពីរ​សម្រេច​បាន​មក​ទល់​ពេល​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ