ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខេត្តកំពង់ចាម នឹងមានកំពង់ផែទេសចរណ៍អន្តរជាតិ ទាក់ទាញភ្ញៀវទេសចរ

1 នាទី មុន

​ខេត្តកំពង់ចាម៖ គម្រោងសាងសង់កំពង់ផែទេសចរណ៍អន្តរជាតិ និងហេដ្ឋារចនាសម្ព័ន្ធមួយចំនួននឹងលេចចេញជារូបរាងឆាប់ៗខាងមុខនេះ ដើម្បីទាក់ទាញភ្ញៀវទេសចបន្ថែមទៀត។ យោងតាមការចុះផ្សាយរបស់រដ្ឋបាលខេត្តកំពង់ចាម បានឱ្យដឹងថា ​នៅព្រឹកថ្ងៃទី១៧ ខែ កញ្ញា ឆ្នាំ២០២៥…

​ខេត្តកំពង់ចាម៖ គម្រោងសាងសង់កំពង់ផែទេសចរណ៍អន្តរជាតិ និងហេដ្ឋារចនាសម្ព័ន្ធមួយចំនួន
នឹងលេចចេញជារូបរាងឆាប់ៗខាងមុខនេះ ដើម្បីទាក់ទាញភ្ញៀវទេសចបន្ថែមទៀត។

យោងតាមការចុះផ្សាយរបស់រដ្ឋបាលខេត្តកំពង់ចាម បានឱ្យដឹងថា ​នៅព្រឹកថ្ងៃទី១៧ ខែ កញ្ញា ឆ្នាំ២០២៥ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និងឯកឧត្តម ហេង ណន រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំក្រុមការងារ និងមន្ត្រីបច្ចេកទេស ធ្វើការចុះពិនិត្យសិក្សា និងវាយតម្លៃទីតាំងសម្រាប់គម្រោងសាងសង់កំពង់ផែទេសចរណ៍ និង ហេដ្ឋារចនាសម្ព័ន្ធមួយចំនួនទៀត ស្ថិតនៅតាមបណ្តោយមាត់ទន្លេ ក្នុងក្រុងកំពង់ចាម។ ‎

គួរបញ្ជាក់ផងដែរថា ដោយសារខេត្តកំពង់ចាមមានសក្ដានុពលផ្នែកទន្លេសម្រាប់ទេសចរណ៍ជាតិ-អន្តរជាតិ ចូលមកកម្សាន្ត ក៏ដូចជានាវាទេសចរណ៍អន្តរជាតិ ចូលមកសំចតរយៈពេលយូរ ដើម្បីភ្ញៀវទេសចរអន្តរជាតិអាចកម្សាន្តតាមរមណីយដ្ឋាននានាជុំវិញខេត្ត និងអាចបន្តទៅកម្សាន្តនៅខេត្តនានាផ្សេងទៀត ហើយកំពង់ផែដែលនាវាទេសចរណ៍ចូលចតសព្វថ្ងៃពុំទាន់មានភាពល្អប្រសើរនៅឡើយទេ ជាហេតុនាំឱ្យមានតម្រូវការកំពង់ផែទេសចរណ៍ស្តង់ដាមួយដែលមានសុវត្ថិភាព សោភណភាពសមរម្យសម្រាប់នាវាទេសរចរណ៍អន្តរជាតិចូលមកសំចត។
‎‎
យ៉ាងណាក្ដីក្រុមការងារបច្ចេកទេសនឹងបន្តសិក្សាលម្អិតបន្ថែមពីលក្ខណៈបច្ចេកទេស លំហូរផ្លូវទឹក បញ្ហាប្រឈម និងឧបសគ្គនានាដែលអាចកើតឡើងលើផ្លូវនាវាចរ ឱ្យបានល្អិតល្អន់បន្ថែមទៀត ដើម្បីសាងសង់កំពង់ផែទេសចរណ៍ ក្រុងកំពង់ចាមនេះឱ្យមានភាពល្អប្រសើរ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ