ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដង្ហែកឋិនទាននៅលើផ្ទៃទឹកបារាយណ៍ ដើម្បីរក្សាទំនៀមទម្លាប់ និងកេរដំណែល​ដូនតាឲ្យមនុស្សជំនាន់ក្រោយៗបានដឹង

2 ម៉ោង មុន

ខេត្តសៀមរាប៖ ពិធីដង្ហែអង្គកឋិនទាន នៅលើផ្ទៃទឹកបារាយណ៍ដ៏ស្រស់ត្រកាលបានប្រារព្ធធ្វើឡើង ដើម្បីទុកជាទំនៀមទម្លាប់ និងកេរដំណែលឲ្យកូនចៅជំនាន់ក្រោយបានដឹង និងចងចាំ។ យោងតាមការចុះផ្សាយរបស់មន្ទីរព័ត៌មានខេត្តសៀមរាប នៅថ្ងៃទី២០ ខែតុលានេះ បានឲ្យដឹងថា​កាលពីម្សិលមិញ…

ខេត្តសៀមរាប៖ ពិធីដង្ហែអង្គកឋិនទាន នៅលើផ្ទៃទឹកបារាយណ៍ដ៏ស្រស់ត្រកាលបានប្រារព្ធធ្វើឡើង ដើម្បីទុកជាទំនៀមទម្លាប់ និងកេរដំណែលឲ្យកូនចៅជំនាន់ក្រោយបានដឹង និងចងចាំ។

យោងតាមការចុះផ្សាយរបស់មន្ទីរព័ត៌មានខេត្តសៀមរាប នៅថ្ងៃទី២០ ខែតុលានេះ បានឲ្យដឹងថា​កាលពីម្សិលមិញ វត្តបារាយណ៍មហានទីរតនារាម ហៅវត្តស្វាយរមៀត ក្នុងសង្កាត់ទឹកវិល ក្រុងសៀមរាប ដោយមានការរៀបចំដង្ហែអង្គកឋិនទាន នៅលើផ្ទៃទឹកបារាយណ៍ដ៏ស្រស់ត្រកាល ដើម្បីទុកជាទំនៀមទម្លាប់ និងកេរដំណែលឲ្យកូនចៅជំនាន់ក្រោយបានដឹង និងចងចាំ។

ព្រះសច្ចានុបាល នឿម វុទ្ធី ព្រះគ្រូចៅអធិការវត្ត មានសង្ឃដីកាបញ្ជាក់ថា ការរៀបចំដង្ហែអង្គកឋិនទានតាមផ្លូវទឹកបារាយណ៍នាពេលនេះ ក៏ដើម្បីញ៉ាំងឲ្យកម្មវិធីកឋិនទាននោះកាន់តែមានភាពឱឡារិកគគ្រឹកគគ្រេង និងបង្ហាញឲ្យញាតិញោមគ្រប់មជ្ឈដ្ឋានបានឃើញពីសកម្មភាពនៃការដង្ហែ និងទិដ្ឋភាពភូមិសាស្ត្រនៃទីអារាមមួយនេះ ដែលស្ថិតនៅជាប់នឹងបារាយណ៍ទឹកថ្លានៃខេត្តសៀមរាប ដែលជាខេត្តសម្បូរដោយសម្បត្តិវប្បធម៌ធម្មជាតិ ប្រាង្គប្រាសាទ និងរមណីយដ្ឋានបុរាណ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ