ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ស្រី​តាកា​អ៊ីឈិ​ត្រៀម​ក្លាយ​ជា​នាយក​រដ្ឋ​មន្ត្រី​ជប៉ុន​នៅ​ពេល​សភា​បោះ​ឆ្នោត​នៅ​ថ្ងៃ​ស្អែក

2 ម៉ោង មុន

ទី​ក្រុង​តូក្យូ៖ ប្រធាន​គណ​បក្ស​កាន់​អំណាច​នៅ​ជប៉ុន លោក​ស្រី​សាណា​អិ តាកា​អ៊ី​ឈិ​ (Sanae Takaichi) សឹង​តែ​ច្បាស់​១០០%​ថា​នឹង​ទទួល​បាន​សំឡេង​គាំទ្រ​គ្រប់​គ្រាន់​ពី​សភា​ដើម្បី​ក្លាយ​ជា​នាយក​រដ្ឋ​មន្ត្រី​ថ្មី​​បន្ទាប់​ពី​គណ​បក្ស​នវា​នុវត្តន៍​​ដែល​គេ​ច្រើន​ស្គាល់​ថា​គណ​បក្ស​​អ៊ីស៊ីន (Ishin) យល់​ព្រម​បោះ​ឆ្នោត​គាំទ្រ​បេក្ខ​ភាព​របស់​លោក​ស្រី​។​ តាម​គម្រោង…

ទី​ក្រុង​តូក្យូ៖ ប្រធាន​គណ​បក្ស​កាន់​អំណាច​នៅ​ជប៉ុន លោក​ស្រី​សាណា​អិ តាកា​អ៊ី​ឈិ​ (Sanae Takaichi) សឹង​តែ​ច្បាស់​១០០%​ថា​នឹង​ទទួល​បាន​សំឡេង​គាំទ្រ​គ្រប់​គ្រាន់​ពី​សភា​ដើម្បី​ក្លាយ​ជា​នាយក​រដ្ឋ​មន្ត្រី​ថ្មី​​បន្ទាប់​ពី​គណ​បក្ស​នវា​នុវត្តន៍​​ដែល​គេ​ច្រើន​ស្គាល់​ថា​គណ​បក្ស​​អ៊ីស៊ីន (Ishin) យល់​ព្រម​បោះ​ឆ្នោត​គាំទ្រ​បេក្ខ​ភាព​របស់​លោក​ស្រី​។​ តាម​គម្រោង សភា​នឹង​កោះ​ប្រជុំ​​នៅ​ថ្ងៃ​ទី​២១ ខែ​តុលា​ដើម្បីបោះឆ្នោត​ផ្ដល់​សេចក្ដី​ទុក​ចិត្ត​។ ​គណ​បក្ស​អ៊ីស៊ីន​មាន​និន្នា​ការ​ស្ដាំ​និយម​ដូច​លោក​ស្រី​តាកា​អ៊ី​ឈិ​ដែរ​។

ដូច្នេះ បូក​សរុប​ចូល​គ្នា​ទៅ​ បើ​គ្មាន​អ្វី​ប្រែ​ប្រួល​ទេ លោក​ស្រី​តាកា​អ៊ីឈិ​នឹង​ទទួល​បាន​សំឡេង​គាំទ្រ​ពី​អ្នក​តំណាង​រាស្ត្រ​២៣១​រូប​នៅ​ក្នុង​រដ្ឋ​សភា​។ ទោះ​បីគណបក្ស​ទាំង​២​សហ​ការ​គ្នា​ ប៉ុន្តែ​នៅ​ខ្វះ​២​អាសនៈ​ទៀត​ទើប​គ្រប់​សំឡេង​ភាគច្រើន​ដាច់​ខាត​។ ​ទោះ​ជា​យ៉ាង​ណា​ក្ដី ​​គេ​សង្ឃឹម​ថា​លោក​ស្រី​នឹង​ទទួល​បាន​សំឡេង​គ្រប់​គ្រាន់​នៅ​ក្នុង​ការ​បោះ​ឆ្នោត​នៅ​សភា​។ ​ក្រោយ​ពេល​ចុះ​កិច្ច​ព្រម​ព្រៀង​ជា​មួយ​គណ​បក្ស​អ៊ីស៊ីន​រួច​ លោក​ស្រី​ឆ្លៀត​ផ្ដល់​បទ​សម្ភាស​ជា​មួយ​អ្នក​សារ​ព័ត៌​មាន​។

លោកស្រី​ថ្លែង​ថា​លោកស្រី​​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ដើម្បីសហ​ការ​គ្នា​​ពង្រឹង​សេដ្ឋ​កិច្ច​ជាតិ​របស់​ជប៉ុន​ និង​គិត​ទៅ​ដល់​អ្នក​​ជំនាន់​ក្រោយ​ៗ​ទៀត​។ ជា​ការ​តប​ស្នង​ចំពោះ​ការ​សន្យា​បោះ​ឆ្នោត​គាំទ្រ​លោក​ស្រី​តាកា​អ៊ី​ឈិ​នៅ​រដ្ឋ​សភា គណ​បក្ស​អ៊ីស៊ីន​​ទទួល​បាន​ការ​សន្យា​​ពី​លោក​​ស្រី​តាកា​អ៊ី​ឈិ​ថា​រដ្ឋា​ភិបាល​នឹង​កាត់​បន្ថយ​ចំនួន​អ្នក​តំណាង​រាស្ត្រ​១០%​ និង​ព្យួរ​ទុក​ការ​យក​ពន្ធ​ទៅ​លើ​ចំណី​អាហារ​រយៈ​ពេល​២​ឆ្នាំ​។​

ប្រធាន​គណ​បក្ស​អ៊ីស៊ីន លោក​ហ៊ី​រ៉ូហ៊្វូមី យ៉ូស៊ីមូរ៉ា (Hirofumi Yoshimura) ថ្លែង​ថា​ប្រទេស​ជាតិ​កំពុង​តែ​ប្រឈម​យ៉ាង​ខ្លាំង​នឹង​បញ្ហា​បរិស្ថាន​ជា​សាកល​។ ចំណែក​ស្ថាន​ភាព​នៅ​ក្នុង​ប្រទេស​ក៏មាន​សភាព​ស្រួច​ស្រាល់​ផង​ដែរ​។ នៅ​ក្នុង​ស្ថាន​ភាព​ទាំង​នេះ លោក​ជឿ​ជាក់​ថា​វា​ជា​រឿង​ដ៏​សំខាន់​ជា​ទី​បំផុត​ដែល​យើង​ត្រូវ​តែ​មាន​ប្រព័ន្ធ​អភិបាល​កិច្ច​ដ៏​រឹង​មាំ​មួយ​ដើម្បីជា​ប្រយោជន៍​សម្រាប់​ប្រទេស​ជាតិ និង​ប្រជា​ជន​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ