ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ត្រាំ​ព្រ.មា.ន​ដំឡើង​ពន្ធ​ឥណ្ឌា​ឱ្យ​ណាណី​ម្ដង​ឱ្យ​តែ​បន្ត​ទិញ​ប្រេង​រុស្ស៊ី

2 ម៉ោង មុន

ទី​ក្រុង​វ៉ាស៊ីនតោន៖ លោក​ត្រាំ​ប្ដេជ្ញា​ថា​នឹង​បន្ត​ដាក់​សម្ពាធ​ផ្នែក​ពន្ធ​គយ​ទៅ​លើ​ទំនិញ​របស់​ឥណ្ឌា​រហូត​ដល់​ប្រទេស​នេះ​លែង​ទិញ​ប្រេង​ឆៅ​ពី​រុស្ស៊ី​ត​ទៅ​ទៀត​។ លោក​ត្រាំ​បញ្ជាក់​ឡើង​វិញ​កាល​ពី​យប់​មិញ​ថា​នាយក​រដ្ឋ​មន្ត្រី​ឥណ្ឌា លោក​ម៉ូឌី បាន​សន្យា​ជា​មួយ​លោក​ដោយ​ប្រាកដ​ប្រជា​ថា​ឈប់​ទិញ​ប្រេង​ឆៅ​ពី​រុស្ស៊ី​។ ដូច្នេះ​បើ​ឥណ្ឌា​ក្បត់​សន្យា​របស់​ខ្លួន​ ពួក​គេ​នឹង​បង់​នូវ​តម្លៃ​ដ៏​ខ្ពស់​​។ នៅ​ពេល​អ្នក​សារ​ព័ត៌​មាន​សួរ​ថា​ឥណ្ឌា​មិន​ទទួ​លស្គាល់​ថា​មាន​ការ​សន្ទនា​គ្នា​រវាង​លោក​ត្រាំ និង​លោក​ម៉ូឌី​នោះ​ទេ​ តើ​លោក​ធ្វើ​អត្ថា​ធិប្បាយ​យ៉ាង​ដូច​ម្ដេច​?…

ទី​ក្រុង​វ៉ាស៊ីនតោន៖ លោក​ត្រាំ​ប្ដេជ្ញា​ថា​នឹង​បន្ត​ដាក់​សម្ពាធ​ផ្នែក​ពន្ធ​គយ​ទៅ​លើ​ទំនិញ​របស់​ឥណ្ឌា​រហូត​ដល់​ប្រទេស​នេះ​លែង​ទិញ​ប្រេង​ឆៅ​ពី​រុស្ស៊ី​ត​ទៅ​ទៀត​។ លោក​ត្រាំ​បញ្ជាក់​ឡើង​វិញ​កាល​ពី​យប់​មិញ​ថា​នាយក​រដ្ឋ​មន្ត្រី​ឥណ្ឌា លោក​ម៉ូឌី បាន​សន្យា​ជា​មួយ​លោក​ដោយ​ប្រាកដ​ប្រជា​ថា​ឈប់​ទិញ​ប្រេង​ឆៅ​ពី​រុស្ស៊ី​។ ដូច្នេះ​បើ​ឥណ្ឌា​ក្បត់​សន្យា​របស់​ខ្លួន​ ពួក​គេ​នឹង​បង់​នូវ​តម្លៃ​ដ៏​ខ្ពស់​​។

នៅ​ពេល​អ្នក​សារ​ព័ត៌​មាន​សួរ​ថា​ឥណ្ឌា​មិន​ទទួ​លស្គាល់​ថា​មាន​ការ​សន្ទនា​គ្នា​រវាង​លោក​ត្រាំ និង​លោក​ម៉ូឌី​នោះ​ទេ​ តើ​លោក​ធ្វើ​អត្ថា​ធិប្បាយ​យ៉ាង​ដូច​ម្ដេច​? លោក​ត្រាំ​ឆ្លើយ​តប​ថា​​ឱ្យ​តែ​ពួក​គេ​ហ៊ាន​ប្រើ​សម្ដី​អីចឹង​ ពួក​គេ​រង់​ចាំ​តែ​បង់​ពន្ធ​គយ​ឱ្យ​ណាណី​ទៅ​។ ប៉ុន្តែ​លោក​យល់​ថា​ពួក​គេ​មិន​ចង់​បាន​របៀប​នេះ​ទេ​។ ​បញ្ហា​ប្រេង​ឆៅ​របស់​រុស្ស៊ី​ជា​ចំណុច​ដែល​ធ្វើ​ឱ្យ​​លោក​ត្រាំ​រកាំ​ចិត្ត​ជា​ខ្លាំង​។ អីចឹង​ហើយ​បាន​ជា​ប្រទេស​ទាំង​២​ចរ​ចា​ពាណិជ្ជ​កម្មគ្នា​យូរ​ហើយ​នៅ​ត្រាំ​ត្រែង​​​​មិន​ចេះមាន​ដំណោះ​ស្រាយ​​​​។​

មុន​ដំបូង លោក​ត្រាំ​​ដំឡើង​ពន្ធ​គយ​២៥%​ទៅ​លើ​ទំនិញ​ឥណ្ឌា។​ នៅ​ពេល​ឥណ្ឌា​មិន​ព្រម​បញ្ឈប់​កា​រទិញ​ប្រេង​ពី​​រុស្ស៊ី លោក​ដំឡើង​ថែម​២៥%​ទៀត។​​ ដូច្នេះ​សរុប​ទាំង​មុន​ទាំង​ក្រោយ​ស្មើនឹង​៥០%​។ រដ្ឋាភិបាល​អាមេរិក​អះ​អាង​ថា​រុស្ស៊ី​អាច​មាន​លុយ​ធ្វើ​សង្គ្រាម​នៅ​អ៊ុយ​ក្រែន​ដោយ​សារ​បាន​ចំណូល​ពី​ការ​លក់​ប្រេង​។ ​ចាប់​តាំង​ពី​​​ក្រុម​បស្ចិម​ប្រទេស​ផ្អាក​ទិញ​ប្រេង​រុស្ស៊ី​ដើម្បី​ជា​ការ​បញ្ចេញ​ប្រតិ​កម្ម​ទៅ​នឹង​សង្គ្រាម​អ៊ុយ​ក្រែន ​ឥណ្ឌា​ចូល​ទៅ​ជំនួស​តំណែង​ពួក​គេ និង​ក្លាយ​ជា​ម៉ូយ​ដុំ​របស់​រុស្ស៊ី​វិញ​ម្ដង​។​​

តាម​ពិត អាមេរិក និង​ឥណ្ឌា​នៅ​តែ​បន្ត​ចរ​ចា​គ្នា​នៅ​ឡើយ​ទេ​ដើម្បី​ឱ្យ​មាន​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជ​កម្ម​។ កាល​ពី​សប្ដាហ៍​មុន ឥណ្ឌា​បាន​បញ្ជូន​គណៈ​ប្រតិ​ភូ​ទៅ​អាមេរិក​ ហើយ​ឥឡូវ​នេះ​បាន​វិល​ត្រឡប់​មក​វិញ​ហើយ​។ លទ្ធ​ផល​ចរ​ចា​គ្នា​យ៉ាង​ណា​គ្មាន​នរណា​ដឹង​ទេ​។ ​កាល​ពី​ថ្ងៃ​ពុធ​​សប្ដាហ៍​មុន លោក​ត្រាំ​អះ​អាង​ថា​លោក​ម៉ូឌី​បាន​ថ្លែង​ប្រាប់​លោក​តាម​ទូរ​ស័ព្ទ​នៅ​ថ្ងៃ​ដដែល​​នោះ​ថា​លោក​ឈប់​ទិញ​ប្រេង​រុស្ស៊ី​ត​ទៅ​ទៀត​ហើយ​​។ ​

ក្រសួង​ការ​បរទេស​ឥណ្ឌា​​អះ​អាង​ថា​ខ្លួន​មិន​​បាន​ដឹង​អំពី​ការ​សន្ទនា​គ្នា ឬ​ការ​សន្យា​នោះ​ទេ​។​ ប៉ុន្តែ​ក្រសួង​ថា​អ្វី​ដែល​ប្រទេស​របស់​ខ្លួន​យក​ចិត្ត​ទុក​ដាក់​ជា​សំខាន់​នោះ​គឺ​ការ​ការ​ពារ​ផល​ប្រយោជន៍​របស់​ប្រជា​ជន​ឥណ្ឌា​ដែល​ជាអ្នក​ប្រើ​ប្រាស់​ទំនិញ​។ ចង់​មាន​ន័យថា​អាមេរិក​ដំឡើង​ពន្ធ​គយ​ខ្ពស់​ក៏​ដំឡើង​ចុះ។​​ ប៉ុន្តែ​ឥណ្ឌា​នៅ​តែ​ទិញ​ប្រេង​រុស្ស៊ី​ព្រោះ​រុស្ស៊ី​លក់​ធូរ​ថ្លៃ​។ ដូច្នេះ​អាច​ជួយ​សម្រួល​ជីវ​ភាព​រស់​នៅ​របស់​ប្រជា​ជន​ឥណ្ឌា។

​​មន្ត្រី​សេត​វិមាន​ម្នាក់​ប្រាប់​ថា​ឥណ្ឌា​បាន​កាត់​បន្ថយ​ការ​ទិញប្រេង​ពី​រុស្ស៊ី​ពាក់​កណ្ដាល​។ ប៉ុន្តែ​ប្រភព​ផ្ទៃ​ក្នុង​ឥណ្ឌា​អះ​អាង​ថា​បរិមាណ​ទិញ​ចូល​នៅ​ដដែល​។ ជាក់​ស្ដែង​ ម្ចាស់​រោង​ចក្រ​ចម្រាញ់​ប្រេង​ឆៅ​បាន​កុម្ម៉ង់​ទិញ​ប្រេង​រួច​ហើយ​សម្រាប់​ខែ​វិច្ឆិកា​​ ហើយ​រោង​ចក្រ​ខ្លះ​កក់​ទុក​រហូត​ដល់​ខែ​ធ្នូ​ឯណោះ​។ ដូច្នេះ​បើ​ត្រូ​វកាត់​បន្ថយ​ ឬ​យ៉ាង​ណា​ត្រូវ​រង់​ចាំ​យ៉ាង​ហោច​ណាស់​ដល់​ខែ​ធ្នូ​ឆ្នាំ​នេះ ឬ​ខែ​មករា​ឆ្នាំ​ក្រោយ​។

​បរិមាណ​នាំ​ប្រេង​ឆៅ​ពី​រុស្ស៊ី​ចូល​ឥណ្ឌា​នឹង​កើន​ឡើង​២០%។​​ ពោល​គឺ​កើន​ឡើង​ដល់​១,៩​លាន​បារ៉ែល​ក្នុង​មួយ​ថ្ងៃ​។ នេះ​បើ​យោង​តាម​ការ​ប៉ាន់​ស្មាន​របស់​ក្រុម​ហ៊ុន​តាម​ដាន​ការ​ទិញ​-​លក់​ទំនិញ​ប្រភេទ​វត្ថុ​ធាតុ​ដើម​។ រុស្ស៊ី​ក៏​កំពុង​ពង្រីក​ការ​នាំ​ចេញ​ប្រេង​របស់​ខ្លួន​សម្បើម​ណាស់​ដែរ​បន្ទាប់​ពី​អ៊ុយ​ក្រែន​បញ្ជូន​ដ្រូន​ទៅ​វាយ​ប្រហារ​រោង​ចក្រ​ចម្រាញ់​ប្រេង​របស់​ខ្លួន​៕​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ