ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អភិបាលខេត្ត​ជា​អធិបតី​ប្រគល់​ម៉ូតូ​២​គ្រឿង​ដែល​បា.ត់​កន្លង​ទៅ​ ជូន​ម្ចាស់ដើម​វិញ

6 ម៉ោង មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ​៖ អភិបាលខេត្ត​លោក សរ សុ​ពុ​ត្រា នា​វេលា​ថ្ងៃត្រង់​ទី​២០​ខែ តុលា​ ឆ្នាំ២០២៥ ​បាន​អញ្ជើញ​ជា​អធិបតីក្នុង​ការ​ប្រគល់​នូវ​ម៉ូតូ​ចំនួន​២​គ្រឿង​ជូន​ដល់​ប្រជាពលរដ្ឋ​វិញ​ក្រោយ​បាត់រយៈពេល​កន្លង​មក និង​រក​ឃើញ​មកវិញ​ដោយ​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​។…

ខេត្តស្ទឹងត្រែង ​៖ អភិបាលខេត្ត​លោក សរ សុ​ពុ​ត្រា នា​វេលា​ថ្ងៃត្រង់​ទី​២០​ខែ តុលា​ ឆ្នាំ២០២៥ ​បាន​អញ្ជើញ​ជា​អធិបតីក្នុង​ការ​ប្រគល់​នូវ​ម៉ូតូ​ចំនួន​២​គ្រឿង​ជូន​ដល់​ប្រជាពលរដ្ឋ​វិញ​ក្រោយ​បាត់
រយៈពេល​កន្លង​មក និង​រក​ឃើញ​មកវិញ​ដោយ​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​។

ក្រោយ​ទទួល​បទបញ្ជា​ពី​អភិបាលខេត្ត​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​ស្ទឹងត្រែង បាន​សម្រេច​ប្រតិបត្តិការ​បង្ក្រាប​បទល្មើស​ប្រកបដោយ​ជោគជ័យ ដោយ​បាន​ដកហូត​យក​ម៉ូតូ​ចំនួន ២​គ្រឿង ដែល​បាត់បង់​កន្លង​មក ប្រគល់​ជូន​ម្ចាស់​ដើម​វិញ ដើម្បី​ស្តារ​ផលប្រយោជន៍​របស់​ប្រជាពលរដ្ឋ​។

ជាមួយ​គ្នា​នេះ ជនល្មើស​២​នាក់ ដែលពាក់ព័ន្ធ ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​តុលាការ​ដើម្បី​អនុវត្ត​ទោស​តាម​ច្បាប់​ជាធរមាន​។

លោក សរ សុ​ពុ​ត្រា អភិបាល ខេត្ត​បាន​មាន​ប្រសាសន៍​ថា​៖​ក្នុង​នាម​ប្រ​ធាន​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ខេត្តស្ទឹងត្រែង ខ្ញុំ​សូម​សម្ដែង​នូវ​ការ​កោតសរសើរ និង​អំណរ​គុណ​យ៉ាង​ជ្រាល​ជ្រៅ ចំពោះ​មេបញ្ជាការ មេ​បញ្ជាការ​រង និង​កងកម្លាំង​ទាំងអស់​នៃ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត ដែល​បាន​បំពេញភារកិច្ច​ដោយ​ភាព​ម៉ឺងម៉ាត់ ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ និង​លទ្ធផល​គួរ​ជាទី​មោ​ទកៈ ក្នុង​ការ​ធានា​សុវត្ថិភាព​ជូន​សង្គម​ជាតិ​។

ប្រជាពលរដ្ឋ​បាន​សម្តែង​ការ​អរគុណ​ដល់​អ​ជ្ញា​ធរ និង​សមត្ថកិច្ច​ដែល​បាន​រក​ឃើញ​ម៉ូតូ​របស់​ពួក​គេ​មក​វិញ​។ រីឯ​ជនសង្ស័យ​ពីរ​នាក់ ក៏​ត្រូវ​បាន​បញ្ជូន​ទៅ​តុលាការ​ដើម្បី​ផ្តន្ទាទោស​តាម​ច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ