ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្មេងម្នាក់រត់​លេង​នៅ​ច្រមុះជ្រូក​សួនច្បារ​មាត់ទន្លេ​ក្រុង​តា​ខ្មៅ យកដៃ​ប៉ះ​បង្គោល​ភ្លើងដែក​បំភ្លឺ​ផ្លូវ​ឆ.ក់​ស្លា.ប់​

3 ម៉ោង មុន
  • កណ្តាល

ខេត្តកណ្តាល ៖ ​មានករណីក្មេង​​ប្រុស​អាយុ​៣​ឆ្នាំ​ម្នាក់ មក​តាម​ម្តាយមីង​ និង​ជីដូន មក​លក់​ខោអាវ​នៅ​ច្រមុះជ្រូក​សួនច្បារ​មាត់ទន្លេ ក្រុង​តា​ខ្មៅ បន្ទាប់​មក​កុមារ​រង​គ្រោះ​ក៏​បាន​រត់​លេង ហើយ​បាន​យកដៃ​ទៅ​ប៉ះ​បង្គោល​ភ្លើង​ដែកបំភ្លឺ​ផ្លូវ​សាធារណ​: បណ្តាល​អោយ​ឆក់​ដួល​ប្រកាច់​ភ្លាម​ៗ​តែ​ម្តង…

ខេត្តកណ្តាល ៖ ​មានករណីក្មេង​​ប្រុស​អាយុ​៣​ឆ្នាំ​ម្នាក់ មក​តាម​ម្តាយមីង​ និង​ជីដូន មក​លក់​ខោអាវ​នៅ​ច្រមុះជ្រូក​សួនច្បារ​មាត់ទន្លេ ក្រុង​តា​ខ្មៅ បន្ទាប់​មក​កុមារ​រង​គ្រោះ​ក៏​បាន​រត់​លេង ហើយ​បាន​យកដៃ​ទៅ​ប៉ះ​បង្គោល​ភ្លើង​ដែកបំភ្លឺ​ផ្លូវ​សាធារណ​: បណ្តាល​អោយ​ឆក់​ដួល​ប្រកាច់​ភ្លាម​ៗ​តែ​ម្តង ហើយក៏ស្លាប់​ក្រោយ​បញ្ជូន​ទៅ​ដល់​មន្ទីរពេទ្យ ។

ហេតុការណ៍​ដ៏​គួរ​អោយ​រន្ធត់​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង ០៨ និង ៣០​នាទី​យប់​ថ្ងៃ​ទី​១៩ ខែតុលា ឆ្នាំ​២០២៥ នៅ​ចំណុច​កន្លែង​លក់​ខោអាវ​ច្រមុះជ្រូក​សួនច្បារ​តា​ខ្មៅ ភូមិ​តា​ខ្មៅ សង្កាត់​តា​ខ្មៅ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល ។

លោក​វរសេនីយ៍ឯក យី វណ្ណ​ដា អធិការ​ក្រុង​តា​ខ្មៅ បាន​ឲ្យ​ដឹង​ថា កុមារ​រង​គ្រោះ​ឈ្មោះ កា​ណា​ន់ គី​ម​ហេង ភេទ​ប្រុស អាយុ​៣​ឆ្នាំ ស្នាក់​នៅ​ភូមិ​តា​ខ្មៅ​២ សង្កាត់​តា​ខ្មៅ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល រស់នៅ​ជាមួយ​យាយ ឈ្មោះ សៀម ឡេ​ង​ស្នាក់​នៅ​ទីតាំង​ខាងលើ ។

ក្នុង​នោះ​បើ​តាម​សម្តី​របស់​លោកយាយ​របស់​កុមារ​រង​គ្រោះ​ឈ្មោះ​សៀម ឡេ​ង បានអោយ​ដឹង​ថា​កុមារ​រង​គ្រោះ​បាន​មក​តាម​ម្តាយមីង​និង​យាយ មក​លក់​ខោអាវ​នៅ​ច្រមុះជ្រូក​សួនច្បារ​មាត់ទន្លេ ក្រុង​តា​ខ្មៅ បន្ទាប់​មក​កុមារ​រង​គ្រោះ​ក៏​បាន​រត់​លេង​ហើយ​បាន​យកដៃ​ទៅ​ប៉ះ​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ​សាធារណៈ​ដែល​មាន​ភ្លើង បណ្តាល​អោយ​ឆក់​ដួល​ភ្លាម​តែ​ម្តង បន្ទាប់​មក​ម្តាយមីង​និង​យាយ បាន​ដឹក​កុមារ​រង​គ្រោះ​ទៅ​មន្ទី​ពេទ្យ​បង្អែក​ជ័យ​ជំនះ​ដើម្បី​អោយ​គ្រូពេទ្យ​សង្គ្រោះ ពេល​ដល់​មន្ទី​ពេទ្យ​គ្រូពេទ្យ​បាន​ពិនិត្យ វាស់​ចង្វាក់បេះដូង ធ្វើ​ចលនា ប៉ុន្តែ​កុមារ​រង​គ្រោះ​បាន​ដាច់ខ្យល់​ស្លាប់​បាត់​ទៅ​ហើយ ។ ទើប​ប្រញាប់ប្រញាល់​រាយការណ៍​ទៅ​អាជ្ញាធរ​និង​សមត្ថកិច្ច​ចុះ​មក​ធ្វើការ​ត្រួតពិនិត្យ ។

ក្រោយ​កើតហេតុ សមត្ថកិច្ច​បាន​ធ្វើការ​ពិនិត្យ​សព​កុមារ​រង​គ្រោះ​យ៉ាង​យកចិត្តទុកដាក់ បញ្ជាក់​ថា សព​ពិតជា​ស្លាប់​ដោយសារ​ឆក់​ខ្សែភ្លើង​ស្លាប់​ពិតមែន និង​ប្រគល់​សព​ឲ្យ​សាច់ញាតិ​ធ្វើបុណ្យ​តាម​ប្រពៃណី ។

ក្នុង​នោះ​ដែល​ប្រជាពលរដ្ឋ​នៅ​នៅ​ក្នុង​មូលដ្ឋាន​ខាងលើ សូម​ស្នើ​សុំ​ទៅ​កាន់​ក្រសួង​សាធារណការ​ក្រុង​តា​ខ្មៅ មេត្តា​ជួយ​ត្រួតពិនិត្យ​ចំពោះ​បញ្ហា បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ​សាធារណៈ​នេះ​ផង ​ចៀសវាង​ប្រជាពលរដ្ឋ​​ដែល​មិនដឹង ​ដើរមក​ប៉ះ​អាច​នឹង​ប្រឈមគ្រោះថ្នាក់​ដល់​អាយុជីវិត​​ដូចករណីខាងលើទៀត​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ