ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រទះ​ឃើញ​សាច់​ជ្រូក​ជិត​១​តោន ​សង្ស័យ​ខូចគុណភាព​យក​ទៅ​បោះចោល

1 នាទី មុន

រាជធានីភ្នំពេញ ៖ សាច់​ជ្រូក​សង្ស័យ​ខូចគុណភាព​ជិត​១​តោន​ត្រូវ​បាន​ជន​មិន​ស្គាល់​មុខ​យក​ទៅ​បោះចោល​នៅ​ទីលាន​ចាក់សំរាម​ស្ទឹង​មាន​ជ័យ ផ្អើល​ពលរដ្ឋ​បំរុង​រើស​យក​ទៅ​ទទួលទាន តែ​ត្រូវ​បាន​អាជ្ញាធរ​ធ្វើការ​ហាមឃាត់ បង្ករ​ឲ្យ​ការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១២​ថ្ងៃត្រង់​ថ្ងៃទី​១៧ ​ខែកញ្ញា​ ឆ្នាំ​២០២៥ នៅ​ចំនុច​ទីលាន​ចាក់សំរាម​ស្ទឹង​មាន​ជ័យ​ចាស់ សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​២…

រាជធានីភ្នំពេញ ៖ សាច់​ជ្រូក​សង្ស័យ​ខូចគុណភាព​ជិត​១​តោន​ត្រូវ​បាន​ជន​មិន​ស្គាល់​មុខ​យក​ទៅ​បោះចោល​នៅ​ទីលាន​ចាក់សំរាម​ស្ទឹង​មាន​ជ័យ ផ្អើល​ពលរដ្ឋ​បំរុង​រើស​យក​ទៅ​ទទួលទាន តែ​ត្រូវ​បាន​អាជ្ញាធរ​ធ្វើការ​ហាមឃាត់ បង្ករ​ឲ្យ​ការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១២​ថ្ងៃត្រង់​ថ្ងៃទី​១៧ ​ខែកញ្ញា​ ឆ្នាំ​២០២៥ នៅ​ចំនុច​ទីលាន​ចាក់សំរាម​ស្ទឹង​មាន​ជ័យ​ចាស់ សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​២ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។

តាម​ប្រភព​ព័ត៌មាន​បានអោយ​ដឹង​ថា សាច់​ជ្រូក​ខាងលើ មិនដឹង​ថា​ជា​សាច់​ខូចគុណភាព ឬ​មាន​បញ្ហា​អ្វី​នោះ​ទេ ត្រូវ​បាន​ជន​មិន​ស្គាល់​មុខ​បាន​ច្រក​បាវ​យក​មក​បោះចោល​នៅ​ទីលាន​ចាក់សំរាម​ស្ទឹង​មាន​ជ័យ​ជិត​១​តោន មិនដឹង​ថា​យកមក​តាំងពី​ពេល​ណា​នោះ​ទេ ឃើញ​បែប​នេះ ហើយក៍​មាន​បងប្អូន​ប្រជាពលរដ្ឋ​មាន​ជីវភាព​ខ្វះខាត​នៅ​ទីនោះ មាន​អ្នកខ្លះ​បំរុង​រើស​យក​សាច់​ជ្រូក​នោះ​ទៅ​ទទួលទាន ដោយ​មិន​បាន​គិត​ថា​សាច់​ទាំងនោះ​មាន​បញ្ហា​អ្វី​ឬ​ខូចគុណភាព ។ ​ចឹ​ង​ហើយ ទើប​ពលរដ្ឋ​មួយ​ចំនួន​បាន​រាយការណ៍​ជូន​កម្លាំង​អាជ្ញាធរ​មូលដ្ឋាន​បាន​ចុះ​ទៅ​ពិនិត្យ​និង​បាន​ណែ​នាំ​ហាមឃាត់​មិន​អោយ​ពលរដ្ឋ​មួយ​ចំនួន​ដែល​បំរុង​យក​សាច់​ជ្រូក​ទៅ​ទទួលទាន ឬ​ធ្វើ​អ្វីមួយ​អោយ​មានការ​ប្រុង​ប្រយ័ត្ន ព្រោះថា​សាច់​ជ្រូក​នេះ​គ្មាន​ប្រភព​ច្បាស់លាស់​នោះ​ទេ ។

ពាកព័ន្ធ​ករណី​នេះ​ផង​ដែរ អាជ្ញាធរ​មូលដ្ឋាន​បាន​រាយការណ៍​បន្ត​ជូន​ជំនាញ​ពាក់ព័ន្ធ តែ​មិន​ទាន់​មាន​ចំណាត់ការ​អ្វី​នោះ​ទេ រហូត​ដល់​ម៉ោង​៦​ល្ងាច​ថ្ងៃ​ដដែល ដោយ​អាជ្ញាធរ​បាន​ដាក់​កម្លាំង​ចាំ​ឃ្លាំមើល​និង​ស្រាវជ្រាវ​ស្វែងរក​អ្នក​យក​សាច់​មក​បោះចោល​ដើម្បី​យក​ទៅ​សួរនាំ​តាម​ជំនាញ​ផង​ដែរ ​។

ព័ត៌មានលម្អិតនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕​