ខេត្តបន្ទាយមានជ័យ ៖ សំណល់គ្រាប់ ដែលទាហានថៃ បានប្រើប្រាស់បាញ់មកលើប្រជាពលរដ្ឋខ្មែរនៅភូមិព្រៃចាន់ ភូមិអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែលបានការពារដីនិងទ្រព្យសម្បត្តិរបស់គាត់ ដែលបានប្រើប្រាស់ និងអាស្រ័យផលជាយូរលង់មកហើយ។ យោងតាមអាជ្ញាធរ យ៉ាងហោចណាស់ ពលរដ្ឋ ព្រះសង្ឃ កងកម្លាំងកម្ពុជាដែលមិនប្រដាប់ដោយអាវុធ បានរងរបួសធ្ងន់ស្រាល នៅរសៀលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ នេះបើយោងតាមឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ។
សូមបញ្ជាក់ថា នៅព្រឹកថ្ងៃពុធ ទី១៧ ខែកញ្ញា ឆ្នាំ២០២៥ ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ដឹកនាំប្រទេសម៉ាឡេស៊ី បានអញ្ជើញចុះសង្កេតការណ៍នៅភូមិព្រៃចាន់ ឃុំអូរ៣ជាន់ ស្រុកអូរជ្រៅ ដើម្បីសង្កេត ផ្ទៀងផ្ទាត់ និងរាយការណ៍ អំពីស្ថានភាពព្រំដែនក្រោយបទឈប់បាញ់ ។
បន្ទាប់ពីក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) បានចាកចេញពីភូមិព្រៃចាន់ ត្រលប់ទៅវិញ ស្រាប់តែសមត្ថកិច្ចថៃ(ទាហានថៃ និងក្រុមប៉ូលិសបង្ក្រាបបាតុកម្មរបស់ថៃ) បានបន្តបំពានលើអធិបតេយ្យភាពកម្ពុជា នារសៀលថ្ងៃទី១៧ កញ្ញាដដែលនេះ ដោយបានបន្តរាយបន្លាលួសសារជាថ្មីទៀត នៅភូមិព្រៃចាន់ ឃុំអរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ រួមទាំងបានប្រើប្រាស់នូវឧស្ម័នបង្ហូរទឹកភ្នែក ប្រើចំពាមកៅស៊ូ ប្រើឧបករណ៍សំឡេងរំខានធ្វើឱ្យប៉ះពាល់ដល់ក្រដាស់ត្រចៀក មកលើប្រជាពលរដ្ឋកម្ពុជាផងដែរ ដែលបង្កឱ្យពលរដ្ឋខ្មែរ ព្រះសង្ឃ ទាហាន និងប៉ូលិស យ៉ាងហោច ២៣អង្គ/នាក់ បានរងរបួសធ្ងន់ស្រាល ៕




ចែករំលែកព័តមាននេះ