ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​បុរស​ដែល​ជិះ​ម៉ូតូ​កង់​បី​ទៅ​លោតទឹក​ពីលើ​ស្ពាន​ខ្សែកាប​ឫស្សី​កែវ សពបាន​អណ្តែត​រសាត់​ដល់​ក្រុង​តា​ខ្មៅ

2 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ សព​បុរស​ម្នាក់ ដែល​បាន​ជិះ​ម៉ូតូ​កង់​បី​ដឹក​ទំនិញ​មួយ​គ្រឿង ទៅ​លោតទឹក​ពីលើ​ស្ពាន​ខ្សែកាប​ឫស្សី​កែវ ហើយ​លិច​បាត់​បន្សល់​ទុក​តែ​ម៉ូតូ​កង់​៣ បាន​អណ្ដែត​ឡើង​ហើយ កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១៩ ខែតុលា ឆ្នាំ​២០២៥…

រាជធានី​ភ្នំពេញ ៖ សព​បុរស​ម្នាក់ ដែល​បាន​ជិះ​ម៉ូតូ​កង់​បី​ដឹក​ទំនិញ​មួយ​គ្រឿង ទៅ​លោតទឹក​ពីលើ​ស្ពាន​ខ្សែកាប​ឫស្សី​កែវ ហើយ​លិច​បាត់​បន្សល់​ទុក​តែ​ម៉ូតូ​កង់​៣ បាន​អណ្ដែត​ឡើង​ហើយ កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១៩ ខែតុលា ឆ្នាំ​២០២៥ និង​បាន​រសាត់​ទៅ​ដល់​ចំណុច​ស្ពាន​ព្រែក​សំរោង ទន្លេបាសាក់ ភូមិ​ព្រែក​សំរោង សង្កាត់​តា​ខ្មៅ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល ។

បុរស​រូប​នោះ​ឈ្មោះ ស៊ី ធាន ភេទ​ប្រុស អាយុ​១៤​ឆ្នាំ ស្នាក់​នៅ​ភូមិ​ចំការ​យាយ​ផែង ឃុំ​វាំង​ចាស់ ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ មុខរបរ ដឹក​ជញ្ជូន​ក្រុមហ៊ុន ។

បើ​តាម​ឈ្មោះ ម៉ាត់ ឡា​វី ភេទ​ប្រុស អាយុ​៤២​ឆ្នាំ ត្រូវជា​ឪពុក​ជន​រង​គ្រោះ បានអោយ​ដឹង​ថា កូន​របស់​គាត់ បាន​មក​ធ្វើការ​ខាង​បើក​ម៉ូតូ​កង់​បី​ដឹក​អីវ៉ាន់ រយៈពេល​កន្លះ​ខែ​មក​ហើយ និង​បាន​ជួល​បន្ទប់​ស្នាក់​នៅ ជាមួយ​សង្សារ ។ កន្លង​មក កូនប្រុស​របស់​គាត់ តែងតែ​ប្រាប់​គាត់​ថា មានការ​ពិបាកចិត្ត​រឿង​សង្សារ តែ​ពុំ​ដឹង​ថា មានរឿង​អ្វី​ឡើយ ។ ស្រាប់តែ​នៅ​ព្រឹក​ថ្ងៃ​ទី​១៧ ខែតុលា ឆ្នាំ​២០២៥ ក៏​ជិះ​ម៉ូតូ​កង់​បី​ទៅ​លោតទឹក​នៅ​លើ​ស្ពាន​ខ្សែកាប​ឫស្សី កែវ​ស្ថិត​ក្នុង​សង្កាត់​ឬ​ស្សី​កែវ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ​។ លុះ​រំលង​បាន​ពីរ​ថ្ងៃ ស​.​ព​ក៏​បាន​អណ្ដែត​រសាត់​រហូត​ទៅ​ផ្ដល់​ស្ពាន​ព្រែក​សំរោង នៅ​ក្នុង​ក្រុង​តា​ខ្មៅ ខេត្តកណ្ដាល ។

សាកសព​ត្រូវ​បាន​សមត្ថកិច្ច​ចាត់ចែង​អូស​ឡើងគោក រួច​ធ្វើការ​ត្រួតពិនិត្យ​។ បន្ទាប់​ពី​ត្រួតពិនិត្យ​រួច លោកគ្រូ​ពេទ្យ និង​នគរបាល ជំនាញ ក៏​បាន​សន្និដ្ឋាន​ថា ជន​រង​គ្រោះ​បាន​ស្លាប់​ដោយសារ​លង់ទឹក​។ ស​.​ព​ត្រូវ​បាន​ក្រុម​គ្រួសារ​នាំ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ