ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឈើប្រណីត​នៅ​តែ​មាន​ឈ្មួញ​លួច​ដឹក​ចេញ​តាម​ច្រក​បឹង​ជ្រោង​ទៅ​វៀតណាមយ៉ាងរលូន

1 ម៉ោង មុន
  • ត្បូងឃ្មុំ

ខេត្ត​ត្បូងឃ្មុំ​: ក្រុម​ឈ្មួញ​តែងតែ​ប្រើ​ល្បិច​គ្រប់​រូបភាព​ទាំងអស់​ដើម្បី​បន្លំ​ភ្នែក​ពី​ស្ថាប័ន​ជំនាញ​ដោយ​បាន​ប្រើប្រាស់​រថយន្ត​ស៊េរី​ទំនើប​ប្រភេទ​៥៧០ ដើម្បី​ដឹកឈើ​ប្រណិត​ចេញពី​តំបន់​ផ្សេង​ៗ​។​យក​មក​ប្រមូល​ដាក់​ឃ្លាំង​មួយ​ធំ​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ច្រក​បឹង​ជ្រោង​ក្នុង​ឃុំ​ជាំ​ស្រុក​មេមត់ ដើម្បី​នាំ​ចេញ​ទៅ​កាន់​ប្រទេស​វៀតណាម​។ យោង​តាម​ប្រភព​សម្ងាត់​មួយ​បាន​ទម្លាយ​ឱ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៧​កញ្ញា​ឆ្នាំ​២០២៥​ថា​ នៅ​យប់​ថ្ងៃ​ទី​១៦​កញ្ញា​មានរ​ម៉ក​កែ​ច្នៃ​ធុន​ធំ​មួយ​គ្រឿង​បាន​ដឹកឈើ​ប្រណិត​ក្នុង​នោះ​មាន​ប្រភេទ​​ធ្នង់ ​និង​គ្រ​​ញូ​ង​អាច​មាន​​ទម្ងន់​ពីរ​ទៅ​បី​តោន ចេញ​ទៅ​កាន់​ប្រទេស​វៀតណាម​យ៉ាង​រំភើយ​តែ​ម្ដង​ដោយ​មិន​មានការ​រំខាន​​ពី​ស្ថាប័ន​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ឬ​ក៏​សមត្ថកិច្ច​ប្រចាំ​នៅ​ច្រក​នោះ​ឡើយ​។ ប្រភព​ដដែល​បាន​ទម្លាយ​បន្ត​ឲ្យ​ដឹង​ទៀត​ថា សព្វ​ថ្ងៃនេះ​ប្រភេទ​ឈើ​ធ្នង់​និង​គ្រញូ​ង​មិន​សម្បូរ​ដូច​ពី​មុន​ទៀត​នោះ​ទេ​គឺ​ក្រុម​ឈ្មួញ​មុខ​ដដែល​ៗ…

ខេត្ត​ត្បូងឃ្មុំ​: ក្រុម​ឈ្មួញ​តែងតែ​ប្រើ​ល្បិច​គ្រប់​រូបភាព​ទាំងអស់​ដើម្បី​បន្លំ​ភ្នែក​ពី​ស្ថាប័ន​ជំនាញ​ដោយ​បាន​ប្រើប្រាស់​រថយន្ត​ស៊េរី​ទំនើប​ប្រភេទ​៥៧០ ដើម្បី​ដឹកឈើ​ប្រណិត​ចេញពី​តំបន់​ផ្សេង​ៗ​។​យក​មក​ប្រមូល​ដាក់​ឃ្លាំង​មួយ​ធំ​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ច្រក​បឹង​ជ្រោង​ក្នុង​ឃុំ​ជាំ​ស្រុក​មេមត់ ដើម្បី​នាំ​ចេញ​ទៅ​កាន់​ប្រទេស​វៀតណាម​។

យោង​តាម​ប្រភព​សម្ងាត់​មួយ​បាន​ទម្លាយ​ឱ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៧​កញ្ញា​ឆ្នាំ​២០២៥​ថា​ នៅ​យប់​ថ្ងៃ​ទី​១៦​កញ្ញា​មានរ​ម៉ក​កែ​ច្នៃ​ធុន​ធំ​មួយ​គ្រឿង​បាន​ដឹកឈើ​ប្រណិត​ក្នុង​នោះ​មាន​ប្រភេទ​​ធ្នង់ ​និង​គ្រ​​ញូ​ង​អាច​មាន​​ទម្ងន់​ពីរ​ទៅ​បី​តោន ចេញ​ទៅ​កាន់​ប្រទេស​វៀតណាម​យ៉ាង​រំភើយ​តែ​ម្ដង​ដោយ​មិន​មានការ​រំខាន​​ពី​ស្ថាប័ន​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ឬ​ក៏​សមត្ថកិច្ច​ប្រចាំ​នៅ​ច្រក​នោះ​ឡើយ​។

ប្រភព​ដដែល​បាន​ទម្លាយ​បន្ត​ឲ្យ​ដឹង​ទៀត​ថា សព្វ​ថ្ងៃនេះ​ប្រភេទ​ឈើ​ធ្នង់​និង​គ្រញូ​ង​មិន​សម្បូរ​ដូច​ពី​មុន​ទៀត​នោះ​ទេ​គឺ​ក្រុម​ឈ្មួញ​មុខ​ដដែល​ៗ បាន​ប្រើ​ល្បិច​គ្រប់​យ៉ាងដូច​ជា​យក​រថយន្ត​ទំនើប​ៗ​ដើម្បី​ប្រមូល​ទិញ​ឈើ​តាម​ការ​ឲ្យ​ដឹង​ចេញពី​ខេត្តកោះកុង​និង​ពោធិ៍សាត់​កាត់​តាម​ខេត្ត​មួយ​ចូល​ខេត្ត​មួយ​មិន​មាន​អ្នក​ណា​ចាប់អារម្មណ៍​ឬ​ហ៊ាន​ហៅ​រថយន្ត​ទាំងនោះ​ទេ​ព្រោះ​មើលទៅ​គឺ​ឈ្មួញ​មិន​ឱ្យ​មានការ​ចាប់អារម្មណ៍​ដោយ​នឹក​ស្មានថា​ជា​ប្រភេទ​រថយន្ត​ជិះ​ធម្មតា ​។​ ហើយ​រថយន្ត​ទាំងនោះ​បាន​បើក​ចូល​មក​ដល់​ដាក់​នៅ​ឃ្លាំង​មួយ​កន្លែង​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ច្រក​បឹង​ជ្រោង លុះ​ពេល​ប្រមូល​បាន​ឈើ​ច្រើន​តោន​គឺ​ត្រូវ​ក្រុម​ឈ្មួញ​ដឹក​ចេញ​យក​ទៅ​លក់​បន្ត​នៅ​ប្រទេស​វៀតណាម​ដោយ​បាន​តម្លៃ​ថ្លៃ​ខ្ពស់កប់ពពក​ទៀត​ផង​។

នា​ល្ងាច​ថ្ងៃ​ទី​១៧​កញ្ញា ភ្នាក់ងារ​របស់​យើង​បាន​ព្យាយាម​សុំ​ការ​បំភ្លឺ​ពីរ​លោក​ធា​ម ប្រធាន​ច្រក​បឹង​ជ្រោង បាន​ប្រាប់​តាម​ទូរ​ស័ព្ទ​ឱ្យ​ដឹង​ដែរ​ថា តាម​ព័ត៌មាន​ដែល​រូប​លោក​ទទួល​បាន​យប់​ថ្ងៃ​ទី​១៦​កញ្ញា ឆ្នាំ​២០២៥ គឺ​ពិតជា​មាន​ឈើ​ចេញ​តាម​ច្រក​របស់​លោក​ទៅ​កាន់​ប្រទេស​វៀតណាម​មែន​។

ដោយឡែក​នាយ​សង្កាត់​រដ្ឋបាល​ព្រៃឈើ​មេមត់​វិញ​មិន​អាច​សុំ​ការ​បំភ្លឺ​បាន​ទេ​ សង្ស័យ… ។

ព័ត៌មានបន្តនឹងមានផ្សាយនៅលើកាសែតកោះសន្តិភាព ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ