ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាកាសយានដ្ឋានថ្មីអាចទាក់ទាញជើងហោះហើរថ្មី ២ ពីមជ្ឈិមបូព៌ា

2 ម៉ោង មុន

អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ ត្រូវ​បាន​មន្ត្រី​កម្ពុជា​បង្ហើប​ថា​អាច​នឹង​ទទួល​ជើងហោះហើរ​ពី​គោលដៅ​ថ្មី​ពីរ​កន្លែង​បន្ថែម​លើ​គោលដៅ​ដែល​មាន​ស្រាប់ ។ ជើងហោះហើរ​ទី​១ គឺ​មក​ពី​រដ្ឋធានី​អា​ប៊ូ ដា​ប៊ី ( Abu Dhabi) ប្រទេស​អា​រ៉ាប់​អេ​មី​រ៉ាត់…

អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ ត្រូវ​បាន​មន្ត្រី​កម្ពុជា​បង្ហើប​ថា​អាច​នឹង​ទទួល​ជើងហោះហើរ​ពី​គោលដៅ​ថ្មី​ពីរ​កន្លែង​បន្ថែម​លើ​គោលដៅ​ដែល​មាន​ស្រាប់ ។

ជើងហោះហើរ​ទី​១ គឺ​មក​ពី​រដ្ឋធានី​អា​ប៊ូ ដា​ប៊ី ( Abu Dhabi) ប្រទេស​អា​រ៉ាប់​អេ​មី​រ៉ាត់ ដោយ​ក្រុមហ៊ុន Etihad Airways ហើយ​ជើងហោះហើរ​ទី​ពីរ គឺ​មក​ពី​រដ្ឋធានី​អ៊ី​ស្តង់​ប៊ុល​ប្រទេស​ទួ​រ​គី ដោយ​ក្រុមហ៊ុន​អាកាសចរណ៍​ទួ​រ​គី ។

តាម​ការ​ប្រកាស​របស់​ក្រសួងទេសចរណ៍​នៅ​ក្នុង​ជំនួប​ជាមួយនឹង​តំណាង​ក្រុមហ៊ុន Etihad Airways គឺ​គ្រោង​នឹង​ហោះ​មក​កាន់​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​០៣ ខែតុលា ហើយ​ក្រុមហ៊ុន អាកាសចរណ៍​ទួ​រ​គី គ្រោង​ហោះ​មក​នៅ​ថ្ងៃ​ទី​១២ ខែធ្នូ ឆ្នាំ​២០២៥ ។

លោក ហួត ហាក់ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បាន​ស្វាគមន៍​ចំពោះ​ព័ត៌មាន​នេះ ហើយ​បញ្ជាក់​ថា​នេះ​ជា​ជំហាន​ប្រវត្តិសាស្ត្រ​សម្រាប់​វិស័យ​ទេសចរណ៍ និង​អាកាសចរណ៍​របស់​កម្ពុជា ដោយ​សង្កត់ធ្ងន់​ថា ការ​ហោះហើរ​ពី​គោលដៅ​ថ្មី​មក​កាន់​ភ្នំពេញ​នឹង​ជំរុញ​កា​រត​ភ្ជាប់​ទាក់ទាញ​ភ្ញៀវ​អន្តរជាតិ​កាន់តែ​ច្រើន និង​ពង្រឹង​ទំនាក់ទំនង​រវាង​ប្រជាជន និង​ប្រជាជន ។

លោក​រដ្ឋមន្ត្រី​បាន​គូសបញ្ជាក់​បន្ថែម​ថា អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ​ថ្មី​ឆ្លុះ​បញ្ចាំង​ពី​ចក្ខុវិស័យ​របស់​រាជរដ្ឋាភិបាល​ក្រោម​សន្តិភាព ស្ថិរភាព និង​ការ​អភិវឌ្ឍ​របស់​ប្រទេស ។ ចាប់ពី​ខែមករា​ដល់​ខែកក្កដា ឆ្នាំ​នេះ​កម្ពុជា​មាន​ក្រុមហ៊ុន​អាកាសចរណ៍​ក្នុងស្រុក និង​អន្តរជាតិ​សរុប​ចំនួន​៣១ ។ ក្រុមហ៊ុន​ទាំងនោះ​បាន​ដំណើរការ​ជើងហោះហើរ​ចំនួន​៣៧.៤៩២​ជើង ជាមួយនឹង​អ្នកដំណើរ​អន្តរជាតិ​ចំនួន​៤,០៨​លាន​នាក់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ