កម្ពុជា-អាមេរិក ៖ ឧត្តមសេនីយ៍ Donnellan បំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា ស្តារកិច្ចសហប្រតិបត្តិការយោធាឡើងវិញ
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ លោក Timothy Donnellan មេបញ្ជាការកងកម្លាំងឆ្មាំការពារជាតិ នៃរដ្ឋ Idaho បានបំពេញទស្សនកិច្ចនៅកម្ពុជា ២ថ្ងៃ…
រាជធានីភ្នំពេញ ៖ លោក Timothy Donnellan មេបញ្ជាការកងកម្លាំងឆ្មាំការពារជាតិ នៃរដ្ឋ Idaho បានបំពេញទស្សនកិច្ចនៅកម្ពុជា ២ថ្ងៃ…
រាជធានីភ្នំពេញ ៖ លោក Timothy Donnellan មេបញ្ជាការកងកម្លាំងឆ្មាំការពារជាតិ នៃរដ្ឋ Idaho បានបំពេញទស្សនកិច្ចនៅកម្ពុជា ២ថ្ងៃ កាលពីថ្ងៃទី១៥-១៦ ខែកញ្ញា ឆ្នាំ២០២៥ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការយោធាទ្វេភាគី ។
ជាក់ស្តែង ស្ថានទូតអាមេរិកប្រចាំកម្ពុជា បានប្រកាសនៅលើបណ្តាញសង្គមហ្វេសប៊ុក នាព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥នេះថា ៖ ស្ថានទូតអាមេរិកនៅភ្នំពេញ ស្វាគមន៍លោកឧត្តមសេនីយ៍ទោ Timothy Donnellan មេបញ្ជាការកងកម្លាំងឆ្មាំការពារជាតិ នៃរដ្ឋ Idaho (IDNG) ក្នុងអំឡុងពេលថ្ងៃទី១៥-១៦ ខែកញ្ញា ។
ជាមួយគ្នានោះដែរ ស្ថានទូតអាមេរិកប្រចាំកម្ពុជា បានបញ្ជាក់ថា ក្នុងអំឡុងទស្សនកិច្ចផ្លូវការនេះ លោកឧត្តមសេនីយ៍ទោ Donnellan បានទៅកាន់ សាលាហ្វឺកហ្វឹនកងកម្លាំងរក្សាសន្តិភាពពហុជាតិ ដើម្បីជួបជាមួយឯកឧត្តម ឧត្តមសេនីយ៍ឯក ហួត គឹមសាន អគ្គនាយករងមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព និងជានាយកសាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុជាតិ ហើយបានសង្កេតមើលការផ្លាស់ប្តូរចំណេះដឹងរវាងអ្នកជំនាញ (Subject Matter Expert Exchange) រវាង IDNG និង RCAF ជាលើកដំបូង ចាប់តាំងពីឆ្នាំ២០១៩ ដែលជាដំណាក់កាលសំខាន់មួយ ក្នុងការស្ដារឡើងវិញកិច្ចសហប្រតិបត្តិការយោធាទ្វេភាគី ។
ក្រៅពីការចូលរួមនៅសាលាហ្វឹកហ្វឺននេះ លោកឧត្តមសេនីយ៍ទោ Donnellan ក៏បានពិភាក្សាជាមួយថ្នាក់ដឹកនាំការពារជាតិ និងភាគីពាក់ព័ន្ធសំខាន់ៗ ដើម្បីបញ្ជាក់ឡើងវិញនូវការប្តេជ្ញារបស់សហរដ្ឋអាមេរិក ក្នុងការគាំទ្រកិច្ចសមត្ថភាពរក្សាសន្តិភាពរបស់កម្ពុជា និងជំរុញការខិតខំប្រឹងប្រែងស្ដារឡើងវិញ កម្មវិធី State Partnership Program (SPP) រវាងកងកម្លាំងឆ្មាំការពារជាតិនៃរដ្ឋ Idaho និងកងយោធពលខេមរភូមិន្ទ ៕
ចែករំលែកព័តមាននេះ