ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រកឃើញហើយ! ស.ពស្ត្រីម្នាក់ដែល​លិ.ច​កាណូត​ស្មាច់​​ជាមួយ​ប្តីនិង​កូនស្រី កាល២ថ្ងៃមុន

1 នាទី មុន
  • សៀមរាប

ខេត្ត​សៀម​រា​ប ៖ សព​ស្ត្រី​ម្នាក់​ដែល​លិច​កាណូត​ស្មាច់​​​ជាមួយ ប្តី និង​កូនស្រី នោះ បាន​រក​ឃើញ នៅ​វេលា​ម៉ោង ៨ និង…

ខេត្ត​សៀម​រា​ប ៖ សព​ស្ត្រី​ម្នាក់​ដែល​លិច​កាណូត​ស្មាច់​​​ជាមួយ ប្តី និង​កូនស្រី នោះ បាន​រក​ឃើញ នៅ​វេលា​ម៉ោង ៨ និង ១៥​នាទី យប់ ថ្ងៃ​ទី​១៧ ខែកញ្ញា ឆ្នាំ ២០២៥ ​មានចម្ងាយ​៣​គីឡូម៉ែត្រ​ពី​កន្លែង​កើតហេតុ ។ សូម​​រំលឹក​ឡើងវិញថា មានករណី​ ​លិច​កាណូត​ស្មាច់​មួយគ្រឿង បណ្តាលឱ្យ​ស្លាប់​មនុស្សចំនួន៣​នាក់​ រួមមាន ប្តី ប្រពន្ធ និង កូនស្រី​ បាន​កើតឡើង​នៅ​វេលា​ម៉ោង​១៩ និង​០០​នាទី​យប់ ថ្ងៃ​ទី​១៦ ខែកញ្ញា ឆ្នាំ​២០២៥ ត្រង់​នៅ​ចំណុច​ស្ពាន​បា​រ៉ា​ស់​ទឹកស្ទឹង ស្ថិត​នៅ​ភូមិ​ស្ទឹង​ព្រះ​ស្រុក ឃុំ​ល្វា ស្រុក​ពួក ខេត្តសៀមរាប​។ គួររំលឹកថា គ្រោះ​អកុសល ១​គ្រួសារ​ជួប​ឧ​ប្ប​ទ្ទេវ​ហេតុ​លិច​កាណូត​ស្មាច់​ស្លា​.​ប់​ទាំងអស់

‎ បើ​តាម​ប្រសាសន៍​របស់ លោក ស៊ិ​ន ចាន់​ថុ​ល អភិ បាល នៃ​គណៈ​អភិបាលស្រុក​ពួក​បាន​ប្រាប់​តាម តេ លេ ក្រាម នៅ​វេលា​ម៉ោង ១១ ព្រឹក ថ្ងៃ​ទី​១៨ ខែកញ្ញា ឆ្នាំ ២០២៥​នេះ​ថា សព ស្ត្រី ម្នាក់​ដែល​លិច​កាណូត​ស្មាច់​. ស្លាប់​ជាមួយ ប្តី និង កូនស្រី នោះ បាន​រក​ឃើញ ហើយ​នៅ​វេលា​ម៉ោង ៨ និង ១៥​នាទី យប់ ថ្ងៃ​ទី​១៧ ខែកញ្ញា ឆ្នាំ​២០២៥ ចម្ងាយ​ពី​កន្លែង​កើតហេតុ ៣គីឡូម៉ែត្រ​។

ជន​រង​គ្រោះ​ចំនួន៣​នាក់ខាងលើជា​គ្រួសារ​តែ​មួយ​ រួម​មាន​: ១-ឈ្មោះ​ឌិ​ត ឌា ភេទ​ប្រុស អាយុ​៤២ ឆ្នាំ ត្រូវជា​ប្តី​ដែល​ជា​អ្នកបើកបរ​កាណូត ស្មាច់ ( ស្លាប់ ) ២-ឈ្មោះ តែ​ន សា​លែ​ត ភេទ​ស្រី អាយុ​៣៧​ឆ្នាំ ត្រូវជា​ប្រពន្ធ​ដែល​ជិះ​ជាមួយ ( ស្លាប់ ) និង៣-​ឈ្មោះ ឌិ​ត សិរី ភេទ​ស្រី អាយុ​១៣​ឆ្នាំ ត្រូវជា​កូន​ដែល​ជិះ​ជាមួយ ( ស្លាប់ ) មុខរបរ​ជា​កសិករ រស់នៅ​ក្នុងភូមិ​-​ឃុំ​កើតហេតុ ដោយ​គ្រួសារ​គាត់ មាន​គ្នា​០៣​នាក់ ឪពុក​.​ម្ដាយ​.​កូន បាន​ជិះ​កាណូត​ស្មាច់ ពណ៌​ស​-​លាយ ខៀវ បើកបរ​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​តាម​បណ្ដោយ​ស្ទឹង ស្ថិត​នៅ​ភូមិ​ស្ទឹង​ព្រះ​ស្រុក ក្នុង​គោលបំណង​ទៅ​រក​ត្រី (​រក​នុយ​កូន​ក្អាត​-​ចង​រាយសន្ទួច​) បាន​គ្រោះថ្នាក់​ណូ​តទៅ​បុក​នឹង​ជញ្ជាំង​ស្ពាន​បា​រ៉ា​ស់​ទឹក​ដែល​មាន​ប្រឡោះ​ទទឹង 1,80m កម្ពស់​ពី​ផ្ទៃ​ទឹក​ទៅ​ជញ្ជាំង​បា​រ៉ា​ស់​លើ 80Cm បណ្តាល​ឱ្យ​បុក​ប៉ះ​ជាប់​ផ្អៀង​ទទឹង​កាណូត​ជះ​មនុស្ស​ទាំង​០៣​នាក់​ធ្លាក់​លិច​ក្នុង​ទឹក​ហូរ បណ្តាល​ឱ្យ​ស្លាប់ ទាំង ៣ នាក់​។

​លោក​បន្ថែម​ថា ​ក្រោយ​ហេតុការណ៍​កើតឡើង​មាន​សាក្សី បានឮ​ស្នូរ​ផាំង និង​សំលេង​ស្រែកហៅ​ឱ្យ​ជួយ​ផង ខណៈ​ពេល​នោះ ប្រជាពលរដ្ឋ ក៏​បាន​ទៅ​មើល​និង​រាយ​ការ​មក​សមត្ថកិច្ច​មូលដ្ឋាន ក៏​ចុះ​ទៅ​ដល់​បាន​សន្និដ្ឋាន​ថា​មាន​មនុស្ស​គ្រោះថ្នាក់​លិច​កាណូត​និង​មនុស្ស​នៅ​ក្នុង​ទឹក ដើម្បី​ចុះ​ជួយ​អន្តរាគមន៍ ក្នុង​នោះ​មាន​កម្លាំង​សមត្ថកិច្ច និង​ប្រជាពលរដ្ឋ បាន​ចុះ​ស្រាវ​រក​និង​បានឃើញ​ប្រទះ ឃើញ សាកសព​ចំនួន​០២​នាក់ គឺបុរសជា​​ឪពុក​ឈ្មោះ ឌិ​ត ឌា រក​ឃើញ​នៅ​ម៉ោង​២២ និង​១៣​នាទី យប់ ថ្ងៃ ខែ ឆ្នាំ​ដដែល រក​ឃើញ​នៅ​ចម្ងាយ ៤០០​ម៉ែត្រ ពី​ចំណុច​កើតហេតុ​ទៅ​ទិស​ខាងត្បូង​បណ្ដោយ​ទឹក​ហូរ ​និង​​សព​កូនស្រី​ឈ្មោះ ឌិ​ត សិរី រក​ឃើញ​នៅ​ម៉ោង​០០ និង​៣០​នាទី​យប់​រំលង​អ​ធ្រា​ត​ឈាន​ចូល​ថ្ងៃ​ទី​១៧ ខែ កញ្ញា ឆ្នាំ​២០២៥ រក​ឃើញ​នៅ​ចម្ងាយ​ប្រហែល ១១០០ ម៉ែត្រ ពី​ចំណុច​កើតហេតុ​ទៅ​ទិស​ខាងត្បូង​បណ្ដោយ​ទឹក​ហូរ​។ ដោយឡែក​នៅ​សព​ម្ដាយ​ឈ្មោះ តែ​ន សា​លែ​ត យើង​ពុំ​ទាន់​រក​ឃើញ​នៅឡើយ ហើយ​នៅ​បន្ត​ស្រាវជ្រាវ​តាម​រក រហូត​ដល់​យប់ ថ្ងៃ​ទី​១៧ ខែកញ្ញា ទើប​រក​ឃើញ​។‎

សូមបញ្ជាក់​ ចំពោះ​កាណូត​ស្មាច់​គឺ​បុក​នៅ​ជាប់​កាត់ ទទឹង នឹង​សន្ទះ​បា​រ៉ា​ស់​ទឹក​ទីនោះ ជះ​មនុស្ស​ធ្លាក់ទឹក​។ ជម្រៅ​ទឹកស្ទឹង​ប្រមាណ​ជាង 3ម៉ែត្រ​ ។

​មូលហេតុ​: គ្រួសារ​ជន​រង​គ្រោះ​បាន​ជិះ​កាណូត​ស្មាច់​ទៅ​រក​នុយ​កូន​ក្អាត់ ចង​រាយ​សន្ទូច (​នេសាទ​)​។

បច្ចុប្បន្ន នៅ​វេលា​ម៉ោង ២ រសៀល ថ្ងៃ​ទី​១៨ ខែកញ្ញា ឆ្នាំ​២០២៥ សាកសព ជន​រង​គ្រោះ មួយ គ្រួសារ ត្រូវ​បាន អាជ្ញាធរ បងប្អូន សាច់ញាតិ និង សមត្ថកិច្ច យក​មក​តម្កល់​ធ្វើ បុណ្យ​តាម​ប្រពៃណី ខ្មែរ បូជា ធ្វើ មេន ដាក់​នៅ​ក្នុង ភូមិ ដើម្បី​ឧទ្ទិស​កុសល​ដល់​វិញ្ញាណក្ខន្ធ ក្រុម​គ្រួសារ ជន​រង​គ្រោះ ទាំង​.៣ នាក់ ឪពុក ម្តាយ និង កូនស្រី ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ