ទីក្រុងអូស្លូ៖ រកឃើញហើយជ័យលាភីពានរង្វាន់ណូបែលសន្តិភាពពិភពលោកសម្រាប់ឆ្នាំ២០២៥នេះបានទៅលើលោកស្រីម៉ារីយ៉ា គ័ររីណា ម៉ាឆាដូ (María Corina Machado) ជាប្រធានគណបក្សប្រឆាំងនៅប្រទេសវេណេហ្ស៊ូអេឡា។ សូមជម្រាបថារង្វាន់ណូបែលនៅក្នុងវិស័យដទៃទៀតនៅតែរៀបចំឡើងដោយគណៈកម្មការប្រចាំប្រទេសស៊ុយអែតដដែលទេ។
លើកលែងតែរង្វាន់ណូបែលសន្តិភាពពិភពលោកមួយប៉ុណ្ណោះដែលដូរទៅដាក់ទីតាំងនៅរាជធានីអូស្លូ ប្រទេសន័រវេវិញម្ដង។ គណៈកម្មការផ្ដល់រង្វាន់ខាងលើនេះបានថ្លែងនៅក្នុងសេចក្ដីប្រកាសរបស់ខ្លួនថាលោកស្រីម៉ាឆាដូស័ក្ដិសមនឹងទទួលបានពានរង្វាន់ណូបែលសន្តិភាពពិភពលោកចំពោះស្នាដៃលើកកម្ពស់សិទ្ធិប្រជាធិបតេយ្យសម្រាប់ប្រជាជនវេណេហ្ស៊ូអេឡា និងចំពោះការតស៊ូដើម្បីការផ្លាស់ប្ដូរដោយយុត្តិធម៌ និងដោយសន្តិវិធី។
លោកស្រីម៉ាឆាដូធ្លាប់ចុះឈ្មោះប្រកួតប្រជែងនៅក្នុងការបោះឆ្នោតប្រធានាធិបតីឆ្នាំ២០២៤។ ប៉ុន្តែលោកស្រីត្រូវបានបដិសេធក្រោមហេតុផលថាលោកស្រីគ្មានគុណវុឌ្ឍិគ្រប់គ្រាន់។ ហេតុនេះ លោកស្រីក៏ប្រគល់បេក្ខភាពនេះទៅបេក្ខជនដទៃទៀត។ ប្រតិកម្មចំពោះការទទួលបានរង្វាន់នេះ លោកស្រីម៉ាឆាដូបានបង្ហោះសារនៅលើបណ្ដាញអ៊ិច និងបង្ហាញអារម្មណ៍ភ្ញាក់ផ្អើលយ៉ាងខ្លាំង។
តាមរយៈវីឌីអូឃ្លីបមួយឈុតដែលបញ្ជូនដោយក្រុមការងាររបស់លោកស្រីទៅកាន់ទីភ្នាក់ងារព័ត៌មានអាអែហ្វប៉េ (AFP) លោកស្រីម៉ាឆាដូថ្លែងប្រាប់លោកអេតមុនដូ កុងហ្សាឡេ (Edmundo González) ដែលជាអ្នកជំនួសតំណែងរបស់លោកស្រី
ក្នុងការឈរឈ្មោះជាបេក្ខជនប្រធានាធិបតីឆ្នាំ២០២៤ថាលោកស្រីពិតជាមានអារម្មណ៍ភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះដំណឹងនេះ៕
ចែករំលែកព័តមាននេះ