ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ណឺតាន់​យ៉ាហ៊ូ​ទាម​ទារ​ឱ្យ​ហាម៉ាស់​ទម្លា​ក់​អា.វុ.ធ​ចុះ​បើ​មិន​ចង់​ឱ្យ​ប្រើ​ធម៌​ក្ដៅ

4 ម៉ោង មុន

ទី​ក្រុង​ហ្កា​ហ្សា​៖ អ៊ីស្រា​អែល​ចាប់​ផ្ដើម​ដក​កង​ទ័ព​ជា​បណ្ដើរ​ៗ​ចេញ​ពី​ជ្រោយ​ហ្កាហ្សា​នៅ​ពេល​កិច្ច​ព្រម​ព្រៀង​ឈប់​បាញ់​គ្នា​ចូល​ជា​ធរមាន​។ នេះ​ជា​ការ​អនុវត្ត​ដំណាក់​កាល​ទី​មួយ​នៃ​ផែន​ការ​សន្តិ​ភាព​ដែល​មាន​ម្ភៃ​ចំណុច និង​ដែល​ផ្ដួច​ផ្ដើម​ឡើង​ដោយ​លោក​ត្រាំ​។ ទន្ទឹម​នឹង​នោះ​ នាយក​រដ្ឋ​មន្ត្រី​អ៊ីស្រាអែល​ លោក​ណឺតាន់​យ៉ាហ៊ូ​ នៅ​តែ​បញ្ជាក់​ជំហរ​ឡើង​វិញ​ថា​ក្រុម​ហាម៉ាស់​ត្រូវ​តែ​ទម្លាក់​អាវុធ​ចុះ​ដោយ​សន្តិ​វិធី។​​ បើ​មិន​ដូច្នេះ​ទេ លោក​នឹង​ប្រើ​ប្រាស់​កម្លាំង​ដើម្បី​កាត់​រំសាយ​អាវុធ​របស់​ពួក​គេ​។…

ទី​ក្រុង​ហ្កា​ហ្សា​៖ អ៊ីស្រា​អែល​ចាប់​ផ្ដើម​ដក​កង​ទ័ព​ជា​បណ្ដើរ​ៗ​ចេញ​ពី​ជ្រោយ​ហ្កាហ្សា​នៅ​ពេល​កិច្ច​ព្រម​ព្រៀង​ឈប់​បាញ់​គ្នា​ចូល​ជា​ធរមាន​។ នេះ​ជា​ការ​អនុវត្ត​ដំណាក់​កាល​ទី​មួយ​នៃ​ផែន​ការ​សន្តិ​ភាព​ដែល​មាន​ម្ភៃ​ចំណុច និង​ដែល​ផ្ដួច​ផ្ដើម​ឡើង​ដោយ​លោក​ត្រាំ​។ ទន្ទឹម​នឹង​នោះ​ នាយក​រដ្ឋ​មន្ត្រី​អ៊ីស្រាអែល​ លោក​ណឺតាន់​យ៉ាហ៊ូ​ នៅ​តែ​បញ្ជាក់​ជំហរ​ឡើង​វិញ​ថា​ក្រុម​ហាម៉ាស់​ត្រូវ​តែ​ទម្លាក់​អាវុធ​ចុះ​ដោយ​សន្តិ​វិធី។​​ បើ​មិន​ដូច្នេះ​ទេ លោក​នឹង​ប្រើ​ប្រាស់​កម្លាំង​ដើម្បី​កាត់​រំសាយ​អាវុធ​របស់​ពួក​គេ​។ លោក​ថ្លែង​ថា​តំបន់​ហ្កា​ហ្សា​ដាច់​ខាត​ត្រូវ​តែ​ជា​ដែន​ដី​ដែល​គ្មាន​កង​ទ័ព​។

ក្រឡេក​ទៅ​មើល​តំបន់​ខាន់​យុន​នីស (Khan Younis) ដែល​ស្ថិត​នៅ​ជ្រោយ​ហ្កា​ហ្សា​ខាង​ត្បូង​ឯណោះ​ គេ​ឃើញថា​​កង​ទ័ព​អ៊ីស្រា​អែល​ចាប់​ផ្ដើម​ដក​ថយ​ទៅ​តំបន់​ខាង​កើត​ដែល​ស្ថិត​នៅ​ក្បែរ​ព្រំ​ដែន​អ៊ីស្រា​អែល​។ ប៉ុន្តែ​គេ​នៅ​តែ​ស្ដាប់​ឮ​​ស្នូរ​​គ្រាប់​កាំ​ភ្លើង​ដែល​បាញ់​​ចេញ​ពី​រថ​ក្រោះ​ដដែល​។ នេះ​បើ​យោង​តាម​ការ​អះ​អាង​របស់​ប្រជា​ជន​ដែល​រស់​នៅ​ក្បែរ​កន្លែង​កើត​ហេតុ​។

នៅ​ជំរំ​នូសេរ៉ាត (Nusseirat) នៃ​តំបន់​បិទ​ខ្ទប់ គេ​ឃើញ​ទាហាន​អ៊ីស្រា​អែល​ចាប់​ផ្ដើម​រុះ​រើ​ប៉ុស្តិ៍ ឬ​ទី​តាំង​របស់​ខ្លួន​ និង​បង្ហួស​​ដំណើរ​ទៅ​ភាគ​ខាង​កើត​​ឆ្ពោះ​ទៅ​រក​ព្រំ​ដែន​អ៊ីស្រា​អែល​។ ប៉ុន្តែ​គេ​ឃើញ​ថា​អ៊ីស្រា​អែល​នៅ​តែ​បន្ត​រក្សា​ទុក​ទាហាន​របស់​ខ្លួន​មួយ​ចំនួន​ឱ្យ​ឈរ​ជើង​នៅ​​ទី​តាំង​​របស់​ខ្លួន​ដដែល​​។ ​លោក​ណឺតាន់​យ៉ាហ៊ូ​ថ្លែង​ថា​ចំណាប់​ខ្មាំង​ទាំង​អស់​ដែល​ត្រូវ​បាន​ចាប់​ពង្រត់​កាល​ពី​ថ្ងៃ​ទី​៧ ខែ​តុលា ឆ្នាំ​២០២៣​នឹង​វិល​ត្រឡប់​មក​វិញ​នៅ​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ​។

បន្ទាប់​ពី​ក្រុម​ហាម៉ាស់​យល់​ព្រម​ទទួល​យក​កិច្ច​ព្រម​ព្រៀង​សន្តិ​ភាព​នោះ គណៈ​រដ្ឋ​មន្ត្រី​អ៊ីស្រា​អែល​ក៏​បាន​អនុ​ម័ត​កិច្ច​ព្រម​ព្រៀង​​កាល​ពី​ព្រឹក​មិញ​។ ប៉ុន្តែ​កិច្ច​ព្រម​ព្រៀង​លើក​នេះ​គ្រាន់​តែ​ជា​ដំណាក់​កាល​ទី​១​ប៉ុណ្ណោះ​ព្រោះ​ហាម៉ាស់​មិន​ទទួលយក​កិច្ច​ព្រម​ព្រៀង​ដែល​ផ្ដួច​ផ្ដើម​ដោយ​លោក​ត្រាំ​១០០%​ទេ​។ ពួក​គេ​ថា​ចំណុច​ខ្លះ​ត្រូវ​ការ​ពិភាក្សា​នៅ​ក្នុង​ចំណោម​ក្រុម​ប៉ា​ឡេ​ស្ទីន​ពី​គ្រប់​និន្នា​ការ​។

ឥឡូ​វនេះ បញ្ហា​ដែល​អាច​នឹង​ដោះ​ស្រាយ​ចេញ​គឺ​ក្រុម​ហាម៉ាស់​ដោះ​លែង​ចំណាប់​ខ្មាំង។​​ ជា​ថ្នូរ​ត្រឡប់​មក​វិញ អ៊ីស្រាអែល​ត្រៀម​ដោះ​លែង​អ្នក​ទោស​ជន​ជាតិ​ប៉ាឡេស្ទីន​ជា​ច្រើន​នាក់​។ ចំណុច​មួយ​ទៀត​គឺ​ការ​ផ្អាក​ប្រយុទ្ធ​គ្នា​។ ប៉ុន្តែ​នៅ​មាន​ចំណុច​សំខាន់​ៗ​ជា​ច្រើន​ទៀត​ដែល​មិន​ទាន់​ដោះ​ស្រាយ​។ នៅ​ពេល​លោក​ណឺតាន់​យ៉ាហ៊ូ​ថ្លែង​សុន្ទរ​កថា​ទៅ​កាន់​ជន​រួម​ជាតិនោះ​​ គេ​ឃើញ​ថា​ជន​ជាតិ​ប៉ាឡេស្ទីន​​ដើរ​បន្ត​បន្ទាប់​គ្នា​ដ៏វែង​អន្លាយ​ដើម្បី​​​វិល​ត្រឡប់​ទៅ​​ផ្ទះ​វិញ​​។ នេះ​បើ​យោង​តាម​ការ​ផ្សាយ​របស់​រ៉យ​ទ័រ និង​ប្រភព​ដទៃ​ទៀត​៕​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ