ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក ហេង រតនា ប្រកាសក្តៅៗ ៖«ទង្វើនេះមិន មែនជាការដោះមីនមនុស្សធម៌ទេ តែជាការដោះគ្រាប់មីនដើម្បីឈ្លានពាន»

2 នាទី មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ លោក ហេង រតនា អគ្គនាយក​មជ្ឈមណ្ឌល​សកម្មភាព​កម្ចាត់​មីន​កម្ពុជា CMAC បាន​ប្រកាស​នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ករប​ស់លោក នា​រសៀល​ថ្ងៃ​ទី​១០ ខែតុលា…

ខេត្តបន្ទាយមានជ័យ ៖ លោក ហេង រតនា អគ្គនាយក​មជ្ឈមណ្ឌល​សកម្មភាព​កម្ចាត់​មីន​កម្ពុជា CMAC បាន​ប្រកាស​នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ករប​ស់លោក នា​រសៀល​ថ្ងៃ​ទី​១០ ខែតុលា ឆ្នាំ​២០២៥​នេះ​ថា ៖ ថ្ងៃ​ទី​១០ ខែតុលា ឆ្នាំ​២០២៥​នេះ កងកម្លាំង​សៀម និង​គ្រឿងចក្រ​បាន​បំពាន​ដែន​អធិបតេយ្យភាព​កម្ពុជា​ជា​ថ្មី ស្ថិត​នៅ​ភូមិ​ព្រៃ​ចាន់ ឃុំ​អូរ​បី​ជាន់ ស្រុក​អូរ​ជ្រៅ ខេត្តបន្ទាយមានជ័យ​។

លោក ហេង រតនា បាន​បញ្ជាក់​ថា សកម្មភាព​នេះ ស្ថិត​ក្រោម​ក្រសែភ្នែក​ជាតិ និង​អន្តរជាតិ ជា​ពិសេស​ក្រុម​អ្នក​សង្កេតការណ៍​អន្តរកាល (IOT) អញ្ជើញ​ចុះ​ពិនិត្យ​សកម្មភាព​ល្មើស​នៅ​ទីតាំង​ជាក់ស្តែង​តែ​ម្តង​! ។

ជា​ចុង​ក្រោយ​លោក​ហេង រតនា បាន​បន្ត​ថា ទ​ង្វើ​នេះ​មិនមែន​ជា​ការ​ដោះ​មីន​មនុស្សធម៌​ទេ តែ​ជា​ការ​ដោះ​គ្រាប់​មីន​ដើម្បី​ឈ្លានពាន​!! ។

សូមរំលឹកបញ្ជាក់ថា នៅ​រសៀលថ្ងៃនេះ ​កងកម្លាំង​ចម្រុះ​របស់​ថៃ​ជា​ច្រើន​រយ​នាក់ បាន​បន្ត​ឈ្លានពាន​ទឹកដី​កម្ពុជា​ទាំង​ខុសច្បាប់​នៅ​ភូមិ​ព្រៃ​ចាន់ ឃុំ​អូរ​បី​ជាន់ ស្រុក​អូរ​ជ្រៅ ខេត្តបន្ទាយមានជ័យ ។

សកម្មភាព​នៃ​ការ​រំលោភ​បំពាន​របស់​យោធា​ថៃ​មក​លើ​អធិបតេយ្យ​កម្ពុជា ​នៅ​តំបន់​ភូមិ​ព្រៃ​ចាន់ និង​ភូមិ​ជោគជ័យ តាម​រយៈ​ការ​រាយ​បន្លា​លួស និង​ការ​រឹបអូស​យក​ផ្ទះសម្បែង​ទ្រព្យសម្បត្តិ​របស់​ប្រជាពលរដ្ឋ​ខ្មែរ គឺជា​ការ​រំលោភ បំពាន​ធ្ងន់ធ្ងរ​លើ​សិទ្ធិ​មនុស្ស​ជា​ពិសេស​រំលោភ​បំពាន​កិច្ចព្រមព្រៀង​បទ​ឈប់​បាញ់ និង​ស្មារតី​នៃ​កិច្ចប្រជុំ (GBC) ក៏​ដូច​ជា លទ្ធផល​នៃ​កិច្ចប្រជុំ (RBC) រវាង​យោធ​ភូមិភាគ​កម្ពុជា​និង​ថៃ​នា​ពេល​កន្លង​មក​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ