ខេត្តកំពត ៖ ប្រភពព័ត៌មានពីសាលាដំបូងខេត្តបានឲ្យដឹង នៅរសៀលថ្ងៃទី១០ តុលា ឆ្នាំ២០២៥នេះថា អន្ទិត សុត ដាវី អតីតព្រះគ្រូចៅអធិការវត្តភ្នំរាប ជាប់ទល់ដែនកម្ពុជា-វៀតណាម ដែលមានរឿងអធិករជាមួយស្រី ហើយត្រូវបានស្រីគូកំណាន់ប្តឹងមកសមត្ថកិច្ចដើម្បីរកយុត្តិធម៌នោះ ។
សូមរំលឹកថា៖ រឿងរ៉ាវលម្អិតពិការបែកធ្លាយស្នេហាអតីតចៅអធិការរហូតមកក្លាយជាអ្នកទោស

ក្រោយពីមន្ត្រីសង្ឃខេត្តបានធ្វើការផ្សឹកពីសង្ឃហើយប្រគល់ឱ្យកំលាំងសមត្ថកិច្ចអនុវត្តតាមនីតិវិធីច្បាប់ កាលពីថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៥ នោះ ។ បន្ទាប់ពីសមត្ថកិច្ចធ្វើការសាកសួរ និងស្តាប់ចម្លើយសារភាពពីជនសង្ស័យរូបនេះរួចមក សមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធី នៅរសៀលថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៥ នេះ ។
សាលាដំបូងខេត្តឲ្យដឹងថា តំណាងអយ្យកាសាលាដំបូងខេត្តបានចោទជនត្រូវចោទ២ករណី គឺទី១-បង្ខំស្ត្រីដែលមានគភ៌ឱ្យរំលូតកូន និងគំរាមកំហែងហែកកេរ្ត៍ជាសាធារណ: រួចហើយបានបញ្ជូនមកចៅក្រមស៊ើបដើម្បីសម្រេច។ ចៅក្រមស៊ើបនៃសាលាដំបូងខេត្តលោកទេព ភារ៉ុង បានពិនិត្យវិនិច្ឆ័យតាមអង្គហេតុដែលមានខ្លឹមសារដូចខាងក្រោម៖

ទី១-បង្ខំឲ្យស្ត្រីដែលមានគភ៌រំលូតកូនប្រព្រឹត្តនៅភូមិអន្លង់ថ្ងាន់ ឃុំឬស្សីស្រុកខាងកើតស្រុកកំពង់ត្រាច ខេត្តកំពត កាលពីថ្ងៃទី២០ ខែឧសភាឆ្នាំ ២០២៤ បទល្មើសដែលមានចែងនិងផ្ដន្ទាទោសតាមមាត្រា១៤ កថាខណ្ឌទី១នៃច្បាប់ស្ដីពីការរំលូតកូន និងបទគំរាមកំហែងហែកកេរ្ត៍(បង្ហោះរូបភាពអាសអាភាស)ប្រព្រឹត្តនៅភូមិអន្លង់ថ្ងាន់ ឃុំប្ញស្សីស្រុកខាងកើត ស្រុកកំពង់ត្រាច ខេត្តកំពត កាលពីអំឡុងខែមិថុនាឆ្នាំ ២០២៤ រហូតមកដល់បច្ចុប្បន្ន បទល្មើសដែលមានចែង និងផ្ដន្ទាទោសតាមមាត្រា៣៧២ ចំណុចទី២ និងមាត្រា៣៧៣នៃក្រមព្រហ្មទណ្ឌ។
ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តកំពត សម្រេចបញ្ជាឲ្យភ្នាក់ងារមានសមត្ថកិច្ចនៃកម្លាំងសាធារណៈធ្វើការនាំខ្លួនជនត្រូវចោទដែលមានឈ្មោះសុត ដាវី ទៅដាក់ពន្ធនាគារខេត្តកំពត ដោយអនុវត្តឲ្យបានត្រឹមត្រូវតាមនីតិវិធីច្បាប់ ។ នេះគឺយោងតាមដីការបង្គាប់របស់តំណាងចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តបង្គាប់ឲ្យឃុំខ្លួនជនត្រូវចោទដាក់ពន្ធនាគារជាបណ្តោះអាសន្ន រង់ចាំការបើកសវនាការនៅពេលក្រោយ ៕
ចែករំលែកព័តមាននេះ