ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រក​គីឡូ​ដោយ​មិនបាច់​ហាត់ប្រាណ​! សាកល្បង​តិច​និក​ទាំង ៥ នេះ​ហើយ អ្នក​នឹង​ភ្ញាក់ផ្អើល​!

1 នាទី មុន

ការ​ចង់បាន​រាង​ស្អាត​ស្លី​ម មិនមែន​មាន​ន័យ​ថា​អ្នក​ត្រូវ​តែ​ចំណាយពេល​រាប់​ម៉ោង​នៅ​កន្លែង​ហាត់ប្រាណ​នោះ​ទេ​។ តាម​ពិត​ទៅ ទម្លាប់​តូច​ៗ​ប្រចាំ​ថ្ងៃ​ក៏​អាច​ជួយ​ឱ្យ​អ្នក​សម្រេច​បំណង​នេះ​បាន​ដែរ​។ ខាងក្រោម​នេះ​ជា​តិច​និក​ងាយ​ៗ ៥ យ៉ាង​ដែល​អ្នក​អាច​អនុវត្ត​បាន​៖ ១. ញ៉ាំ​ទឹក​ឲ្យ​បាន​គ្រប់គ្រាន់ទឹក​គឺជា​កត្តា​សំខាន់​បំផុត​។ ការ​ផឹកទឹក​ត្រឹមត្រូវ​អាច​ជួយ​ព​ន្លឿ​ន​ការ​ដុត​បំផ្លាញ​ជាតិ​កាឡូរី…

ការ​ចង់បាន​រាង​ស្អាត​ស្លី​ម មិនមែន​មាន​ន័យ​ថា​អ្នក​ត្រូវ​តែ​ចំណាយពេល​រាប់​ម៉ោង​នៅ​កន្លែង​ហាត់ប្រាណ​នោះ​ទេ​។ តាម​ពិត​ទៅ ទម្លាប់​តូច​ៗ​ប្រចាំ​ថ្ងៃ​ក៏​អាច​ជួយ​ឱ្យ​អ្នក​សម្រេច​បំណង​នេះ​បាន​ដែរ​។ ខាងក្រោម​នេះ​ជា​តិច​និក​ងាយ​ៗ ៥ យ៉ាង​ដែល​អ្នក​អាច​អនុវត្ត​បាន​៖

១. ញ៉ាំ​ទឹក​ឲ្យ​បាន​គ្រប់គ្រាន់
ទឹក​គឺជា​កត្តា​សំខាន់​បំផុត​។ ការ​ផឹកទឹក​ត្រឹមត្រូវ​អាច​ជួយ​ព​ន្លឿ​ន​ការ​ដុត​បំផ្លាញ​ជាតិ​កាឡូរី និង​ធ្វើ​ឱ្យ​អ្នក​ឆាប់​ឆ្អែត​។ ជួនកាល​រាង​កាយ​របស់​អ្នក​យល់​ច្រឡំ​រវាង​ការ​ស្រេកទឹក និង​ការ​ឃ្លាន​។ ដូច្នេះ​មុន​ពេល​អ្នក​សម្រេចចិត្ត​ញ៉ាំ​អាហារ​សម្រន់ សូម​សាកល្បង​ផឹកទឹក​មួយ​កែវ​សិន​។

២. គេង​ឲ្យ​បាន​គ្រប់គ្រាន់
ការ​គេង​មិន​គ្រប់គ្រាន់​អាច​បណ្តាល​ឱ្យ​រាង​កាយ​របស់​អ្នក​ផលិត​អ័រម៉ូន ghrelin (​អ័រម៉ូន​ឃ្លាន​) ច្រើន​ជាង​ធម្មតា​។ នេះ​អាច​ធ្វើ​ឱ្យ​អ្នក​ឃ្លាន​អាហារ​ផ្អែម និង​អាហារ​មិនល្អ​ច្រើន​ជាង​ធម្មតា​។ ព្យាយាម​គេង​ឱ្យ​បាន ៧-៨ ម៉ោង​ក្នុង​មួយ​យប់ ដើម្បី​រក្សា​លំនឹង​អ័រម៉ូន និង​កាត់​បន្ថយ​ចំណង់​អាហារ​ដែល​មិន​ចាំបាច់​។

៣. ញ៉ាំ​យឺត​ៗ
ការ​ញ៉ាំ​អាហារ​យឺត​ៗ​អាច​ជួយ​ឱ្យ​អ្នកមាន​អារម្មណ៍​ឆ្អែត​បាន​លឿន និង​យូរ​ជាង​មុន​។ ខួរក្បាល​របស់​អ្នក​ត្រូវ​ចំណាយពេល​ប្រហែល ២០ នាទី​ដើម្បី​ទទួលស្គាល់​ថា​អ្នក​កំពុង​ឆ្អែត​។ ដូច្នេះ​ការ​ញ៉ាំ​យឺត​ៗ​ផ្តល់​ពេល​ឱ្យ​រាង​កាយ​របស់​អ្នក​បញ្ជូន​សញ្ញា​ត្រឹមត្រូវ​ទៅ​ខួរក្បាល ជួយ​ឱ្យ​អ្នក​មិនសូវ​ញ៉ាំ​ច្រើន​។

៤. គ្រប់គ្រង​ភាព​តានតឹង
ភាព​តានតឹង​អាច​ប៉ះពាល់​ដល់​ការ​ឡើង​ទម្ងន់​។ នៅ​ពេល​ដែល​អ្នក​តានតឹង រាង​កាយ​របស់​អ្នក​បញ្ចេញ​អ័រម៉ូន cortisol ដែល​អាច​ធ្វើ​ឱ្យ​អ្នក​ចង់​ញ៉ាំ​អាហារ​ផ្អែម និង​អាហារ​ដែល​មាន​ជាតិ​ខ្លាញ់​ខ្ពស់​។ ការ​ធ្វើ​សមាធិ​, ដើរ​លេង​, ឬ​ធ្វើ​សកម្មភាព​ដែល​អ្នក​ចូល​ចិត្ត អាច​ជួយ​កាត់​បន្ថយ​ភាព​តានតឹង និង​ការពារ​ការ​ឡើង​ទម្ងន់​ដែល​មិន​ចង់បាន​។

៥. បង្កើន​សកម្មភាព​ប្រចាំ​ថ្ងៃ​តូច​ៗ
ទោះបីជា​អ្នក​មិន​បាន​ហាត់ប្រាណ​ខ្លាំង​ក៏​ដោយ ក៏​អ្នក​អាច​ដុត​បំផ្លាញ​កាឡូរី​បាន​ដែរ​។ ឧទាហរណ៍​៖

ឡើង​ចុះ​ជណ្ដើរ​ជំនួស​ការ​ប្រើ​ជណ្ដើរយន្ត
ដើរ ឬ​ជិះ​កង់​ទៅ​កន្លែង​ជិត​ៗ
ក្រោកឈរ និង​ដើរ​ចុះឡើង​នៅ​កន្លែងធ្វើការ

លេង​ជាមួយ​សត្វ​ចិញ្ចឹម
ការ​អនុវត្ត​តិច​និក​ទាំង ៥ យ៉ាងនេះ​ប្រចាំ​ថ្ងៃ អាច​ជួយ​ឱ្យ​អ្នកមាន​រាង​ស្លី​ម​ដោយ​មិនបាច់​ចំណាយ​កម្លាំង​ហាត់ប្រាណ​នាំ​ហត់​។ វា​ជា​ការ​ផ្លាស់​ប្តូរ​ទម្លាប់​តូច​ៗ ដែល​នាំ​មក​នូវ​លទ្ធផល​ធំ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ