ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ៊ុយក្រែនរងការដា.ច់ភ្លើង​មួយ​ផ្នែក​ ក្រោយការវា.យ​.​ប្រហា.រ​ដោយមីស៊ីលនិងដ្រូន​របស់រុស្ស៊ី​

9 ម៉ោង មុន

សង្គ្រាម​អ៊ុយ​ក្រែ​ន ៖ រដ្ឋធានី​អ៊ុយ​ក្រែ​ន​មួយ​ផ្នែក​កាលពី​ព្រឹក​ថ្ងៃ​ទី​១០ ​តុលា រង​ការ​ប៉ះពាល់​ដោយ​ការ​ដាច់​ភ្លើងអគ្គិសនី ក្រោយ​ការ​វាយប្រហារ​ថ្មី​របស់​រុ​ស្ស៊ី​ដោយ​មី​ស៊ីល​និង​ដ្រូ​ន​។ កាលពី​ថ្ងៃ​ទី​៩ ​តុលា ​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​ លោក​វ៉ូ​ឡូ​ឌី​មៀរ​ហ្សេ​ឡេ​ន​ស្គី…

សង្គ្រាម​អ៊ុយ​ក្រែ​ន ៖ រដ្ឋធានី​អ៊ុយ​ក្រែ​ន​មួយ​ផ្នែក​កាលពី​ព្រឹក​ថ្ងៃ​ទី​១០ ​តុលា រង​ការ​ប៉ះពាល់​ដោយ​ការ​ដាច់​ភ្លើងអគ្គិសនី ក្រោយ​ការ​វាយប្រហារ​ថ្មី​របស់​រុ​ស្ស៊ី​ដោយ​មី​ស៊ីល​និង​ដ្រូ​ន​។

កាលពី​ថ្ងៃ​ទី​៩ ​តុលា ​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​ លោក​វ៉ូ​ឡូ​ឌី​មៀរ​ហ្សេ​ឡេ​ន​ស្គី បាន​ចោទប្រកាន់​ក្រុង​មូ​ស្គូ​ថា ចង់​សាបព្រោះ​ភាព​ចលាចល​ដោយ​វាយប្រហារ​សំដៅលើ​បណ្ដា​ហេដ្ឋារចនាសម្ព័ន្ធ​ថាម​ពល ​។

រដ្ឋធានី​គៀវ​ជា​ថ្មី​ម្ដងទៀត​ ជា​គោលដៅ​នៃ​ការ​វាយប្រហារ ទ្រង់ទ្រាយ​ធំ​មួយ​របស់​រុ​ស្ស៊ីកាលពី​យប់​ថ្ងៃ​ទី​៩​មក​ទី​១០​តុលា បណ្ដាល​ឲ្យ​មានការ​ដាច់​ចរន្តអគ្គិសនី នៅ​ផ្នែក​ខាងកើត​នៃ​ទីក្រុង​នោះ​។ នេះ​បើ​តាម​អាជ្ញាធរ​មូលដ្ឋាន​។ គេ​ឮ​ស្នូរ​ផ្ទុះ​ជា​ច្រើន​នៅ​ក្រុង​គៀវ​នា​វេលា​ទៀប​ភ្លឺ ព្រមទាំង​ឮ​សូរ​សំឡេង​ម៉ា​ស៊ីន​ដ្រូ​ន ​។

កងទ័ពអាកាស​អ៊ុយ​ក្រែ​ន​រាយការណ៍​តាម​តេ​ឡេ​ក្រាម ពី​ការ​វាយប្រហារ​របស់​សត្រូវ​ដោយ​មី​ស៊ីល​បាលី​ស្ទិ​ក​និង​ការ​វាយប្រហារ​ខ្លាំង​ដោយ​ដ្រូ​ន​ច្រើន​គ្រឿង​។ កងទ័ព​នោះ​អំពាវនាវ​ដល់​ប្រជាជន​ឲ្យ​ស្ថិត​ក្នុង​ទីជម្រក​ការពារ​។ ក្រសួង​ថាមពល​អ៊ុយ​ក្រែ​ន​លើក​ឡើង​តាម​បណ្ដាញ​សង្គម​ថា រុ​ស្ស៊ីវាយ​ប្រហារ​ខ្លាំងក្លា​លើ​ហេដ្ឋារចនាសម្ព័ន្ធ​ថាមពល​អ៊ុយ​ក្រែ​ន​។ តាម​ព័ត៌មាន​នានា​ថា មជ្ឈមណ្ឌល​អគ្គិសនី​មួយ ដែល​ផ្ដល់​ភ្លើង​ដល់​ក្រុង​គៀវ​រង​ការ​ប៉ះពាល់​។ ភាគ​ខាងកើត​ក្រុង​គៀវ​រង​ការ​ដាច់​ភ្លើង​និង​ទឹក​ផង​ដែរ​។

ម្យ៉ាងទៀត​តាម​អាជ្ញាធរ​មូលដ្ឋាន​ថា កុមារ​ម្នាក់​អាយុ​៧​ឆ្នាំ​បាន​ស្លាប់​និង​មនុស្ស​៣​នាក់​ទៀត​រង​របួស នា​ពេល​យប់​ក្នុង​តំបន់​ក្រុង​ហ្សា​ប៉ូ​រី​ហ្ស៊ីយ៉ា នា​ភាគ​កណ្ដាល​ប្រទេស​ហើយ​មនុស្ស​យ៉ាងតិច​៩​នាក់​រង​របួស​នៅ​ក្រុង​គៀវ​។ រុ​ស្ស៊ី​វាយប្រហារ​រាល់ថ្ងៃ​លើ​បណ្ដា​ទីក្រុង​អ៊ុយ​ក្រែ​ន តាំងពី​ចាប់ផ្ដើម​សង្គ្រាម​មក​ដោយ​សំដៅ​ជា​ពិសេស​លើ​បណ្ដា​ហេដ្ឋារចនាសម្ព័ន្ធ​ថាមពល ពេល​រដូវរងា​ជិត​មក​ដល់​។

លោក​ហ្សេ​ឡេ​ន​ស្គី​លើក​ឡើង​ពី​ការ​បង្កើន​ការ​គាបសង្កត់​របស់​រុ​ស្ស៊ី ដោយ​វាយប្រហារ​លើ​ផ្នែក​ឧស្ម័ន​អ៊ុយ​ក្រែ​ន ដែល​អាច​បង្ខំ​ក្រុង​គៀវ​ឲ្យ​នាំ​ចូល​បន្ថែម​។ អ៊ុយ​ក្រែ​ន​ក៏​វាយប្រហារ​ដោយ​ទៀងទាត់​ដែរ​លើ​រុ​ស្ស៊ី សំដៅ​ជា​ពិសេស​លើ​បណ្ដា​រោងចក្រ​ចម្រាញ់​ប្រេងកាត​ធំ​ៗ ដែល​នាំ​ឲ្យ​តម្លៃ​ប្រេងឥន្ធនៈ​ឡើងថ្លៃ​នៅរុ​ស្ស៊ី​ចាប់តាំងពី​រដូវក្ដៅ​មក​។ លោក​ហ្សេ​ឡេ​ន​ស្គី​វាយតម្លៃ​ថា ការ​ខ្វះ​ប្រេងឥន្ធនៈ​របស់​រុ​ស្ស៊ី​មាន​ខ្ទង់​២០%​នៃ​សេចក្ដី​ត្រូវការ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ