ហាលុង និងណាគ្រី ដែលជាព្យុះទី២២ និងទី២៣ ដែលកើតពីប្រព័ន្ធសម្ពាធទាបនៅសមុទ្រចិនខាងត្បូង ពុំមានឥទ្ធិពលខ្លាំងមកលើកម្ពុជានោះទេ ។

ព្យុះទាំងពីរនេះ ដឹកដៃគ្នាមកលេង តែនៅលើសមុទ្រអានដាមមែន អាងទន្លេមេគង្គ សមុទ្រចិនខាងត្បូង តែគន្លងផ្លូវដើរព្យុះទាំងពីរពុំមានឥទ្ធិពលខ្លាំងមកលើកម្ពុជាទេ ។
តាមការប្រកាសរបស់ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា ពីថ្ងៃទី៩ ដល់ថ្ងៃទី ១១ ខែតុលា ព្យុះទាំងពីរមានឥទ្ធិពលត្រឹមបង្កខ្យល់កន្ត្រាក់ ភ្លៀង ផ្គររន្ទះ ត្រឹមពី១៥ ទៅ ២០ភាគរយប៉ុណ្ណោះ ។

មកដល់ពេលនេះ ទោះបីជាកម្ពុជាបានគេចរួចពីគ្រោះមហន្តរាយដ៏ធំៗ បណ្តាលមកពីព្យុះពីទី១ ដល់២១ ជាបន្តបន្ទាប់ ខណៈប្រទេសជិតខាងរងគ្រោះធ្ងន់ធ្ងរក៏ដោយក៏នៅតែមានកំណត់ត្រាពីផលប៉ះពាល់នៃព្យុះទាំងនេះ ។
តាមកំណត់ត្រារបស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានឲ្យដឹងថា ពីខែមករា ដល់ខែកញ្ញា ឆ្នាំ២០២៥នេះ កម្ពុជាបានរងគ្រោះនឹងខ្យល់កន្ត្រាក់សរុប២៦០លើក បណ្តាលឲ្យរលំផ្ទះចំនួន៤៤៣ខ្នង របើកដំបូលផ្ទះចំនួន៦៤៥៤ ខ្នង តូបផ្សារ២៦តូប សាលារៀន៤១ ខ្នង អគាររដ្ឋបាល ១៨ កន្លែង ។គ្រោះធម្មជាតិនេះបានបណ្តាលឲ្យ មនុស្ស៩នាក់ ទទួលគ្រោះថ្នាក់ដល់ជីវិត និងរបួស៣១នាក់ ៕
ចែករំលែកព័តមាននេះ