ប្រទេសហ្វ៊ីលីពីន ៖ មជ្ឈមណ្ឌលប្រកាសអាសន្នស៊ូណាមីនៅប៉ាស៊ីហ្វិក នាថ្ងៃទី១០ តុលា បានលុបចោលវិញការប្រកាសអាសន្នស៊ូណាមីសម្រាប់ហ្វ៊ីលីពីន ប្រជុំកោះប៉ាឡាវ និងឥណ្ឌូណេស៊ី
ប៉ុន្មានម៉ោង ក្រោយការញ្ជួយដីខ្លាំងមួយមានកម្លាំងដល់៧,៤រីស្ទ័រ នៅភាគខាងត្បូងហ្វ៊ីលីពីន។
ក្នុងសេចក្ដីប្រកាសមួយមជ្ឈមណ្ឌលនោះលើកឡើងថា ការរញ្ជួយដីនោះ ពុំមិនគ្រោះថ្នាក់នៃស៊ូណាមីឡើយ។ វាកើតមាននាវេលាម៉ោង៩ និង៤៣នាទីព្រឹកម៉ោងក្នុងស្រុក នៅចម្ងាយ២០គីឡូម៉ែត្រពីឆ្នេរសមុទ្រក្រុងម៉ាណៃស្ថិតនៅលើកោះធំមីនដាណាវភាគខាងត្បូងហ្វ៊ិលីពីន។ នេះបើតាមសេចក្ដីរាយការណ៍របស់វិទ្យាស្ថានភូគុម្ភសាស្ត្រអាមេរិកUSGS។
តាមប៉ូលិសហ្វ៊ីលីពិនម្នាក់ថា ខេត្តដែលមានក្រុងម៉ាណៃអាចមានការខូចខាតនានា។ បណ្ដាញអគ្គិសនីនិងគមនាគមន៍ត្រូវដាច់ ហើយអាជ្ញាធរបច្ចុប្បន្នមិនទាន់អាចវាយតម្លៃពីការខូចខាតក្នុងតំបន់មួយចំនួននៅឡើយ។ ការរញ្ជួយដីខ្លាំងនេះបណ្ដាលឲ្យមានការញ័ររង្គើរយ៉ាងខ្លាំង ធ្លាក់់របស់របរនានាហើយពិដានផ្ទះត្រូវបាក់ធ្លាក់។
នៅក្រុងដាវ៉ាវចម្ងាយ១០០គីឡូម៉ែតពីក្រុងម៉ាណៃ ក៏មានរការញ័ររង្កើរខ្លាំងបណ្ដាលឲ្យប្រេះជញ្ជាំង ហើយមនុស្សទាំងឡាយបានរត់ចេញក្រៅផ្ទះ។ ការរញ្ជួយដីនោះកើតមាន១១ថ្ងៃបន្ទាប់ពីការរញ្ជួយដីមួយដែលបណ្ដាលឲ្យមនុស្សស្លាប់៧៤នាក់នៅកោះសេប៊ូភាគកណ្ដាលហ្វ៊ីលីពីន៕
ចែករំលែកព័តមាននេះ