ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រទះ​ឃើញ​វ៉ាលិស​អណ្តែត​ទឹកទន្លេ​វ៉ៃ​គោ បង្ក​ឱ្យ​ផ្អើលក្នុង​ក្រុង​ស្វាយ​រៀង

9 ម៉ោង មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ មាន​វ៉ាលិស​អណ្តែត​ទឹកទន្លេ​វ៉ៃ​គោ​ខាងជើង បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ដោយ​មាន​ក្លិនស្អុយ​ជះ​មក​លើ​ថ្នល់ ដោយ​គេ​ដាក់​ការ​សង្ស័យ​ថា ជា​ករណីឃាតកម្ម​កាប់សម្លាប់​មនុស្ស ហើយ​កាត់​ជា​កង់​ៗ​ញាត់​ចូល​ក្នុង​វ៉ាលិស​ដឹក​យក​មក​ទម្លាក់​ចោល​ក្នុង​ទឹក​ព្រែក​ទន្លេ​វ៉ៃ​គោ ពេល​សព​ហើម​ក៏​អណ្តែត​ឡើង​ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​តែម្តង​។ បើ​តាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ការ​ប្រទះ​ឃើញ​វ៉ាលិស​អណ្តែត​ទឹក​នេះ…

ខេត្តស្វាយរៀង ៖ មាន​វ៉ាលិស​អណ្តែត​ទឹកទន្លេ​វ៉ៃ​គោ​ខាងជើង បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ដោយ​មាន​ក្លិនស្អុយ​ជះ​មក​លើ​ថ្នល់ ដោយ​គេ​ដាក់​ការ​សង្ស័យ​ថា ជា​ករណីឃាតកម្ម​កាប់សម្លាប់​មនុស្ស ហើយ​កាត់​ជា​កង់​ៗ​ញាត់​ចូល​ក្នុង​វ៉ាលិស​ដឹក​យក​មក​ទម្លាក់​ចោល​ក្នុង​ទឹក​ព្រែក​ទន្លេ​វ៉ៃ​គោ ពេល​សព​ហើម​ក៏​អណ្តែត​ឡើង​ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​តែម្តង​។

បើ​តាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ការ​ប្រទះ​ឃើញ​វ៉ាលិស​អណ្តែត​ទឹក​នេះ កើតឡើង​នៅ​វេលា​ម៉ោង​១១​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​០៩ តុលា ២០២៥ ស្ថិត​នៅ​ក្នុង​ទឹក​ព្រែក​ទន្លេ​វ៉ៃ​គោ ត្រង់​ចំណុច​ខាងជើង​ឈៀង​ខាងលិច​ស្ពាន​ហា​យ​វ៉េ​(​ផ្លូវជាតិ​លេខ​១) ស្ថិត​ក្នុងភូមិ​សាលាស្រុក​ចាស់ សង្កាត់​ព្រៃ​ឆ្លាក់ ក្រុង​ស្វាយ​រៀង ។

ប្រភព​បន្ត​ថា ក្រោយ​ពី​ទទួល​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ សមត្ថកិច្ច​អធិការដ្ឋាន​នគ​បាល​ក្រុង​ស្វាយ​រៀង​បាន​ចុះ​ទៅ​ពិនិត្យ​នៅ​ទីតាំង​កើតហេតុ រួច​បាន​រាយការណ៍​ជូន​លោក​ស្នងការដ្ឋាន​នគ​បាល​ខេត្ត​និង​លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តស្វាយរៀង​បាន​ដឹកនាំ​កម្លាំង​ចម្រុះ​ចុះ​ទៅ​ពិនិត្យ និង​ស្រង់​វ៉ាលិស​នោះ​មក​លើ​ឃើញ​ថា ពិតជា​សាកសព​មនុស្ស ដោយ​មាន​សភាព​ហើម​ស្អុយ​ខ្លាំង នៅ​វេលា​ម៉ោង​៣​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​៩ តុលា ដដែល ក្រុមការងារ​សម្រេច​លើក​វ៉ាលិស​ដាក់​សាកសព​នេះ​ចូល​ក្នុង​ថង់​ប្លា​ស្ទិ​ក​លើកដាក់​លើ​រថយន្ត​សា​មុ​យ​មន្ទីរពេទ្យ​បង្អែក​ខេត្តស្វាយរៀង យក​ទៅ​ដាក់​នៅ​មន្ទីរពេទ្យ​ខេត្ត ដើម្បី​ពិនិត្យ​និង​ធ្វើ​កោសល្យវិច័យ ។

បើ​តាម​សមត្ថកិច្ច​បាន​បង្ហើប​ឲ្យ​ដឹង​ថា សព​ដែល​គេ​សម្លាប់​ដាក់​ក្នុង​វ៉ាលិស​មក​ទម្លាក់​ចោល​ក្នុង​ទឹក​ព្រែក​ទន្លេ​វ៉ៃ​គោ សមត្ថកិច្ច​ដាក់​ការ​សង្ស័យ​ថា ជា​សព​មនុស្ស​ប្រុស ត្រូវ​ក្រុម​ឃាត​.​ក​សម្លាប់​នៅ​កន្លែង​ផ្សេង រួច​ដឹក​យក​មក​ទម្លាក់​ចោល​នៅ​ចំណុច​ស្ពាន​ហា​យ​វ៉េ​នេះ​។ ទោះបីជា​យ៉ាងណា សមត្ថកិច្ច​មិន​ទាន់​ដាក់​ការ​សន្និដ្ឋាន​យ៉ាងណា​នៅឡើយ​ទេ​ថា ជា​ជនបរទេស ឬ​ជា​ជនជាតិ​ខ្មែរ​យើង​នោះ​ទេ កំពុង​ពិនិត្យ​និង​ធ្វើ​កោសល្យវិច័យ ។

លទ្ធផល​យ៉ាងណា រង់ចាំ​សមត្ថកិច្ច​ពិនិត្យ​និង​ស្រាវជ្រាវ ។ ចំណែក​មហាជន​បាន​លើក​ឡើង​ថា សង្ស័យ​ជា​ករណី​ចាប់​ជម្រឹត អ្នកខ្លះ​ដាក់​ការ​សង្ស័យ​ថា ជា​ករណី​ចាប់​ជម្រឹត​របស់​ក្រុម​សង្គម​ង​ងិ​ត​ល្បែង​អន​ឡាញ ទោះបី​យ៉ាងណា​លទ្ធផល​ការ​ពិត សូម​រង់ចាំ​សមត្ថកិច្ចពិនិត្យ​ស្រាវជ្រាវ​សិន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ