ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិនត្រៀមពង្រឹង​ការទាក់ទងគ្នាជា​យុទ្ធសាស្ត្រជាមួយកូរ៉េខាងជើង

5 ម៉ោង មុន
  • ភ្នំពេញ

ចិន​-​កូរ៉េ​ខាងជើង ៖ នាយក​រដ្ឋមន្ត្រី​ចិន​លោក​LI QIANG ថ្លែង​កាលពី​ថ្ងៃ​ទី​៩​ តុលា​ ថា ចិន​ត្រៀម​ពង្រឹង​ការ​ផ្លាស់​ប្ដូរ​គ្នា​កម្រិត​ខ្ព​ស់​ និង​ការ​ទាក់ទង​គ្នា​ជា​យុទ្ធសាស្ត្រ​ជាមួយកូរ៉េ​ខាងជើង​។ លោក​LI…

ចិន​-​កូរ៉េ​ខាងជើង ៖ នាយក​រដ្ឋមន្ត្រី​ចិន​លោក​LI QIANG ថ្លែង​កាលពី​ថ្ងៃ​ទី​៩​ តុលា​ ថា ចិន​ត្រៀម​ពង្រឹង​ការ​ផ្លាស់​ប្ដូរ​គ្នា​កម្រិត​ខ្ព​ស់​ និង​ការ​ទាក់ទង​គ្នា​ជា​យុទ្ធសាស្ត្រ​ជាមួយកូរ៉េ​ខាងជើង​។

លោក​LI QIANG ថ្លែង​បែប​នេះ​ ក្នុង​ពេល​ជួប​ជាមួយ​មេដឹកនាំ​កូរ៉េ​ខាងជើង ​លោក​គី​ម ​ជុង​អ៊ុ​ន អំឡុង​ទស្សនកិច្ច​របស់​លោក​នៅ​ក្រុង​ព្យុ​ង​យ៉ាង​ចូលរួម​ក្នុង​ខួប​លើក​ទី​៨០​នៃ​ការ​បង្កើត​បក្ស​ពលករ​កូរ៉េ​ ។ លោក​ជា​អ្នក​ទទួលខុសត្រូវ​ជាន់ខ្ពស់​ចិន​មួយ​រូប ដែល​មក​កាន់​កូរ៉េ​ខាងជើង​ចាប់តាំងពី​ឆ្នាំ​២០១៩​មក​។

នេះ​ជា​សញ្ញា​មួយ​បង្ហាញ​ពី​ការ​បង្កើន​ឡើង​វិញ​ ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​២​។ នេះ​ជា​ការ​បង្កើន​ទំនាក់ទំនង​ការទូត​ឡើង​វិញ​មួយ បើ​គេ​ប្រៀបធៀប​ទៅ​នឹង​ទំនាក់ទំនង​នយោបាយ​ចិន​-​កូរ៉េ​ខាងជើង​ដែល​តានតឹង​ក្នុង​ដំណាក់កាល​មុន​កូ​វី​ដ​-១៩​។ មេដឹកនាំ​កូរ៉េ​ខាងជើង​លោក​គី​ម​ជុង​អ៊ុ​ន នា​ពេល​ថ្មី​ៗ​នេះ បាន​មក​កាន់​ក្រុង​ប៉េ​កាំ​ង​ចូលរួម​ក្នុង​ព្យុហយាត្រា​យោធា​ដ៏​ធំ​នៅ​ក្រុង​ប៉េ​កាំ​ង នា​ខួប​ជ័យជម្នះ​ក្នុង​សង្គ្រាមលោក​លើក​ទី​២​។

ទស្សនកិច្ច​នេះ​ របស់​នាយក​រដ្ឋមន្ត្រី​ចិន​នៅ​ក្រុង​ព្យុ​ង​យ៉ាង ជា​ការ​ជម្រុញ​ឡើង​វិញ​ទំនាក់ទំនង​រវាង​ចិន​និង​កូរ៉េ​ខាងជើង ខណៈ​ព្រំដែន​រវាង​ប្រទេស​ទាំង​២​នៅ​តែ​បើកចំហ​តូច​នៅឡើយ​។ ទស្សនកិច្ច​នោះ​របស់​នាយក​រដ្ឋមន្ត្រី​ចិន អាច​ជម្រុញ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​២ ឲ្យ​ដល់​កម្រិត​ដូច​គ្នា​ជា​មួយ​រុ​ស្ស៊ី ​។ អ្វី​ដែល​កូរ៉េ​ខាងជើង​ចង់បាន​បំផុត​នោះ គឹ​ការ​ផ្ទេរ​បច្ចេកវិទ្យា​ចិន​កាន់តែ​ច្រើន ព្រមទាំង​ការ​គោរព​អធិបតេយ្យភាព​សេដ្ឋកិច្ច​របស់​កូរ៉េ​ខាងជើង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ