ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឧទ្យានសហស្សវត្សរ៍កាកបាទក្រហមនៅខេត្តសៀមរាប រងផលប៉ះពាល់ជំនន់ទឹកភ្លៀង ខណៈអាជ្ញាធរអន្តរាគមន៍សង្គ្រោះ

4 ម៉ោង មុន

ខេត្តសៀមរាប៖ ឧទ្យានសហស្សវត្សរ៍កាកបាទក្រហម នៅខេត្តសៀមរាប រងផលប៉ះពាល់ជំនន់ទឹកភ្លៀង ខណៈអាជ្ញាធរអន្តរាគមន៍សង្គ្រោះ ដើម្បីកុំឱ្យដើមឈើងាប់ ឬដួលរលំ។ យោងតាមការចុះផ្សាយរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅថ្ងៃទី១០…

ខេត្តសៀមរាប៖ ឧទ្យានសហស្សវត្សរ៍កាកបាទក្រហម នៅខេត្តសៀមរាប រងផលប៉ះពាល់ជំនន់ទឹកភ្លៀង ខណៈអាជ្ញាធរអន្តរាគមន៍សង្គ្រោះ ដើម្បីកុំឱ្យដើមឈើងាប់ ឬដួលរលំ។

យោងតាមការចុះផ្សាយរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅថ្ងៃទី១០ ខែតុលានេះ បានឱ្យដឹងថា ​ដោយសារមានភ្លៀងខ្លាំង បានធ្វើឱ្យឧទ្យានសហស្សវត្សរ៍កាកបាទក្រហមមានដក់ទឹកដែលអាចងាយធ្វើឱ្យដើមឈើងាប់ ឬដួលរលំ។

បើតាមក្រសួង, ដោយមើលឃើញពីស្ថានភាពបែបនេះ ក្រុមការងារអាជ្ញាធរជាតិអប្សរា និងអាជ្ញាធរមូលដ្ឋាន បានចុះពិនិត្យមើលស្ថានភាពជាក់ស្តែង និងបានធ្វើការស្តារសម្អាតប្រព័ន្ធលូរចាស់ចំនួន១ខ្សែ និងជីកប្រឡាយរំដោះទឹកថ្មីចំនួន២ខ្សែដោយដាក់លូបន្ថែមទៀតដែលស្ថិតនៅខាងត្បូង សិន្ធុអង្គរវត្ត ចន្លោះវិថីព្រះសីហនុ និងស្ទឹងសៀមរាប៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ