ធនាគារកណ្តាលអាមេរិកកាត់បន្ថយអត្រាការប្រាក់ ០,២៥% ជាលើកដំបូងនៅឆ្នាំនេះ
សហរដ្ឋអាមេរិក ៖ ប្រធានធនាគារកណ្តាលសហព័ន្ធអាមេរិក (Fed) លោក Jerome Powell កាលពីថ្ងៃទី១៧ កញ្ញា ឆ្នាំ២០២៥…
សហរដ្ឋអាមេរិក ៖ ប្រធានធនាគារកណ្តាលសហព័ន្ធអាមេរិក (Fed) លោក Jerome Powell កាលពីថ្ងៃទី១៧ កញ្ញា ឆ្នាំ២០២៥…
សហរដ្ឋអាមេរិក ៖ ប្រធានធនាគារកណ្តាលសហព័ន្ធអាមេរិក (Fed) លោក Jerome Powell កាលពីថ្ងៃទី១៧ កញ្ញា ឆ្នាំ២០២៥ បានថ្លែងប្រាប់សន្និសីទសារព័ត៌មាន បន្ទាប់ពីកិច្ចប្រជុំគោលនយោបាយរយៈពេល២ថ្ងៃ អំពីការសម្រេចចិត្តរបស់ Fed ក្នុងការកាត់បន្ថយអត្រាការប្រាក់របស់ខ្លួន ០,២៥% ឬ ២៥ពិន្ទុមូលដ្ឋាន ដូច្នេះអត្រាការប្រាក់កម្ចីគោលស្ថិតនៅចន្លោះ ៤-៤,២៥% ដែលនេះគឺជាការកាត់បន្ថយអត្រាការប្រាក់លើកដំបូងរបស់ខ្លួន ចាប់តាំងចុងឆ្នាំ ២០២៤។
Fed បានកែសម្រួលគោលនយោបាយរូបិយវត្ថុរបស់ខ្លួន ដើម្បីរក្សាស្ថិរភាពទីផ្សារការងារដែលបង្ហាញលទ្ធផលអវិជ្ជមាន និងជាសញ្ជាមិនល្អសម្រាប់សេដ្ឋកិច្ច។ អត្រាថ្មីចន្លោះពី ៤-៤,២៥% គឺជាកម្រិតទាបបំផុត ចាប់តាំងពីខែវិច្ឆិកា ឆ្នាំ ២០២២ ប៉ុន្តែការសម្រេចចិត្តនេះ ទំនងមិនមែនការពេញចិត្តសម្រាប់លោក ត្រាំ ដែលបានរិះគន់ Fed ចំពោះចំណាត់ការយឺតពេល តបតាមការអំពាវនាវរបស់លោកឱ្យមានការកាត់បន្ថយច្រើនជាងនេះ។
លោក Jerome Powell បានលើកឡើងអំឡុងសន្និសីទសារព័ត៌មានថា កំណើនការងារបានថយចុះ ហើយភាពអត់ការងារធ្វើបានកើនឡើង ប៉ុន្តែនៅតែស្ថិតក្នុងកម្រិតទាប។ ជាមួយគ្នានេះ លោកបានព្រមានថា អតិផរណានៅតែមានកម្រិតខ្ពស់។
ទោះយ៉ាងណា មន្ត្រី Fed ចង់ធ្វើការវាយតម្លៃឱ្យកាន់តែច្បាស់អំពីនិន្នាការអតិផរណា និងទីផ្សារការងារ ពិសេសបន្ទាប់ពីលោក ត្រាំ បានប្រកាសគោលនយោបាយពន្ធលើទំនិញនាំចូលពីប្រទេសជាច្រើន ដែលបង្កឱ្យតម្លៃកើនឡើង។ លោក Powell បានបន្ថែមទៀតថា កាតព្វកិច្ចរបស់ Fed គឺដើម្បីធានាថា ការកើនឡើងតែ១ដងនៃកម្រិតតម្លៃ មិនក្លាយជាបញ្ហាបន្ថែមលើអតិផរណាដែលកំពុងបន្ត។
នៅក្នុងសេចក្តីប្រកាស មន្ត្រីរបស់ Fed ក៏បានបង្ហាញថា ពួកគេរំពឹងថានឹងមានការកាត់បន្ថយអត្រាការប្រាក់ចំនួន ២ លើកបន្ថែមទៀតនៅឆ្នាំនេះ និងបន្តឃ្លាំមើលពីហានិភ័យនៃអតិផរណា ដែលអាចកើនឡើង។
ការព្យាករណ៍សេដ្ឋកិច្ចថ្មីដែលចេញផ្សាយដោយ Fed បានបង្ហាញថា អតិផរណាដែលបញ្ចប់នៅឆ្នាំនេះ នឹងនៅកម្រិត ៣% លើសពីគោលដៅ ២% របស់ Fed ដែលជាការព្យាករណ៍មិនផ្លាស់ប្តូរ កាលពីខែមិថុនារបស់ខ្លួន។ ការព្យាករណ៍សម្រាប់ភាពអត់ការងារធ្វើក៏មិនផ្លាស់ប្តូរផងដែរនៅកម្រិត ៤,៥% ប៉ុន្តែការព្យាករណ៍សម្រាប់កំណើនសេដ្ឋកិច្ចមានការផ្លាស់ប្តូរគឺនៅកម្រិត ១,៦% បើធៀបនឹង ១.៤% ពីការព្យាករណ៍មុន៕ ដកស្រង់ ៖ Reuters, BBC, CNBC និង The Guardian
ចែករំលែកព័តមាននេះ