ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក ឃួ​ង ស្រេង​ ៖ បើ​ព្រះសង្ឃ​ខ្វះ​ចង្ហាន់​ក្នុង​ឱកាស​បុណ្យ​ភ្ជុំ​បិ​ណ្ឌ​នេះ ​យើង​ត្រូវ​បំពេញបន្ថែម

1 ម៉ោង មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ​ ៖ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​និង​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​រាជធានី​ភ្នំពេញ បាន​ណែនាំ​ឱ្យ​អាជ្ញាធរ​ខណ្ឌ​ទាំង​១៤ ចុះ​ពិនិត្យ​មើល​តាម​វត្ត​អារាម នៅ​ក្នុង​មូលដ្ឋាន​របស់​ខ្លួន ថា​តើ​នៅ​តាម​វត្ត​អារាម​ទាំងនោះ…

រាជធានីភ្នំពេញ​ ៖ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​និង​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​រាជធានី​ភ្នំពេញ បាន​ណែនាំ​ឱ្យ​អាជ្ញាធរ​ខណ្ឌ​ទាំង​១៤ ចុះ​ពិនិត្យ​មើល​តាម​វត្ត​អារាម នៅ​ក្នុង​មូលដ្ឋាន​របស់​ខ្លួន ថា​តើ​នៅ​តាម​វត្ត​អារាម​ទាំងនោះ មាន​ចង្ហាន់​គ្រប់គ្រាន់​ប្រគេន​ដល់​ព្រះសង្ឃ​ទេ បើ​ខ្វះ​យើង​បំពេញបន្ថែម​នៅ​ក្នុង​ឱកាស​បុណ្យ​ដាក់​បិណ្ឌ ភ្ជុំបិណ្ឌ​នេះ ពីព្រោះ​ព្រះពុទ្ធ​សាសនា​ជា​សាសនា​របស់​រដ្ឋ​ដូច្នេះ​អាជ្ញាធរ​ត្រូវ​យកចិត្តទុកដាក់​ជាមួយ​ការ​ពង្រឹង​សន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយ​សាធារណៈ ក្នុង​រាជធានី​ភ្នំពេញ​ឱ្យ​បាន​ល្អ​ប្រសើរ ដោយ​ធានា​ថា​មិន​មាន​បញ្ហា​អ្វី​កេ​ី​ត​ឡេ​ី​ង​ឡើយ នៅ​ក្នុង​ឱកាស​បុណ្យ​ដាក់​បិណ្ឌ ភ្ជុំបិណ្ឌ​នេះ​។

ការ​ណែនាំ​បែប​នេះ​បាន​ធ្វើ​ឡើង ខណៈ​លោក​ឃួ​ង ស្រេង អញ្ជើញ​ជា​អធិបតី​ក្នុង​កិច្ចប្រជុំ​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃ​ទី​១៨ ខែកញ្ញា​ឆ្នាំ​២០២៥​នេះ នៅ​សាលា​រាជធានី​ភ្នំពេញ ដោយ​មានការ​ចូលរួម​ពី កងកម្លាំង​មាន​សមត្ថកិច្ច​និង​អាជ្ញាធរ​ខណ្ឌ​ទាំង​១៤​ខណ្ឌ​។

លោក ឃួ​ង ស្រេង បាន​មាន​ប្រសាសន៍​ទៀត​ថា​៖ អំពើ​ធាក់​ផ្ដួល​ប្លន់​យក​ម៉ូតូ​បាន​កើត​មាន​ហើយ បើ​ទោះបី​វា មិន​បាន​កើត​នៅ​ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ តែ​វា​ក៏​នៅ​ខេត្ត​ជាប់​នឹង​ភ្នំពេញ​ដែរ ដែល​យើង​ត្រូវ​យកចិត្តទុកដាក់ ក្នុង​ការ​បង្ការ​ទប់ស្កាត់ ដើម្បី​កុំឱ្យ​បទល្មើស​បែប​នេះ កើត​មាននៅ​រាជធានី​ភ្នំពេញ​។ លោក​បន្ត​ថា រឿង​សន្តិសុខ ត្រូវ​តែ​ការពារ​ជាប់​ជា​ប្រចាំ រឿង​ដដែល​ៗ​នេះ កុំឱ្យ​គេ​ដាស់​ទឿ​ន​ជា​ប្រចាំ​ពេក​។​ការ​រក្សា​សន្តិសុខ សុវត្ថិភាព ជូន​ប្រជាពលរដ្ឋ​ត្រូវ​តែ​ធានា​បាន​១០០​ភាគរយ​។ ការ​ពិនិត្យ​រដ្ឋបាល ពិនិត្យ​ជាតិ​ផ្ទុះ​ត្រូវ​តែ​ធ្វើ​ឡើងជា​ប្រចាំ តែ​សូម​ជៀសវាង​ធ្វើ​កុំឱ្យ​ប៉ះ​សន្តិ​អារម្មណ៍​ប្រជាពលរដ្ឋ​នៅ​ពេល​អនុវត្ត​កិច្ច​ការងារ​នេះ​។

បន្ថែម​ពី​នេះ ពាក់ព័ន្ធ​នឹង អំពើ​ឆបោក​តាម​អន​ឡាញ ឬ​ហៅ​ថា​ online scam លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ក៏​បាន​ណែនាំ​ឱ្យ​អាជ្ញាធរ​ខណ្ឌ​និង​កម្លាំង​មាន​សមត្ថកិច្ច​បន្ត​យកចិត្តទុកដាក់​ឱ្យ​បាន​ខ្ពស់​ដើម្បី​លុប​បំបាត់ ដោយ​ត្រូវ​ដាក់​កម្លាំង​តាមដាន​នៅ​តាម​ទីតាំង ដែល​មានការ​សង្ស័យ ដូច​ជា​នៅ​តាម​បុរី​និង​ខុន​ដូ​ជាដើម​។ លោក ឃួ​ង ស្រេង បាន​បញ្ជាក់​ផង​ដែរ​ថា​៖ បើ​និយាយ​ពី​online scam គេ​បាន​ផ្តោត​មុខសញ្ញា​ទៅ​លើ​ជនជាតិ​ចិន តែ​ពេល​នេះ ជនជាតិ​កូរ៉េ និង​ខ្មែរ​យើង​ក៏​មាន​ដែរ ដែល​យើង​ត្រូវ​យកចិត្តទុកដាក់​ក្នុង​កា​រប​ង្ល្រា​ប​។

បន្ថែម​ពី​នេះ ក្នុង​កិច្ចប្រជុំ​នេះ​ដែរ​ការងារ​ដោះស្រាយ​បញ្ហា​លិចលង់ ក៏​ជា​ប្រធានបទ​ធំ​មួយ ដែល​លោក ឃួ​ង ស្រេង​ជំរុញ​ឱ្យ​អាជ្ញាធរ​ខណ្ឌ​និង​មន្ត្រី​ជំនាញ​យកចិត្តទុកដាក់ ដើម្បី​ដោះស្រាយ​។

ជាមួយ​គ្នា​នេះ​ដែរ​លោក ឧត្តមសេនីយ៍ឯក ជួន ណា​រិ​ន្ទ អគ្គស្នងការ​រង​នគរបាល​ជាតិ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​លើក​ឡើង​ថា​៖ សំរាប់​បុណ្យ​ដាក់​បិណ្ឌ ភ្ជុំបិណ្ឌ ស្នងការដ្ឋាន​នគរបាល​រាជធានី​បាន​ប្រើប្រាស់​កម្លាំង​ប៉ូ​លី​ស សហការ​ជាមួយ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ការពារ​សន្តិសុខ សុវត្ថិភាព និង​សម្រួល​ចរាចរ​ជូន​ប្រជាពលរដ្ឋ​ចំនួន​១៦​ថ្ងៃ​។ ដោយឡែក​សំរាប់​ពិធីបុណ្យ​កឋិនទាន ដែល​នឹង​ចាប់ផ្តើម​ពី​ថ្ងៃ​ទី​៨​តុលា ដល់​ថ្ងៃ​ទី​០៨ វិច្ឆិកា​ឆ្នាំ​២០២៥ ដែល​មាន​រយៈពេល​២៩​ថ្ងៃ យើង​ក៏​បាន​ត្រៀមកម្លាំង​រួចរាល់ ទាំង​ការ​សម្រួល​ចរាចរ ការ​រៀបចំ​សណ្តាប់ធ្នាប់​នៅ​តាម​ទីផ្សារ​និង​នៅ​តាម​វត្ត​អារាម ជាមួយ​និង​ការ​ល្បាត ពិនិត្យ​អាវុធ​ជាតិ​ផ្ទុះ​ជា​ប្រចាំ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ